• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កូវកែលើកកម្ពស់គុណភាពតំបន់ជំនាញឈើហូបផ្លែ

13/08/2021 07:43

លោកស្រីង៉ូធីហុងងី ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែបានឱ្យដឹងថា៖ ដើម្បីពង្រីកលទ្ធផល និងភាពមានព្រៀបក្នុងការផលិតកសិកម្មរបស់មូលដ្ឋានជាមួយនឹងភាពមានព្រៀបគឺជាតំបន់ជំនាញដាំដើមឈើហូបផ្លែបានជិត ៩.០០០ ហិកតា។

បច្ចុប្បន្ននេះស្រុកកូវកែប្រមូលផ្តុំកម្លាំងអនុវត្តដោយមានប្រសិទ្ធភាពផែនការផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំ កសាងផលិតផលសមស្របជាមួយនឹងភាពមានព្រៀប តម្រូវការរបស់ទីផ្សារ និងសម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួលនៅតាមបណ្តាអនុតំបន់។ ក្នុងនោះ ឆ្ពោះដល់ការពង្រីកបណ្តាតំបន់ប្រមូលផ្តុំ ទ្រង់ទ្រាយធំ ទន្ទឹមនឹងនោះចាត់តាំងការផលិតតាមកន្សោមចំពោះបណ្តាផលិតផលមុខព្រួញជាតិ ផលិតផលមុខព្រួញរបស់ស្រុក ដោយភ្ជាប់ជាមួយនឹងទម្រង់ពង្រីកកសិកម្មស្អាត កសិកម្មសរីរាង្គ។

កសិករប្រមូលផលមៀន។

ទន្ទឹមនឹងការអនុវត្តន៍មានប្រសិទ្ធភាព ការរក្សាខ្ជាប់ផ្ទៃដីផលិតស្រូវតែងបានឡើងគ្រោងផែនការដល់ឆ្នាំ ២០២៥ នៅលើភូមិសាស្ត្រស្រុកគឺ ៧.០៣៨ ហិកតាផងដែរ។ ក្នុងនោះមានផ្ទៃដីផលិតស្រូវស្អាតតាមគោលដៅសរីរាង្គ ១០០ ហិកតា ប្រមូលផ្តុំនៅ ០៦ ឃុំទិសខាងកើតនៃផ្លូវជាតិលេខ ៥៤ រួមមាន៖ ឃុំថាញ់ភូ ថុងហ្វា ហ្វាអឹង ចូវដៀង ផុងភូ និងផុងថាញ់។ រីឯផ្ទៃដីផលិតស្រូវមិនសូវបានផលក្រៅពីនោះ ក្នុងពេលខាងមុខនេះ ស្រុកប្រមូលផ្តុំអនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំ និងធ្វើប្រពលវប្បកម្មពូជឈើដាំនៅលើផ្ទៃដីផលិតស្រូវដើម្បីលើកកម្ពស់លទ្ធផល និងប្រភពចំណូលលើអង្គភាពផ្ទៃដីធ្វើប្រពលវប្បកម្មតែមួយ។​ ក្នុងនោះយកចិត្តទុកដាក់ដល់ការពង្រីកបណ្តាប្រភេទឈើមុខព្រួញដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍ផលិតតាមអភិក្រម VietGAP បង្កផលិតផលសុវត្ថិភាព តម្លៃខ្ពស់។ តាមការត្រៀមបម្រុងដល់ឆ្នាំ ២០២៥ ស្រុកនឹងពង្រីកទូលាយ និងរក្សាផ្ទៃដីដាំបណ្តាប្រភេទឈើមុខព្រួញដូចជា៖ក្រូចថ្លុងសម្បកខៀវសម្រេចអភិក្រម VietGAP ជាមួយនឹងផ្ទៃដី ១០០ ហិកតារបស់ ០៤ ឃុំគឺឃុំតាមង៉ាយ និញថើយ ផុងភូ ថាញ់ភូ រក្សាខ្ជាប់ និងពង្រីកផ្ទៃដីដាំដើមសាវម៉ាវ ១០០ ហិកតានៅតំបន់កោះតឹងក្វី ឃុំអាងភូតឹង ស្វាយកាកជូ ៧០០ ហិកតានៅឃុំហ្វាតឹង ក្រូចពោធិ៍សាត់សំបកក្រាស់ ២.០០០ ហិកតានៅបណ្តាឃុំ តាមង៉ាយ អាងភូតឹង ហ្វាតឹង និញថើយ ថុងហ្វា ថញ់ភូ ហ្វាអឹង និងចូវដៀង។  ដាំដើមមៀន ៣០០ ហិកតានៅ ០៧ ឃុំ តាមង៉ាយ ផុងភូ ផុងថាញ់ ហ្វាអឹង ហ្វាតឹង និញថើយ អាងភូតឹង តំបន់ជំនាញខាងដាំដើមចេកចម្រុះក្នុងចម្ការ ចំនួន ៥០០ ហិកតានៅ ០៤ ឃុំ តាមង៉ាយ អាងភូតឹង ហ្វាតឹង និងនិញថើយ។ ដោយឡែកតែផ្ទៃដីដាំដើមដូងនឹងបន្តរក្សា និងពង្រីកលំនឹងផ្ទៃដីដាំដូង ៥.០០០ ហិកតា ក្នុងនោះមានផ្ទៃដី ១០០ ហិកតាបានដាំតាមទិសដៅសរីរាង្គនៅលើផូមិសាស្ត្របណ្តាឃុំ ទីប្រជុំជន។

