• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

មាមីងកសិករយល់ព្រមនឹងការផ្អាកសកម្មភាពទីផ្សារបណ្តោះអាសន្ន

17/08/2021 07:51

អនុវត្តតាមកិច្ចចង្អុលការឲ្យផ្អាកសកម្មភាពទីផ្សារបណ្តោះអាសន្នមួយចំនួន ថ្វីត្បិតជះឥទ្ធិពលដល់ប្រភពចំណូលរបស់បណ្តាគ្រួសារលក់ដូរនៅទីផ្សារ ក្នុងនោះមានកសិករផលិតផង ប្រមូលផលលក់កសិផលផ្ទាល់នៅទីផ្សារផង។ ប៉ុន្តែកសិករភាគច្រើនព្រមព្រៀងក្នុងការផ្អាកសកម្មភាពទីផ្សារបណ្តោះអាសន្ន ដើម្បីរួមចំណែកបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩។

លោកស្រីហ្វិញធីញ៉ាញ ប្រធានការិយាល័យសេដ្ឋកិច្ច​និងហេដ្ឋារចនាសម្ព័ន្ធស្រុកចូវថាញ់ឲ្យដឹងថា៖ អនុវត្តកិច្ចចង្អុលការផ្អាកសកម្មភាពទីផ្សារបណ្តោះអាសន្ន  ដើម្បីជៀសវាងការផ្តុំគ្នាច្រើន បង្កការលំបាកក្នុងត្រួតពិនិត្យ នៅស្រុកចូវថាញ់មានទីផ្សារបណ្តោះអាសន្ន ៣ កន្លែង ត្រូវផ្អាកសកម្មភាពរួមមាន៖ ផ្សាររសៀលថាញ់ង្វៀង (ឃុំម៉ីចាញ់) ផ្សារបណ្តោះអាសន្នដាហ្វា (ឃុំភឿកហាវ) និងផ្សាររ៉ាចយ៉ុង (ឃុំឡុងហ្វា) នេះជាផ្សារបណ្តោះអាសន្នកើតឡើងដោយខ្លួនឯង គណៈកម្មាធិការប្រជាជនស្រុកបានចង្អុលការឲ្យរុះរើជាច្រើនលើក មិនបើកផ្សារលក់ដូរនៅទីនេះ និងរៀបចំកន្លែងលក់ដូរឲ្យសមស្រប ប៉ុន្តែមកដល់ពេលនេះនៅតែមិនទាន់អនុវត្តបាន។

កសិករថែទាំដំណាំ។

ការផ្អាកសកម្មភាពផ្សារបណ្តោះអាសន្នកើតឡើងដោយខ្លួនឯង ញ៉ាំងឲ្យប្រភពចំណូលមនុស្សមួយចំនួនត្រូវបាត់ ប៉ុន្តែដើម្បីធានាការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ប្រជាជនភាគច្រើនបានព្រមព្រៀង។ មុនពេលផ្អាកសកម្មភាព រដ្ឋអំណាចមូលដ្ឋាន និងនគរបាលឃុំបានបំផុសចលនាដល់បណ្តាគ្រួសារអ្នកជួញ ដូរឲ្យចុះកិច្ចសន្យាមិនលក់ដូរនៅបណ្តាផ្សារនេះ មានតែបណ្តាគ្រួសារមានផ្ទះស្នាក់នៅតំបន់ផ្សារនេះបានលក់ដូរបណ្តាមុខទំនិញប្រើប្រាស់ចាំបាច់ប៉ុណ្ណោះ។

