• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ៖បច្ចេកទេសចិញ្ចឹមជ្រូកតាមទិសដៅសុវត្ថិភាពជីវសាស្ត្រ

17/08/2021 07:54

ស្ថិតក្នុងស្ថានភាពជំងឺអាសន្នរោគជ្រូកអាហ្វ្រិកមាននិន្នាការផុសផុលឡើង ប្រសិនបើលក្ខណៈចិញ្ចឹមមិនធានាសុវត្ថិភាព។ បច្ចុប្បន្ននេះ ចិញ្ចឹមជ្រូកតាមទិសដៅសុវត្ថិភាពជីវសាស្ត្រ ជាវិធានការមួយក្នុងបណ្ដាវិធានការមានប្រសិទ្ធភាព អាចជួយកាត់បន្ថយដល់កម្រិតទាបបំផុតនៃការឆ្លងរាលដាលជំងឺ។

ចិញ្ចឹមជ្រូកតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត គឺការពារជ្រូកក្នុងតំបន់ចិញ្ចឹមឆ្ងាយពីតំបន់ចិញ្ចឹមសត្វផ្សេងៗនិងពីបណ្តាគ្រួសារទាំងនោះ។​ ទ្រុងចិញ្ចឹមត្រូវមានរបងព័ទ្ធជុំវិញដើម្បីជៀសវាងកុំឲ្យសត្វសាហាវ សត្វនានា កាត់បន្ថយ​មនុស្សដើរទៅមកនៅតំបន់ចិញ្ចឹម​។​ ធ្វើរណ្តៅរម្ងាប់មេរោគនៅរាល់ទ្រុង ដើម្បីជៀសវាងកុំឲ្យកខ្វក់បរិស្ថាន ពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យមើលបណ្តាអាការៈជំងឺ ដើម្បីមានវិធានការបង្ការជម្នះជំងឺ វិនិច្ឆ័យប្រមូលបណ្តាជាតិសំណល់។ អនុវត្តត្រូវតាមវិធានការ កម្រិតចិញ្ចឹមសមស្រប ដល់ពេលកំណត់ត្រូវចាក់វ៉ាក់សាំងបង្ការ កំចាត់ជំងឺ។

ធ្វើទ្រុង៖

ទ្រុងកសាងនៅទីទួលខ្ពស់ ស្រឡះស្រឡួន សមស្រប ជៀសវាងកុំឲ្យពន្លឺថ្ងៃជះចូលផ្ទាល់។​ គប្បីធ្វើទ្រុងនៅទិសពាយ័ព្យ។ មាន ០២ របៀបគឺ ទ្រុងមានដំបូល​លើទុកចំហខាងក្រោម និងទ្រុងបិទផ្ជិត។​ ទ្រុងចិញ្ចឹមគប្បីធ្វើឲ្យស្រឡះស្រឡួនឬធម្មតាបំ​ផុត។ ដំបូលប្រក់ក្បឿង ស័ង្កសី ស្លឹក ស៊ីម៉ង់ត៍។ល។ ដំបូល ០១ ចំហៀង ឬ ០២ ចំហៀងក៏បានតែកម្ពស់​សមស្រប។

របៀបថែទាំ-ចិញ្ចឹម៖

ឲ្យចំណីស៊ីគ្រប់គ្រាន់រាល់ថ្ងៃ ឆ្លើយតបតម្រូវការឲ្យជ្រូកឆាប់ធំធាត់ល្អ។ ឲ្យស៊ីគួបផ្សំនឹងចំណីឧស្សាហកម្ម និងប្រភពចំណីច្នៃដោយខ្លួនឯងដូចជា៖ កន្ទក់ ពោត ដំឡូង​និ ងបណ្តាបន្លែ ដូចជា៖ ទងដំឡូង ត្រកួន ទឹកឲ្យជ្រូកផឹកធានាជ្រះស្អាត ។

បង្ការព្យាបាលជំងឺ៖

ធ្វើរបងរាំងនៅកន្លែងចិញ្ចឹមនិងបណ្តាសត្វពាហនៈផ្សេងៗ ដើម្បីបង្ការជម្លៀសកុំឲ្យជំងឺឆ្លងរាលដាល។ អនាម័យទ្រុងរៀងរាល់ថ្ងៃ បាញ់ថ្នាំរម្ងាប់មេរោគតាមពេលកំណត់។ ចាក់ថ្នាំបង្ការជំងឺកុំឲ្យឆ្លងរាលដាល ជំងឺអាសន្នរោគ ជំងឺរង្គោះក្រចករលាកបបរមាត់ ជំងឺត្រចៀកខៀវ ជំងឺកកឈាម ក្អក។ល៕                                                        

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.