• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

លទ្ធផលនៃការដាំពោតលើវាលស្រែស្រូវ

17/08/2021 09:08

រដូវដាំដំណាំខែប្រាំងឆ្នាំ ២០២១ ខណៈដែលមុខទំនិញកសិផលជាច្រើនមានច្រកចេញ មិនទៀងទាត់ អាស្រ័យជះឥទ្ធិពលជំងឺកូវីដ-១៩ មាមីងកសិករនៅបណ្ដាឃុំឡុងស៊ើង ញីត្រឿង និងឃុំមួយចំនួនទៀតរបស់ស្រុកកូវង៉ាង ដាំពូជពោតធ្វឹងធៀងអំណោយផល និងលក់បានតម្លៃខ្ពស់។ លោក​ យឿងង៉ុកទឺ លេខាគណៈកម្មាធិការបក្សឃុំញីត្រឿង បានឲ្យដឹងថា៖ អាស្រ័យបង្វែរដីទួលពីការផលិតស្រូវមិនសូវមានផលមកដាំពោតពូជថ្មីនេះ ម៉្លោះហើយ មានគ្រួសារកសិករខ្មែរជាច្រើនទទួលបានប្រភពចំណូលខ្ពស់បង្គួរ ហើយរួចផុតពីភាពក្រីក្រ។ ដាំពោតលើវាលស្រែផលិតស្រូវមិនសូវមានផលរដូវឆ្នាំ ២០២១ ក្នុង មួយហិកតាទទួលបានប្រភពចំណូលពី ៣៥ - ៥០ លានដុង ខ្ពស់ជាងពី ០៣ - ០៤ ដងបើប្រៀបជាមួយនឹងការផលិតស្រូវ។