លោកយៀងហ្វីបាវ ប្រធានគណៈកម្មាធិការប្រជាជនឃុំម៉ីចាញ់បានឲ្យដឹង៖ ប្រជាជនភាគច្រើនដែលលក់ដូរនៅផ្សាររសៀលថាញ់ង្វៀង ក្នុងមួយថ្ងៃចាត់តាំងលក់ដូរ ០២ ពេល ក្នុងពេលព្រឹកលក់នៅទីផ្សារម៉ីចាញ់​ឬចូវថាញ់ ពេលរសៀលនៅសល់មុខទំនិញទើបយកមកលក់នៅផ្សាររសៀល។ នេះជាផ្សារបណ្តោះអាសន្ន ភ្ជាប់ជាមួយផ្លូវជាតិ មិនធានាសុវត្ថិភាពសារាចរ ទើបស្រុក និងឃុំមានគោលដៅផ្អាកសកម្មភាពពីយូរមកហើយ ប៉ុន្តែនៅជួបការលំបាកមួយចំនួន ទើបផ្សារនៅតែធ្វើសកម្មភាព។ ហេតុនោះ ក្នុងឱកាសនេះ មូលដ្ឋានត្រៀមបម្រុង និងផ្អាកសកម្មភាពផ្សាររសៀលនេះ ដោះស្រាយឲ្យតែប្រជាជននៅទីនោះទិញសម្ភារចាំបាច់ ចុះមិនឲ្យមនុស្សដែលនៅមូលដ្ឋានផ្សេងមកលក់ដូរ។ ដើម្បីអនុវត្តកិច្ចការនេះ រដ្ឋអំណាចមូលដ្ឋានបានបង្កើនការផ្សព្វផ្សាយ បំផុសចលនា និងឲ្យប្រជាជនចុះកិច្ចសន្យា។​ ឆ្លងតាមនោះ ទទួលបានការព្រមព្រៀងទើបផ្សារបានផ្អាកសកម្មភាពច្រើនថ្ងៃកន្លង។

អាស្រ័យជំរុញមាំការងារផ្សព្វផ្សាយទើបប្រជាជនលើកកម្ពស់ការយល់ដឹងអំពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ មុនពេលចង្អុលការឲ្យផ្អាកសកម្មភាពទីផ្សារ មានប្រជាជនមួយចំនួនបានឈប់លក់ដូរមុននោះ អាស្រ័យបារម្ភពីអាសន្នរោគជំងឺរាលដាល។ កសិករ ត្រឿងវ៉ាំងដូវ នៅភូមិដូវយ៉ុង(អា) ឃុំម៉ីចាញ់ចែករំលែកថា គ្រួសារគាត់មានផ្ទៃដីដាំបន្លែជិត ០១ កុង។ រៀងរាល់ថ្ងៃប្រពន្ធគាត់យកបន្លែទៅផ្សារលក់ ប៉ុន្តែជិតមួយសប្តាហ៍មកនេះ អាស្រ័យអាសន្នរោគជំងឺកើនឡើង ហើយបានរដ្ឋអំណាចប្រកាសព្រមានមិនឲ្យផ្តុំគ្នាច្រើន ម៉្លោះហើយគ្រួសារគាត់លក់តែនៅផ្សារម៉ីចាញ់ មិនទៅលក់នៅផ្សារចូវថាញ់ និងផ្សាររសៀលដូចពីមុនទៀត។ ដោយសារមិនចេញទៅផ្សារលក់ដូរផ្ទាល់ដូចពីមុន ម៉្លោះហើយបន្លែមួយចំនួនបានប្រមូលផលលក់ឲ្យឈ្មួញ​ ទោះបីប្រភពចំណូលថយចុះ ប៉ុន្តែគ្រួសារខិតខំប្រតិបត្តិតាមបណ្តាសេចក្តីកំណត់ ដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ធានាសុខភាពជូនសហគមន៍។

