17/08/2021 09:02
មាមីងកសិករប្រមូលផលស្រូវរដូវដើមឆ្នាំ។
ស្រូវរដូវដើមឆ្នាំ ២០២១ កសិករឃុំដាឡុកចុះពូជបានបានជាង ៨០០ ហិតាប្រមូលផ្តុំច្រើនបំផុតនៅតាមបណ្តាភូមិ៖ ទាលទោល ត្រោកកើត ព្រែកបត់ ផ្នោរអណ្តែត អូរតាពៅ។ កសិករ សឺនសាម៉ី នៅភូមិផ្នោរអណ្តែតបានឱ្យដឹងថា៖ គ្រួសារ ផលិតពូជស្រូវ OM ៥៤៥១ ជាមួយផ្ទៃដីចំនួន ១,៣ ហិកតា ទិន្នផលគិតជាមធ្យមប្រមាណ ៥,៦ តោន ថយចុះជាង ០,៤ តោនក្នុងមួយហិកតា លក់ក្នុងមួយគីឡូក្រាមបានតែ ៥.៨០០ ដុង ក្នុងមួយតោនខាតប្រាក់ទុនប្រមាណ ១,៣ លានដុងប្រៀប ជាមួយរដូវដើមឆ្នាំ ២០២០។កសិករថាច់សាម៉ី បានឱ្យដឹងបន្ថែមទៀតថា៖ ប្រមូលផលស្រូវឆ្នាំ នេះ គ្រួសារនរណាក៏ព្រួយបារម្ភ ព្រោះខ្លាចក្រែង គ្មានឈ្មួញទិញស្រូវលក់មិនបាន។
រីឯកសិករ គាងភា នៅភូមិព្រែកបត់បានចែករំលែកថា៖ ទោះបីការប្រមូលផលស្រូវរដូវដើមឆ្នាំជួបការលំបាកអំពីតម្លៃក៏ដោយ ប៉ុន្តែនោះមិនមែនជាបញ្ហាយូរអង្វែងឡើយ។ បណ្តាផ្នែកពាក់ព័ន្ធកំពុងរិះរកដំណោះស្រាយជម្នះការលំបាកជូន កសិករដែរ ជឿជាក់ថានៅក្រោយពេលលើកបង្ការទប់ស្កាត់អាសន្នរោគនេះ តម្លៃស្រូវនឹងកើនឡើងវិញ ។ អាស្រ័យហេតុនោះ ក្រោយពេលប្រមូលផលស្រូវរដូវដើមឆ្នាំរួច ខ្ញុំបន្តចុះពូជស្រូវរដូវវស្សាទៀតជាមួយក្តីសង្ឃឹមទិន្នផលសម្រេចបានខ្ពស់ និងលក់បានតម្លៃខ្ពស់ជាង។
ពិនិត្យរួមស្រូវរដូវដើមឆ្នាំនេះ តម្លៃស្រូវថយចុះ យ៉ាងខ្លាំង ទោះបីមានឈ្មួញមកប្រមូលទិញក៏ដោយ ប៉ុន្តែតម្លៃលក់ក្នុងមួយគីឡូក្រាមនៅតែទាបជាងរដូវមុនៗពី ៨០០ -៩០០ ដុង។ កសិករមួយចំនួន រង់ចាំតម្លៃកើនមកវិញ ម៉្លោះហើយបានជ្រើស យកវិធីសាស្រ្តដឹកជញ្ជូនមកទីធ្លាហាលរក្សាស្រូវ ទុក។
ស្ថិតក្នុងស្ថានភាពរងឥទ្ធិពលរួមនៃអាសន្នរោគកូវីដ ១៩ លោក ផាមវុាំងគៀក ប្រធានគណៈកម្មាធិការប្រជាជនឃុំ ដាឡុកបានឱ្យដឹងថា៖ វិស័យកសិកម្មឈរក្នុងតួនាទីយ៉ាងសំខាន់សម្រាប់ការពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកដល់ការពង្រីក សេដ្ឋកិច្ចរបស់ឃុំ។ តាំងពីដើមរដូវស្រូវដើមឆ្នាំ មូលដ្ឋានបំផុសចលនាប្រជាជនចុះពូជសម្រេច លើសផែនការដែលបានដាក់ចេញ។ រយៈពេលនេះ កសិរនៅភូមិមួយចំនួនកំពុងមមាញឹកក្នុងការប្រមូលផល ហើយក៏ជាពេលដែលមូលដ្ឋានកំពុងបង្កើនបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ អាស្រ័យហេតុនោះ មូលដ្ឋានតែងព្រមានដល់កសិករទាំងអស់ត្រូវអនុវត្តល្អតាម បណ្តាសារាចរសេចក្តីសម្រេចចិត្ត ទាក់ទងដល់ ការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ទន្ទឹមនឹងនោះធានាឱ្យការប្រមូលផល ការផលិតប្រកបដោយសុវត្ថិភាព មានប្រសិទ្ធភាព៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។