មាមីងកសិករដាំពោត ស្ងប់ចិត្តក្នុងការផលិត។ រូបថត៖ ឌិញកាញ់
    ដើម្បីទាញយកផលពីសក្ដានុពល តម្លាភាព ពីដីធ្លី ប្រភពទឹក ពលកររបស់ឃុំនីមួយៗ បង្កភាពងាយស្រួល ដើម្បីពង្រីកវិស័យកសិកម្មឲ្យបានស្ថិរភាព បង្កើតនិងពង្រីកបណ្ដាតំបន់ជំនាញ ផលិតមុខទំនិញកសិផលប្រមូលផ្ដុំទ្រង់ទ្រាយធំ ភ្ជាប់ជាមួយការលក់ផលិតផល រួមចំណែកបង្កើន តម្លៃបរិមាណលើផ្ទៃដីកសិកម្មក្នុងមួយហិកតា ស្រុកកូវង៉ាង បានបង្វែងផ្ទៃដីផលិតស្រូវមិនសូវមានផលជាង ២៤០ ហិកតាមកដាំដំណាំ និងចិញ្ចឹមជលផល។ តួយ៉ាងដូច ដំណាំរដូវប្រាំងឆ្នាំ ២០២១ នេះ អាស្រ័យចងសម្ព័ន្ធជាមួយក្រុមហ៊ុនភាគហ៊ុន​ភាគខាងត្បូង និងក្រុមហ៊ុន Syngenta ឧបត្ថម្ភ​ពូជ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ធានាប្រមូលទិញកសិផល ម៉្លោះហើយ មាមីងកសិករដាំពោត ស្ងប់ចិត្តក្នុងការផលិត។ ពេលប្រមូលផលពោត ពូជ SSC 11 លើផ្ទៃដី ៥,៥ ហិកតាដាំលើវាលស្រែផលិតស្រូវមិនសូវមានផល លោកមាថាច់ សារន្ត នៅភូមិចុងមិស ឃុំញីត្រឿងបានវាយតម្លៃ ដោយជឿជាក់ថា៖ ដោយសារបានរដ្ឋអំណាចឃុំ ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងឧបត្ថម្ភ​ ពូជ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ធានាប្រមូលទិញផលិតផល ម៉្លោះហើយឆ្នាំ ២០២១ នេះ ខ្ញុំមិនផលិតស្រូវរដូវសម្រកទៀត គឺដាំពោតវិញ។ ក្រោយពេលដាំបានជិត ០៣ ខែ ក្នុងមួយហិកតាពោតផ្ដល់ទិន្នផលជាង ០៨ តោន មានគ្រួសារខ្លះទទួលបានទិន្នផលជិត ១០ តោន ហើយលក់ក្នុងមួយគីឡូក្រាមជាមួយតម្លៃ ៧.២៥០ ដុង ក្រោយពេលទូទាត់ប្រាក់ចំណាយរួចនៅចំណេញពី ៣៥ - ៥០ លានដុង។ តំបន់ដីនៅភូមិចុងមិសនិយាយដោយឡែកឃុំញីត្រឿងនិយាយ រួមជាដីទួល ម៉្លោះហើយផលិតស្រូវរដូវសម្រក និងរដូវដើមឆ្នាំតែងជួបការលំបាកច្រើន។ ការបង្វែរមកដាំដំណាំ ជាក់ស្ដែងគឺពោតនៅរដូវប្រាំង ផ្ដល់លទ្ធផលខ្ពស់ជាង បើប្រៀបនឹងការផលិតស្រូវ។ បច្ចុប្បន្ន មាមីងកសិករជក់ចិត្តនឹងការដាំ ពោតព្រោះបានធានាប្រមូលទិញផលិតផល។ លោកថាច់មិញលិញ ប្រធានសមាគមកសិករឃុំ ញីត្រឿងបានឲ្យដឹងថា៖ ឆ្នាំ ២០២១ នេះ តាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស ស្រុកកូវង៉ាង គណៈកម្មាធិការបក្សឃុំញីត្រឿង ត្រូវអនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។ អាស្រ័យហេតុនោះ ទូទាំងប្រព័ន្ធនយោបាយផ្ដុំកម្លាំងចូលរួម ក្នុងនោះ សមាគមកសិករបំផុសចលនាផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតកសិកម្ម ចលនាកសិករប្រឡងប្រណាំងពលកម្មផលិត។ ទម្រង់ដាំពោតពូជលើដីផលិតស្រូវភ្ជាប់នឹងការចងសម្ព័ន្ធ ជាមួយអាជីវកម្មធានាប្រមូលទិញផលិតផលជាទម្រង់ មានប្រសិទ្ធភាពខ្ពស់ បង្កបានទិសដៅផលិតថ្មី​ ក្នុងការចាត់តាំងការផលិតឡើងវិញ។ សង្ឃឹមថា ទម្រង់ផលិតដោ យមានការចងសម្ព័ន្ធក្នុងការដាំពោតលើដីផលិតស្រូវមិនសូវមានផលបន្តបានរក្សា និងពង្រីក ដើម្បីបង្កើនប្រភពចំណូលជូន មាមីងកសិកររួមចំណែកជួយឲ្យឃុំឆាប់អនុវត្តសម្រេចលក្ខឋានជនបទថ្មីនៅចុងឆ្នាំ ២០២១ នេះ។ លោក ឡេវុាំងភី ប្រធានការិយាល័យកសិ​កម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងវាយតម្លៃ៖ បច្ចុប្បន្ន បណ្ដាឃុំដែលមានតំបន់ដីទួលដូចជា៖ ឡុងសើុង ញីត្រឿង ថាញ់ហ្វាស៊ើង ធ្វឹងហ្វា។ល។ របស់ស្រុកកូវង៉ាង អាស្រ័យខ្វះទឹកនៅរដូវប្រាំង ផលិតស្រូវមិនសូវមានផលបានមាមីងកសិករបង្វែរមកដាំដំណាំភាគច្រើន​ គឺដាំសណ្ដែកដី ល្ពៅ ឪឡឹក។ ប៉ុន្មានឆ្នាំជិតៗនេះ បានចងសម្ព័ន្ធ ជាមួយក្រុមហ៊ុនភាគហ៊ុនពូជដំណាំភាគខាងត្បូង និងក្រុមហ៊ុន Syngenta មាមីងកសិករហ៊ានបង្វែរមកដាំពោតពូជផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។ រដូវដំណាំពោតឆ្នាំ ២០២១ កសិករឃុំឡុងស៊ើង ញីត្រឿងចងសម្ព័ន្ធជាមួយក្រុមហ៊ុនភាគហ៊ុនពូជដំណាំភាគខាងត្បូង និងក្រុមហ៊ុន Syngenta  ដាំវិសោធនកម្មពោតពូជថ្មីជាង ៦០ ហិកតា។ គិតជាមធ្យមក្នុងមួយហិកតាចំណេញពី ៣៥-៥០ លានដុង។ ក្នុង ៦០ ហិកតានោះ មាមីងកសិករចំណេញរាប់ពាន់លានដុង នេះជាក្ដីសង្ឃឹមថ្មីដើម្បី ពង្រីកទម្រង់ដាំពោតឆ្លាស់រដូវនឹងការផលិតស្រូវ លើដីស្រែទួល៕            ឌិញកាញ់-ថាច់ហ្វាង

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.