
ទោះបីជួបការលំបាកច្រើនអាស្រ័យស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប៉ុន្តែដោយសារមានការខិតខំរបស់ទូទាំងផ្នែកព័ន្ធដារ ការសហការយ៉ាងសកម្មរបស់អាជីវកម្ម ក្នុង ០៧ ខែដើមឆ្នាំ ២០២១ សរុបថវិការដ្ឋប្រមូលបាន ៦.៤១២ ពាន់លានដុង សម្រេច ៦៣% នៃគម្រោងថវិកា កើន ០៥% ប្រៀបនឹងរយៈពេលជាមួយនៃឆ្នាំមុន។ ក្នុងនោះ ចំនួនប្រមូលលើភូមិសាស្រ្តខេត្តបាន ៣.៥៦២,២៤៥ ពាន់លានដុង សម្រេច ៧១,២៤% នៃគម្រោងថវិកាដែលគណៈកម្មាធិការប្រជាជនខេត្តប្រគល់ឲ្យ (គម្រោងថវិកា ៥.០០០ ពាន់លានដុង) កើន ២៤,៤៥% ប្រៀបនឹងរយៈពេលជាមួយដំណាក់កាលដូចគ្នានៃឆ្នាំមុន។
20/08/2021 08:57
មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញទើបផ្សាយកាលបរិច្ឆេទចុះពូជស្រូវរដូវវស្សា ឆ្នាំ ២០២១ និងរដូវសម្រក ឆ្នាំ ២០២១-២០២២ ។
19/08/2021 14:31
អនុវត្តកម្មវិធី “ដំណក់ទឹកដោះសម្រាប់ប្អូន” កាលពីថ្ងៃទី ១០ សីហា សម្ព័ន្ធយុវជនសាលាមហាវិទ្យាល័យត្រាវិញ ចាត់តាំងជូនទឹកដោះ ១.០៤៨ ធុង (ជាង ៥០. ០០០ បំពង់) ដល់កុមារ មានស្ថានភាពលំបាក កុមាររងឥទ្ធិពល ព្រោះជំងឺកូវីដ-១៩ ជាង ២.០០០ រូប នៅលើភូមិសាស្រ្តខេត្ត ។ អញ្ជើញចូលរួមសកម្មភាពជូនទឹកដោះនៅបណ្តាមូលដ្ឋានមានបណ្ឌិត ង្វៀងមិញ ហ្វា ចាងហ្វាងរងសាលាមហាវិទ្យាល័យត្រាវិញ។
17/08/2021 09:02
គិតមកទល់ដើមខែសីហា ឆ្នាំ ២០២១ មាមីងកសិករឃុំដាឡុក ស្រុកចូវថាញ់ កំពុងមមាញឹកក្នុងការប្រមូលផលស្រូវរដូវដើមឆ្នាំ ២០២១ ចំ ពេលដែលអាសន្នរោគកូវីដ -១៩ កំពុងរាតត្បាតយ៉ាងស្មុគស្មាញ។
17/08/2021 08:37
ក្នុងខែមីនា ឆ្នាំ ២០២១ ស្រុកកូវង៉ាងផ្សព្វផ្សាយទម្រង់អនុវត្តក្នុងវិស័យកសិកម្មចំនួន ២ ទម្រង់រួមមាន៖ ទម្រង់ចិញ្ចឹមអន្ទង់ឥតល្បាប់ក្នុងអាងស៊ីម៉ង់ត៍ និងទម្រង់ចិញ្ចឹមបង្កងជើងសស្ថិតក្នុងគម្រោងការជំរុញកសិកម្មជាតិ។
17/08/2021 07:51
អនុវត្តតាមកិច្ចចង្អុលការឲ្យផ្អាកសកម្មភាពទីផ្សារបណ្តោះអាសន្នមួយចំនួន ថ្វីត្បិតជះឥទ្ធិពលដល់ប្រភពចំណូលរបស់បណ្តាគ្រួសារលក់ដូរនៅទីផ្សារ ក្នុងនោះមានកសិករផលិតផង ប្រមូលផលលក់កសិផលផ្ទាល់នៅទីផ្សារផង។ ប៉ុន្តែកសិករភាគច្រើនព្រមព្រៀងក្នុងការផ្អាកសកម្មភាពទីផ្សារបណ្តោះអាសន្ន ដើម្បីរួមចំណែកបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩។
13/08/2021 07:50
ដើម្បីពង្រីកប្រវេណីសាមគ្គី និងចែករំលែកការលំបាកជាមួយប្រជាជនក្នុងការលក់កសិផល យោងលើមូលដ្ឋានបំផុសចលនារបស់សមាគមកសិករ សម្ព័ន្ធពលករស្រុកនិងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ក្នុងថ្ងៃទី ០៤ សីហាឆ្នាំ ២០២១ មានបុគ្គល ៣៥៧ នាក់ជាកម្មាភិបាល បុគ្គលិក និយោជិត សមាជិកយុវជន សមាជិកបណ្ដាអង្គការមហាជនក្នុងស្រុកចូលរួមឧបត្ថម្ភទិញផ្លែស្រកានាគសាច់ក្រហម ២.៥២០ គីឡូក្រាមរបស់គ្រួសារប្រជាជនមួយនៅភូមិតឹងទ្រុងយ៉ុង (អា) ឃុំហ៊ីវទ្រុង ជាមួយតម្លៃជិត ០៩ លានដុង។
