• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ត្រាវិញប្រកាសព្រមានកសិករឲ្យគោរពតាមកាលបរិច្ឆេទចុះពូជ

20/08/2021 08:57

មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញទើបផ្សាយកាលបរិច្ឆេទចុះពូជស្រូវរដូវវស្សា ឆ្នាំ ២០២១ និងរដូវសម្រក ឆ្នាំ ២០២១-២០២២ ។

ទន្ទឹមនឹងនោះ ប្រកាសព្រមានឲ្យមាមីងកសិករគោរពតាមកាលបរិច្ឆេទដើម្បីកាត់បន្ថយការខូចខាតនៅរដូវភ្លៀង ព្យុះ រាំងស្ងួត និងដង្កូវ ក្រា ជំងឺបំផ្លាញបង្កអន្តរាយដល់ការផលិត។ យោងតាមនោះ រដូវវស្សានិងឆ្នាំ ២០២១ ខេត្តត្រាវិញមានផែនការចុះពូជស្រូវជាង ៧៣.០០០ ហិកតា ដោយចែកចេញជាពីរលើក។ លើកទី ១ ចុះពូជពីថ្ងៃទី ១០-២៨ សីហា​ ជាង ១៨.០០០ ហិកតា នៅស្រុកកាង​ឡុងនិងមួយចំណែករបស់ស្រុកកូវកែ ទីវកឹង និងចូវថាញ់។ លើកទី ២ ចុះពូជពី ថ្ងៃទី-២៥ ខែកញ្ញា ចំពោះផ្ទៃដីដែលនៅសល់ក្នុង ខេត្ត។ ដោយឡែក ស្រុកកូវង៉ាងមាន ៣.០៥០ ហិកតា ផលិតតាមទម្រង់ស្រូវ-បង្កង ចុះពូជមុនថ្ងៃទី ២០-៣០ ខែកក្កដា ដើម្បីចិញ្ចឹមបង្កងទាន់ពេល។ រដូវសម្រកឆ្នាំ ២០២១-២០២២ ខេត្តមានផែនការចុះពូជស្រូវជិត ៥៤.០០០ ហិកតា តាមកាលបរិច្ឆេទចុះពូជចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ហើយបញ្ចប់នៅថ្ងៃទី ៣០ ខែធ្នូ ចែកចេញជា ២ លើក។ លើកទីមួយចាប់ពីថ្ងៃទី ១៥-៣០ ខែវិច្ឆិកា ចុះពូជជិត ៥.៥០០ ហិកតា លើផ្ទៃដីមួ​យចំនួនរបស់ស្រុកកូវកែ  ទីវកឹងនិងចូវថាញ់។ លើកទី ២ ចាប់ពីថ្ងៃទី ៥-៣០​ ខែធ្នូចំពោះផ្ទៃដី​ដែលនៅសល់។ លោក ឡេវ៉ាំងដុង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ​បានឲ្យ​ដឹង៖ ខេត្តត្រាវិញ តែងរងឥទ្ធិពលពីការរាំងស្ងួត ជ្រាបជាតិប្រៃ ក្នុងវាលស្រែនៅរដូវសម្រក ពិសេសនៅចុងរដូវ ។ ហេតុនោះ មាមីងកសិករគប្បីគោរព តាមកាលបរិច្ឆេទ ដើម្បីជៀសវាងការរាំងស្ងួត ជ្រាបជាតិប្រៃ។ ទន្ទឹមនឹងនោះ តាមលោក ឡេវ៉ាំងដុង យោងតាមលក្ខណៈជាក់ស្តែង មូលដ្ឋាន បែងកាលបរិច្ឆេទចុះពូជជាក់ស្តែងឲ្យរាល់តំបន់ ប៉ុន្តែត្រូវធានាប្រមូលផ្តុំឲ្យបានស្របគ្នានៅតំបន់វាលស្រែនីមួយៗ។

កសិករប្រមូលផលស្រូវ។ រូបថត៖ រតនា

​ពិសេសគឺ ផ្នែកកសិកម្មជំរុញទឹកចិត្តឲ្យប្រជាជនប្រើប្រាស់បណ្តាពូជស្រូវមានគុណភាពខ្ពស់ ដូចជា៖  OM ៥៤៥១, OM ១៨, OM ៤៩០០ បណ្តាពូជស្រូវបំពេញបន្ថែមដូចជា៖ដាយថើម៨, OM ៩៥១៧, OM ៩៩២១, OM ៤២៩,​​ RVT, ST ៥, ST ២០, ST ២៤ , ST ២៥ ចំពោះបណ្តាពូជស្រូវធម្មតាដូចជា IR ៥០៤០៤,​ ML ២០២ ហាមត្រូវគ្រាប់តូចនៅបណ្តាមូលដ្ឋានចុះពូជមិនឲ្យលើសពី ២០% នៃផ្ទៃដី។ មាមីងគប្បីអនុវត្តល្អការធ្វើអនាម័យវាលស្រែមុនពេលព្រោះតិចបំផុត ២ សប្តាហ៍  ប្រើថ្នាំ trichiderma ឬបណ្តាផលិតផលគីមីសាស្រ្ត ដើម្បីវិនិច្ឆ័យចំបើង និង​គល់ជញ្រ្ជាំង កាត់បន្ថយជាតិពុលសរីរាង្គនិងកាត់ផ្តាច់ប្រភពជំងឺ ។ ក្រុមហ៊ុនចំកាតឯកសមាជិក​គ្រប់គ្រងសំណង់ធារាសាស្រ្តត្រាវិញ យោងតាមកាលបរិច្ឆេទចុះពូជរួចមានផែនការសហការជា​មួយមូលដ្ឋានបញ្ជាទឹកឲ្យបានសមស្រប។ តាមតួលេខស្ថិតិស្រូវរដូវដើមឆ្នាំខេត្តត្រាវិញចុះពូជបានជិត ៧៣.០០០ ហិកតា មកទល់បច្ចុប្បន្ននេះ ប្រមូលផលបានចំនួន ៥.០០០ ហិកតា ក្នុងមួយហិកតាទិន្នផលផ្ដល់មធ្យម ៥,១៥ តោន៕

ថាញ់ហ្វា-ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.