• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

អគ្គិសនីកាងឡុងអនុវត្តល្អការងារប្រិតសំចៃអគ្គិសនី

23/07/2021 09:19

បណ្ដាឆ្នាំកន្លង ទន្ទឹមនឹងការងារធានាផ្គត់ផ្គង់អគ្គិសនីលំនឹង បន្តបន្ទាប់ និងអនុវត្តល្អការងារសេវាជូនអតិថិជន ការងារប្រិតសំចៃអគ្គិសនីក៏បានអគ្គិសនីកាងឡុងយកចិត្តទុកដាក់យ៉ាងវិសេសផងដែរ។ អគ្គិសនីកាងឡុងបានផ្សព្វផ្សាយល្អផែនការកម្មវិធីប្រិតសំចៃអគ្គិសនីដែលបានដាក់ចេញរាល់ឆ្នាំ ចលនាប្រិតសំចៃទាក់ទាញអាជីវកម្មជាច្រើន និងគ្រួសាររាប់លានគ្រួចូលរួម ជួយឲ្យអតិថិជនយល់ដឹងអំពីរបៀបប្រើអគ្គិសនីមានប្រសិទ្ធភាព និងប្រិតសំចៃ បង្កើនការយល់ដឹង និងស្មារតីទទួលបន្ទុករបស់ប្រជាជនចំពោះសហគមន៍។

ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីកាងឡុងប្រិតសំចៃអគ្គិសនីបាន ១,៣៣ លានគីឡូវ៉ាត សម្រេច ១០៧,១៤% ប្រៀបជាមួយនឹងផែនការដែលបានប្រគល់ឲ្យក្នុង ០៦ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ ប្រិតសំចៃអគ្គិសនីក្នុងផ្ទៃក្នុង (ក្នុងការិយាល័យធ្វើការ) បន្ថយបរិមាណអគ្គិសនីប្រើប្រាស់ប្រមាណ ៦.៧៦៦ គីឡូវ៉ាតប្រៀបនឹងផែនការប្រគល់ឲ្យក្នុង ០៦ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងការងារប្រិតសំចៃអគ្គិសនី អគ្គិសនីកាងឡុងនៅទាំងជំរុញមាំបណ្ដាវិធីសាស្រ្តផ្សព្វផ្សាយអនុវត្តសម្រេចភារកិច្ចធ្វើអាជីវកម្មតាមផែនការដែលក្រុមហ៊ុនអគ្គិសនីប្រគល់ឲ្យ ទោះបីមានការជះឥទ្ធិពលពីជំងឺកូវីដ-១៩ និងគោលនយោបាយពង្រីកបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ  ញ៉ាំងឲ្យបរិមាណអគ្គិសនីពាណិជ្ជផល តម្លៃលក់អគ្គិសនីកើនទាបក៏ដោយ។ ជាក់ស្ដែង៖ អគ្គិសនីពាណិជ្ជផលលក់បាន ៥៧,២៩ លានគីឡូវ៉ាត សម្រេច ៤៨,៥៦% ប្រៀបជាមួយផែនការកើន ៤,១៨% បើប្រៀបជាមួយនឹងដំណាក់កាលជាមួយគ្នានៃឆ្នាំ ២០២០។ តម្លៃលក់អគ្គិសនីមធ្យមក្នុងមួយគីឡូវ៉ាត ១.៦៣៥,៨៦ ដុង កើន ០,៥៦ ដុងក្នុងមួយគីឡូវ៉ាតប្រៀបជាមួយផែនការប្រគល់ឲ្យក្នុងឆ្នាំ ២០២១ និងកើន ៥៦,៩៩ ដុងក្នុងមួយគីឡូវ៉ាតបើប្រៀបជាមួយដំណាក់កាលដូចគ្នានៃឆ្នាំ ២០២០។

លោកង្វៀងម៉ាញ់ហ៊ុង នាយកអគ្គិសនីកាងឡុងបានឲ្យដឹង៖ ដើម្បីអនុវត្តសម្រេចកម្រិតផែនការប្រិតសំចៃអគ្គិសនីឆ្នាំ ២០២១ អគ្គិសនីកាងឡុងបានម្ចាស់ការសហការជាមួយរដ្ឋអំណាចមូលដ្ឋានបំផុសចលនាកម្មវិធីប្រឡងប្រណាំងប្រិតសំចៃអគ្គិសនីជាច្រើន ជំរុញមាំការផ្សព្វផ្សាយដល់បណ្ដាមុខសញ្ញាប្រើអគ្គិសនី ផ្សព្វផ្សាយ ជំរុញមាំការផ្សព្វផ្សាយបណ្ដាឧបករណ៍អគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់ ផ្សព្វផ្សាយបណ្ដាកម្មវិធី វិធីសាស្រ្តជាក់ស្ដែង។ល។ ឆ្លងតាមរយៈនោះបានក្លាយជាទម្លាប់ក្នុងការប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃ និងមានប្រសិទ្ធភាព រួមចំណែកបំផុសចលនាប្រឡងប្រណាំងអនុវត្តការប្រិតសំចៃអគ្គិសនីក្នុងប្រជាជន៕

ហ្វីហ្វាង-ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.