អ្នកចម្ការង្វៀងឡេវិញ នៅភូមិអាងឡុក ឃុំហ្វាតឹងបានឱ្យដឹងថា៖ ចំពោះតំបន់ដីកោះអាងឡុកពីមុននេះភាគច្រើនត្រូវទឹកជោរឡើង និងជន់លិចបានជាជួបលំបាកក្នុងការផលិត។ ចាប់ពីឆ្នាំ ២០១៧ មកដល់ពេលនេះ អាងឡុកបានខេត្ត ស្រុកយកចិត្តទុកដាក់វិនិយោគកសាងបណ្តាភ្លឺទំនប់គួបផ្សំជាមួយនឹងគមនាគមន៍ (ផ្លូវដាន) សន្សឹមៗនឹងបានផ្ជិត។ ឆ្លងតាមនោះ បានរួមចំណែកយ៉ាងធំ និងប្រសិទ្ធភាពក្នុងការរាំងខ្ទប់ទឹកជោរជន់លិច និងជួយឱ្យមាមីងប្រជាកសិករអ្នកចម្ការម្ចាស់ការក្នុងការផលិត។ បច្ចុប្បន្ននេះតំបន់កោះអាងឡុកមានផ្ទៃដីចម្ការ ១០០% (ប្រមាណ ១១០ ហិកតា) កំពុងផ្តល់ផ្លែ ភាគច្រើនគឺបណ្តាប្រភេទឈើមុខព្រួញ ដូចជា មៀន ស្វាយ ខ្នុរ។ល។ ដោយឡែកតែគ្រួសារលោកពូមានផ្ទៃដីជំនាញខាងដាំដើមមៀន ០៣ ហិកតា ក្នុងមួយឆ្នាំផ្តល់បរិមាណផលពី ៥០-៦០ តោនផ្លែ។

តាមប្រសាសន៍របស់លោកស្រី ង៉ូធីហុងងី អាស្រ័យដោយត្រូវជះឥទ្ធិពលរបស់អាកាសធាតុប្រែប្រួលបានជាផ្ទៃដីដាំឈើហូបផ្លែមួយចំនួនស្ថិតនៅក្រៅកំណាត់ភ្លឺទំនប់ (ផ្លូវស្រុកលេខ ៩១៥) ឆ្នេរទន្លេហូវភាគច្រើនត្រូវរងទឹកជន់លិច ជ្រាបជាតិជូរប្រៃ ប្រមូលផ្តុំនៅបណ្តាភូមិសែវកាង ពាមឌិញ រ៉េចរួយ បាបាយ ឃុំនិញថើយជាមួយនឹងផ្ទៃដី ១.៣៦០ ហិកតា តំបន់ភូមិហោយអាង អាងបិញ អាងឡុក ឃុំហ្វាតឹងជាមួយនឹងផ្ទៃដី ៦៨០ ហិកតា។ អនុវត្តវិធីសាស្ត្រទប់ទល់ជាមួយនឹងអាកាសធាតុប្រែប្រួល គណៈកម្មាធិការប្រជាជនខេត្តបានមានគោលការណ៍វិនិយោគកសាងប្រព័ន្ធភ្លឺទំនប់ព័ទ្ធជុំវិញឆ្នេរទន្លេហូវនៅលើភូមិសាស្ត្របណ្តាឃុំនិញថើយ ហ្វាតឹង អាងភូតឹងដោយមានប្រវែង ២១,៨ គីឡូម៉ែត្រ៕           

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.