
បណ្ដាថ្ងៃកន្លងហើយ ប្រជាជននៅតាមសងខាងផ្លូវជាតិលេខ ៥៣ កំណាត់ពីភូមិដាកឹង ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ទិសទៅកាន់ស្រុកកូវង៉ាង យ្វៀងហាយបានលាតត្រដាងអំពីស្ថានភាពសំរាមពាសពេញបណ្ដាលឲ្យមានធំក្លិន និងបាត់សោភណភាពកខ្វក់បរិស្ថាន។
10/08/2021 08:41
កាលពីថ្ងៃទី ០៣ សីហា សមាគមកសិករខេត្ត ព្រះតេជគុណធិចហ្វេជីវ ព្រះចៅអធិការវត្តឡុងខាញ់ ទីក្រុងត្រាវិញនិងក្លឹបអាញ់យឿងទៅឧបត្ថម្ភផ្លែស្រកានាគ ២០០ គីឡូក្រាម អំណោយ ៣៩ ចំណែកដល់កុមារមានស្ថានភាពលំបាកក្នុងបណ្ដាតំបន់ជម្លៀសលើភូមិសាស្ដ្រឃុំង៉ាយស្វៀង ឧបត្ថម្ភផ្លែស្រកានាគ ៨០០ គីឡូក្រាម និងអំណោយ ៥០ ចំណែកដល់មាមីងក្រីក្រ និងជូនអំណោយ ១១ ចំណែកដល់កុមារមានស្ថានភាពលំបាកនៅឃុំថាញ់ស៊ើង អំណោយមួយចំណែកៗតម្លៃពី ២២០.០០០-២៥០.០០០ ដុង។
10/08/2021 08:18
អនុវត្តគម្រោងការលើកបង្កើនមាឌហ្វូងគោពីឆ្នាំ ២០២០ មកទល់ពេលនេះ ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងសហការជាមួយធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទឧបត្ថម្ភប្រភពទុនជាង ៩,៧ ពាន់លានដុងដល់គ្រួសារជនរួមជាតិខ្មែរ ២០០ គ្រួនៅបណ្ដាឃុំ៖ ឡុងស៊ើង ថាញ់ហ្វាស៊ើង ញ៉ីទ្រឿង ទ្រឿងទ័រ គីមហ្វា ម៉ីហ្វា។ល។ បង្កាត់ពូជគោបរទេស ដូចជាក្រុមZebu (Brahman Charolais Limousine BBB …)ដោយវិធានការសិប្បនិម្មិត។
10/08/2021 08:11
ដំណឹងពីការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាង គិតមកទល់ចុងខែកក្កដា ឆ្នាំ ២០២១ ស្រូវរដូវដើមឆ្នាំ ២០២១ ចំនួន ៩.៤០០ ហិកតារបស់ប្រជាកសិករជិតដល់ដំ ណាក់កាលប្រមូលផល។ ការប្រមូលផលស្រូវរដូវដើមឆ្នាំចំពេលដែលទូទាំងបក្ស ទូទាំងកងទ័ព និងទូទាំងប្រជាជនកំពុងបង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ម៉្លោះហើយគ្រួសារកសិករជាច្រើនក៏ជួបនឹងការលំបាកច្រើន។
06/08/2021 08:27
លោកផាងវ៉ាំងដ្វង ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកយ្វៀងហាយបានឱ្យដឹងថា៖ នៅលើភូមិសាស្រ្តស្រុកមានផ្ទៃស្រះចិញ្ចឹមបង្កងប្រមាណ ២៦០ ហិកតា ដល់ដំណាក់កាលប្រមូលផល តាមប៉ាន់ស្មានបរិមាណផលសម្រេច ៨០០ តោន។ ប៉ុន្តែដោយអាស្រ័យជះឥទ្ធិពលនៃអាសន្នរោគ ប្រជាកសិករត្រូវប្រឈមជាមួយការលំបាក ក្នុងនោះមានការឥទ្ធិពលអំពីតម្លៃធ្វើឱ្យអ្នកចិញ្ចឹមបាត់ប្រាក់ចំណូលមួយចំណែកធំ។ កាលមិនទាន់មានអាន្នរោគ បង្កងបានឈ្មួញប្រមូលទិញក្នុងមួយគីឡូក្រាម (ពី ២៥‑៣០ ក្បាល) ដោយតម្លៃពី ១៤០.០០០‑១៥០.០០០ដុង។ ប៉ុន្តែបច្ចុប្បន្នឈ្មួញទិញជាមួយតម្លៃពី ១១០.០០០‑១២០.០០០ ដុង។