នៅភូមិដូវយ៉ុង(អា) មីងគីមធីសឿ ជាគ្រួសារក្រីក្រ ប្តីមីងនិងកូនៗទៅធ្វើការស៊ីឈ្នួល នៅខេត្តបិញយឿង ដោយសារជំងឺ ទើបមកផ្ទះមិនបាន។​ មីងសឿនៅផ្ទះដាំបន្លែ ត្រសក់ បន្តិចបន្តួចសម្រាប់លក់ដូរប្រចាំថ្ងៃ។ មីងគឹមធីសឿបានឲ្យដឹង៖ អាស្រ័យដាំបានតែបន្តិចបន្តួចម៉្លោះហើយ ខ្ញុំទៅផ្សារលក់ដោយខ្លួនឯង។ ពេលព្រឹកលក់នៅផ្សារម៉ីចាញ់ ពេលរសៀល ប្រសិនជាបន្លែនៅសល់យកទៅលក់នៅផ្សាររសៀល ប៉ុន្តែបច្ចុប្បន្នមិនលក់នៅពេលរសៀលទៀត ខ្ញុំឆ្លៀតលក់ឲ្យអស់នៅពេលព្រឹក ទោះបីលក់ជាមួយតម្លៃថោកក៏ដោយ។ ប៉ុន្មានថ្ងៃនេះ បន្លែតិច ហេតុនោះហើយខ្ញុំមិនសូវព្រួយបារម្ភឡើយ។ ខ្ញុំទន្ទឹងឲ្យតែអស់អាសន្នរោគជំងឺដើម្បីប្តីនិងកូននៅខេត្តបិញយឿងបានត្រឡប់មកផ្ទះវិញ។

មិនត្រឹមតែនៅបណ្តាផ្សារបណ្តោះអាសន្នត្រូវបិទទ្វារ មានគ្រួសារលក់ដូរជាច្រើនទៀតនៅផ្សារផ្សេង ក៏ឈប់លក់ដោយខ្លួនឯង អាស្រ័យធានាសុខភាព​និងសំណូមពរអំពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ដែលបានប្រកាសព្រមាន។ មីងហ្វិញធីណឿង​ ឈ្មួញម្នាក់នៅផ្សារហ្វាធ្វឹងចែករំលែកថា៖ មុននោះ ខ្ញុំលក់បន្លែផ្ទះផង ទិញបន្លែនៅកន្លែងផ្សេងមកលក់នៅផ្សារពេលព្រឹកទៀតផង។​  អាស្រ័យអាសន្នរោគជំងឺអូសអន្លាយ ខ្ញុំបារម្ភណាស់។ បច្ចុប្បន្ន គណៈកម្មាធិការប្រជាជនឃុំចែកប័ណ្ណទៅផ្សារ មិនសូវមានមនុស្សទៅផ្សារដូចមុនទៀត ម៉្លោះហើយ មីងលក់បន្លែ មើម ផ្លែឈើដែលគ្រួសារដាំបានឲ្យបណ្តាគ្រួសារលក់ដូរផ្សេង។ ទោះបីប្រភពចំណូលថយចុះ ប៉ុន្តែធានាបានសុខភាព អាស្រ័យគ្រួសារមីងណឿងមានសមាជិក ០៧ នាក់ ក្នុងនោះមានលោកយាយជាម្តាយរបស់មីងមានអាយុ ៨០ ឆ្នាំ​ និងចៅតូច ០២​ នាក់ទៀត ហេតុនោះ ដើម្បីធានាសុខភាព ជៀសវាងអាសន្នរោគជំងឺជាប្រការសំខាន់។

ស្មារតីយល់ដឹងរបស់ប្រជាជនអំពីការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ បានលើកកម្ពស់ អាស្រ័យជះឥទ្ធិពលអាសន្នរោគ ប្រភពចំណូលរបស់មនុស្សភាគច្រើនត្រូវថយចុះ នេះជាស្ថានភាពរួម។ ហេតុនោះយើងរាល់គ្នាត្រូវលើកកម្ពស់ការយល់ដឹង កាត់បន្ថយការធ្វើដំណើរចេញទៅខាងក្រៅ ដើម្បីរួមដៃរុញច្រានអាសន្នរោគជំងឺកូវីដ‑១៩៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.