27/07/2021 07:38
របៀបធ្វើឲ្យចង្រិតពង៖ ពេលវេលាចង្រិតលេចពង៖ ដំបូងបង្អស់ គឺយោងតាមសម្លេងរងាវរបស់ចង្រិតឈ្មោល។ ក្រោយពេលចង្រិតឈ្មោលរងាវពី ០២-០៣ ថ្ងៃចង្រិតមេចាប់ផ្ដើមដោយឈ្មោល។ ខណៈនេះគប្បីបម្រុងកញ្ច្រែងសម្រាប់ចង្រិតពង ដោយដាក់ក្នុងធុង។ ក្រៅពីនោះ ពិនិត្យមើលគូថចង្រិតមេ បើឃើញមានចេញទឹកពណ៌សនោះគឺដល់ពេលចង្រិតពង។ ក្នុងរយៈពេលពី ០១-០២ ថ្ងៃដំបូង ចង្រិតពងរាត់រាយ ពងតូចៗវែងដូចជា៖ គ្រាប់អង្ករ ពណ៌សល្អក់ ព្រោះចង្រិតមិនសូវបានដោយឈ្មោល ហេតុនោះហើយអត្រាភ្ញាស់ទាប។
ចាប់ពីថ្ងៃទី ០៣ ឡើងទៅ ចង្រិតពងសាជាថ្មីម្ដងទៀតរួចផ្អាប់ពងហើយញាស់កូន។ ចង្រិតពងនៅពេលយប់ ហេតុនោះហើយ ពេលដាក់កញ្ច្រែងសម្រាប់ចង្រិតពងនៅវេលាម៉ោង ៦ ល្ងាច។ ដល់ពេលព្រឹកនៃថ្ងៃបន្ទាប់ប្រមូលកញ្ច្រែងចេញរួចបង់លេខរៀង។
ផ្អាប់ពងចង្រិត៖ ក្រោយពេលប្រមូលកញ្ច្រែងរួចយកមកតម្រៀបក្នុងធុងផ្អាប់តាមលេខរៀងតាមលំដាប់ ហើយសរសេរថ្ងៃខែ។ ក្នុងមួយថ្ងៃយកកញ្ច្រែងពងចេញក្រៅរួចយកធុងបាញ់ទឹកផ្សើមម្ដងក្នុងកញ្ច្រែងចំនួនពី ០២-០៣ លើក ដើម្បីរក្សាជាតិសំណើម។
យកចិត្តទុកដាក់៖ មិនត្រូវបាញ់ទឹកច្រើនពេក ងាយធ្វើឲ្យពងស្អុយ (ពេលពងស្អុយនឹងប្រែជាពណ៌ត្នោតឬខ្មៅ)។ ប្រសិនបើខ្វះទឹក ហើយដីត្រូវស្ងួត ពងចង្រិតក៏មិនញាស់។
កម្រិតអង្សាសមស្របក្នុងបន្ទប់សម្រាប់ផ្អាប់ពងចង្រិតពី ២៤-២៥ អង្សា។ ថែទាំក្នុងរយៈ ពេលពី ០៧-១០ ថ្ងៃពងចង្រិតចាប់ផ្តើមញាស់បើអាកាសធាតុត្រជាក់ពី ១៥-២០ ថ្ងៃ។ បើរាប់ដល់ថ្ងៃញាស់(គឺមើលតាមលេខរៀងនិងថ្ងៃខែដែលបានកត់ត្រាលើកញ្ច្រែង) យកកញ្ច្រែងទៅដាក់ក្នុងធុងចិញ្ចឹមផ្សេង រៀបពី ០១-០៣ កញ្ច្រែង។ រយៈពេលពងចង្រិតញាស់អស់ក្នុងកញ្ច្រែងពី ០៥-០៧ ថ្ងៃ ញាស់ច្រើនបំផុតនៅថ្ងៃទី ០៣។
ផ្លាស់ដាក់ធុងថ្មី៖ បើឃើញចំនួនចង្រិតញាស់ច្រើន ត្រូវដាក់ទៅធុងផ្សេងរំលែកកម្រិតចិញ្ចឹម យកកូនដែលញាស់មុននិងក្រោយដើម្បីធានាស្មើភាគគ្នា ជៀសវាងកុំឲ្យថ្ងៃក្រោយកូនធំឡើងដណ្តើមចំណីចង្រិតដែលនៅតូច។ មិនត្រូវយកដៃចាប់ចង្រិត អាចនឹងធ្វើឲ្យកូនចង្រិតងាប់។ ដាក់ផ្អៀងធុងចិញ្ចឹមនៅជ្រុងណាមួយដើម្បីឲ្យចង្រិតប្រមូលចុះមួយជ្រុងខាងក្រោម ហើយពេលនោះ កូនចង្រិតធំៗនឹងឡើងពីលើ រួចយកក្រដាស carton មួយផ្ទាំងមកកៀរស្រាលៗ ដាក់ទៅធុងផ្សេងវិញ៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។