13/08/2021 07:48
ស្ថិតលើមូលដ្ឋាននោះ កសិករស្រុកកាងឡុងផ្តុំចុះពូជស្រូវរដូវវស្សាឆ្នាំ ២០២១ ចាប់តាំងពីថ្ងៃទី ១០-១៨ ខែសីហា ជាមួយបណ្តាប្រភេទពូជ៖ OM៥៤៥១ OM៤៩០០ OM៤២៩ ដាយ ថើម៨ OM១៨ OM៤២១៨ OM៩៥១៧ OM៩៩២១។ល។ ប្រកាសព្រមានឲ្យផលិតបណ្តាប្រភេទពូជស្រូវ IR៥០៤០៤ MI២០២។ល។(ពូជស្រូវគុណភាពមធ្យម)មិនលើពី ២០% ផ្ទៃដី។
គណៈកម្មាធិការប្រជាជនស្រុកចង្អុលការការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក មជ្ឈមណ្ឌលសេវាកសិកម្មស្រុកសហការជាមួយបណ្តាអង្គភាពជំនាញមានពាក់ព័ន្ធប្រកាសទាន់ពេលស្ថានភាពរោគជំងឺបំផ្លាញ ណែនាំកសិករអំពីវិធីសាស្រ្តបង្ការព្យាបាលមិនទុកឲ្យរោគជំងឺរាលដាល។ សហគ្រាសវារីកសិកម្មស្រុកយោងតាមប្រតិទិនចុះពូជរបស់ស្រុក សហការស្អិតល្មួតជាមួយបណ្តាមូលដ្ឋានដើម្បីមានផែនការបញ្ជាលូទឹកធានាផ្តល់ទឹកគ្រប់បម្រើការផលិត។
កសិករធ្វើដីត្រៀមបម្រុងចុះពូជស្រូវ។ រូបថត៖ រតនា
គណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីប្រជុំជនចលនាកសិករអនុវត្តល្អការងារអនាម័យវាលស្រែ វិនិច្ឆ័យចំបើង ជញ្ជ្រាំង ភ្ជួរហាលដីក្រោយពេលប្រមូលផលស្រូវរដូវដើមឆ្នាំ ២០២១ ធានាគម្លាតពីរដូវមួយទៅរដូវមួយយ៉ាងហោច ០២ សប្តាហ៍ សំដៅជៀសវាងកុំឲ្យស្រូវពុលជាមួយជាតិសរីរាង្គ ពុលជាតិជូរ និងកាត់ផ្តាច់ប្រភពជំងឺ។ ចលនាកសិករឲ្យប្រតិបត្តិតាមប្រតិទិនប្រកាសព្រមានរបស់ស្រុក ប្រមូលផ្តុំចុះពូជព្រមៗគ្នាតាមតំបន់នីមួយៗ វាលនីមួយៗ ចុះពូជត្រូវធានាសម្រេចក្នុងរង្វង់ពី ០៣-០៥ ថ្ងៃ។ ទន្ទឹមនឹងនោះ សហការជាមួយបណ្តាស្ថាប័នជំនាញបង្កើនការណែនាំកសិករអនុវត្តបណ្តាវិធានការបច្ចេកទេសដូចជា “បង្កើន ០៣ បន្ថយ ០៣” “ត្រូវ ០១ បន្ថយ ០៥) ក្នុងការផលិតស្រូវ។
បានដឹងថា ស្រូវរដូវដើមឆ្នាំ ២០២១ ស្រុកកាងឡុងចុះពូជបាន ១០.៩៧៧,១១ ហិកតា ទិន្នផលសម្រេចតាមការប៉ាន់ស្មានក្នុងមួយហិកតា ៥,២១ តោន៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។