13/08/2021 07:43
លោកស្រីង៉ូធីហុងងី ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែបានឱ្យដឹងថា៖ ដើម្បីពង្រីកលទ្ធផល និងភាពមានព្រៀបក្នុងការផលិតកសិកម្មរបស់មូលដ្ឋានជាមួយនឹងភាពមានព្រៀបគឺជាតំបន់ជំនាញដាំដើមឈើហូបផ្លែបានជិត ៩.០០០ ហិកតា។
13/08/2021 07:34
តាមប្រសាសន៍របស់លោកស្រីឡឹមធីកុកហ្វិញ ប្រធានសមាគមគាំពារជនពិការ និងជនរងគ្រោះជាតិពុលឌីអូស៊ីនស្រុកចូវថាញ់ ទោះបីភ្លើងសង្រ្គាមបានរលត់ផុតទៅហើយ ប៉ុន្តែក្តីឈឺចាប់មានឈ្មោះថា “ជាតិពុលឌីអូស៊ីន” នៅវត្តមានជានិច្ច ស្រុកចូវថាញ់មានមុខសញ្ញា ១.៩៧០ នាក់ (ក្នុងនោះ ជនរងគ្រោះជាតិពុលឌីអូស៊ីន ១០៦ នាក់ ជនពិការ ១.៨៣៥ នាក់ កុមារកំព្រា ២៩ នាក់)។ បានទទួលឧបត្ថម្ភប្រចាំខែ ។ ក្នុងរយៈកាលកន្លង ដោយបានការយកចិត្តទុកដាក់របស់បណ្តាផ្នែក បណ្តាថ្នាក់ បានរួមចំណែកកាត់បន្ថយក្តីលំបាកចំពោះបណ្តាគ្រួសារដែលមានអ្នកត្រូវរងគ្រោះ ជំនួយឲ្យអ្នកទាំងនោះបានឆ្លងកាត់ការលំបាក និងចូលរួមរស់ធម្មតាជាមួយសហគមន៍វិញ។
13/08/2021 07:26
តាមការវាយតម្លៃរបស់គណៈអចិន្រ្តៃយ៍បក្សស្រុកកាងឡុង បក្ខជនដែលបានឧបត្ថម្ភទុនសុទ្ធសឹងប្រើប្រាស់ប្រាក់ទុនត្រូវតាមគោលដៅ។ មានបក្ខជនភាគច្រើនវិនិយោគទុនចិញ្ចឹមគោ ហើយមានបក្ខជនជាច្រើនក្រោយពេលសងដើមទុនរួចក៏បន្តវិនិយោគសារជាថ្មី បក្ខជនមួយចំនួនវិនិយោគជួញដូរតូចតាច ដាំដំណាំ។ល។ ទទួលបានប្រភពចំណូលខ្ពស់បង្គួរ រួមចំណែកលំនឹងជីវភាព។ តាមតួលេខស្ថិតិ គិតតាំងពីឆ្នាំ ២០០៩ មកទល់ពេលនេះ ស្រុកកាងឡុងមានបក្ខជនក្រីក្រ ជិតក្រ ៦៣ នាក់រួចផុតពីភាពក្រីក្រពីប្រភពទុនបានឧបត្ថម្ភ។តាមតួលេខបូកសរុបតម្រូវការបក្ខជនក្រីក្រមានស្ថានភាពលំបាកត្រូវការឧបត្ថម្ភទុននៅពេលខាងមុខ ស្រុកកាងឡុងមានបក្ខជន ១០០ នាក់ ក្នុងនោះ មាន ៥០ នាក់តម្រូវការឧបត្ថម្ភទុនសារជាថ្មី ៥០ នាក់មានត្រូវការឧបត្ថម្ភទុនថ្មី។
10/08/2021 09:25
កាលពីថ្ងៃទី ០៣ ខែសីហា នៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដោយបានទទួលការផ្ទេរសិទ្ធិពីអគ្គក្រុមហ៊ុនអគ្គិសនីភូមិភាគខាងត្បូង ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងពិនិត្យទទួលស្គាល់រួចបើកឲ្យប្រើប្រាស់ចរន្តអគ្គិសនី ១១០kV យ្វៀងត្រា-ថ្កូវ និងដំណាក់បំបែរថាមពល ១១០kV ថ្កូវស្ថិតក្នុងសំណង់ដំណាក់បំបែរថាមពល ១១០kV និងចរន្ត ១១០kV កូវកែ - ថ្កូវ - យ្វៀងហាយ ខេត្តត្រាវិញ។ អញ្ជើញចូលរួមក្រុមប្រឹក្សាពិនិត្យទទួលស្គាល់មានលោក ក្វាច់ហាយហូ នាយករងទទួលបន្ទុកខាងបច្ចេកទេស ក្រុមហ៊ុនអគ្គិសនីត្រាវិញ ប្រធានក្រុមប្រឹក្សា ពិនិត្យទទួលស្គាល់រួមជាមួយតំណាងថ្នាក់ដឹកនាំបណ្ដាការិយាល័យ គណៈក្រុមហ៊ុននិងក្រុមគ្រប់គ្រង បញ្ជាបណ្ដាញអគ្គិសនីថាមពលខ្ពស់ខេត្តត្រាវិញ។