06/08/2021 08:23
កាលពីថ្ងៃទី ៣១ ខែកក្កដា សម្ព័ន្ធពលករស្រុកទីវកឹងបានទទួលរួចឧបត្ថម្ភផ្លែស្រកានាគសាច់ក្រហមជាង ០១ តោន ដល់អ្នកនៅក្នុងបណ្ដាមណ្ឌលចត្តាឡីស័កប្រមូលផ្ដុំមន្ទីរពេទ្យ បណ្ដោះអាសន្នក្នុងស្រុក។
06/08/2021 08:18
កាលពីថ្ងៃទី ២៦ កក្កដាឆ្នាំ ២០២១ សមមិត្ត ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាចេញផ្សាយសារលិខិតលេខ ២៩៨៧/UBND-NN ស្តីអំពីការឧបត្ថម្ភប្រមូលផលស្រូវរដូវដើមឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្ត។
06/08/2021 07:57
ស្ថិតក្នុងស្ថានភាពរីករាលដាលស្មុគស្មាញនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី ០១ ខែសីហា វត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ ឃុំង៉ាយស្វៀង ស្រុកថ្កូវសហការជាមួយរដ្ឋអំណាចមូលដ្ឋានជូនអំណោយចំនួន ១៤៦ ចំណែកទៀតដល់ប្រជាជនមានស្ថានភាពលំបាកអាស្រ័យដោយជះឥទ្ធិពលពីជំងឺកូវីដ-១៩ នៅភូមិជ្រៃធំ និងស្វាយសៀម ឃុំង៉ាយស្វៀង។ អំណោយមួយចំណែកៗរួមមានគ្រឿងឧបភោគ ដូចជា៖ អង្ករ ស្ករ ទឹកស៊ីអ៊ីវជាដើមតម្លៃ ៣០០.០០០ ដុង។ ថវិកាអាស្រ័យវត្តបវារណាព្រះសង្ឃ និងសប្បុរសជនជិតឆ្ងាយរួមវិភាគទាន។
06/08/2021 07:52
ដើម្បីធានាបង្ការទប់ស្កាត់ជំងឺអាសន្នរោគ និងរក្សាពង្រីកការផលិត លក់កសិផល ជលផលរបស់ប្រជាជនកាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាផ្សាយសារលិខិតលេខ ៣១២១/UBND-KGVX “ស្ដីពីការបង្កលក្ខណៈក្នុងការលក់មុខ ទំនិញកសិផល ជលផលរបស់ប្រជាជន” លើភូមិសាស្រ្តខេត្ត។
03/08/2021 08:57
អនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជនស្រុកឆ្នាំ ២០២១ ក្នុងលក្ខណៈមានបណ្តាភាពងាយស្រួល និងភាពលំបាកលាយឡំគ្នា ក្នុងនោះ មហាសន្នរោគកូវីដ‑១៩ ឥទ្ធិពលអសកម្មបន្តលើវិស័យជាច្រើន។ ក្នុងនោះជះឥទ្ធិពលយ៉ាងច្រើនដល់ការផលិតកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងវិស័យសង្គមមួយចំនួនទៀតដូចជា អប់រំ សុខុមាលភាពសង្គម។ល។