06/08/2021 08:23
ចម្លើយ៖
ធ្វើទ្រុង៖ គប្បីធ្វើមួយចំហៀងភ្លឺ មួយចំហៀងងងឹត មិនឲ្យពន្លឺព្រះអាទិត្យចាំងចូលផ្ទាល់ (ពន្លឺថ្ងៃច្រាលភ្នែក) ជៀសវាងកុំឲ្យភ្លៀងសាច ខ្យល់បក់ចូលនិងប៉ះកម្ដៅខ្លាំង ធានាឲ្យទ្រុងស្ងួត ជ្រះស្អាត និងស្រឡះស្រឡួន។ ធារនិងព្រលានទ្រុងគប្បីក្រាលបេតុង កម្ពស់ពីមុខដីពី ០១-០២% ធារទ្រុងមានកម្រាស់ពី ០៨-១០ សង់ទីម៉ែត្រ ដើម្បីកុំឲ្យសត្វកាំប្រមាកាយរន្ធជែកចេញក្រៅនិងមានផ្លូវបង្ហូតទឹកបានល្អ នៅជុំវិញក្រោលព័ទ្ធសំណាញ់មានក្រឡាបួនជ្រុងស្មើឬ B៤០ មានកម្ពស់ពី ១,២-១,៥ ម៉ែត្រ ខាងមុខមានទ្វារចេញចូលងាយស្រួល។ ក្នុងមួយខ្ទង់បួនជ្រុង មានទំហំពី ១,៥-០២ ម៉ែត្រ។ ត្រង់កណ្តាលទ្រុងធ្វើជញ្ជាំងដោយបេតុងឬយកស័ង្កសីរាំង កម្ពស់ពី ២០-៣០ សង់ទីម៉ែត្រ ដើម្បីកុំឲ្យប្រមាខាំជើងគ្នា។ ស្នូកដាក់ទឹកសម្រាប់ប្រមាផឹកតូចល្មម (មានទទឹងពី ១០-១៥ សង់ទីម៉ែត្រ កម្ពស់ពី ១៥-២០ សង់ទីម៉ែត្រ) ធ្វើនៅក្រៅទ្រុងដើម្បីកុំឲ្យប្រមាដេកត្រាំខ្លួន កខ្វក់បរិស្ថាន និងសើមទ្រុង។ ធ្វើប្រព័ន្ធលូបង្ហូតទឹកនៅពីក្រោយនៃខាងក្រៅទ្រុង។
ចំណី និងចំនួនឲ្យស៊ី៖ ចំណីរបស់កាំប្រមាមានច្រើនប្រភេទ រួមមានបណ្តាប្រភេទ៖ បន្លែ មើម ផ្លែ ឫសឈើ បណ្តូលឈើ ។ល។ សត្វប្រមាធំមួយក្បាល ចំនួនចំណីឲ្យស៊ីក្នុងមួយថ្ងៃ ០២ គីឡូក្រាម។ សត្វកាំប្រមាមេគប្បីបំប៉នបន្ថែមចំណីដែលមានផ្ទុកជាតិដាមរ៉ែ ជីវជាតិច្រើន។ល។ ដើម្បីមានទឹកដោះគ្រប់សម្រាប់ចិញ្ចឹមកូន។ ចំណីសម្រាប់សត្វកាំប្រមាឈ្មោលមានតម្រេកច្រើនជាង។ ក្នុងទ្រុងបំប៉នកំណាត់ឆ្អឹង ឫថ្មប្រៃសម្រាប់ឲ្យកាំប្រមាលិត (ថ្មប្រភេទសម្រាប់ដាក់ឲ្យគោ ក្របី ពពែឬចៀម។ល។) ដើម្បីឲ្យកាំប្រមាសម្រួចធ្មេញនិងលិតថ្មតាមចិត្ត ព្រោះវាមានសារសំខាន់ដល់សត្វកាំប្រមាមេមានទឹកដោះចិញ្ចឹមកូន។
ទឹកផឹក៖ កាំប្រមាស៊ីបន្លែ មើម ផ្លែ ហេតុនោះ វាមិនសូវផឹកទឹកឡើយប៉ុន្តែត្រូវមានទឹកស្អាតគ្រប់គ្រាន់សម្រាប់វាផឹកដោយសេរី។ ធម្មតាកាំប្រមាមួយក្បាលផឹកទឹកពី ០,២-០,៣ លិត្រក្នុងមួយថ្ងៃ។ វាច្រើនផឹកទឹកនៅពេលព្រឹកនិងពេលថ្ងៃត្រង់។
កាំប្រមាធំ (មានអាយុក្រោយពី ០៨-១០ ខែ) អាចមានទម្ងន់ពី ០៨-១០ គីឡូក្រាមក្នុងមួយក្បាល និង ចាប់ផ្តើមកើតកូន លែងសត្វឈ្មោលញីបញ្ចូលគ្នាដើម្បីវាដោយឈ្មោល។ រង្វង់ពេលដែលកាំប្រមារកឈ្មោលពី ២៥-៣០ ថ្ងៃ រយៈពេលដោយឈ្មោលពី ០១-០២ ថ្ងៃ ហើយវាដោយឈ្មោលទាំងយប់ទាំងថ្ងៃ។ រយៈពេលកើតកូនពី ៩០-១០០ ថ្ងៃ ក្នុងមួយល្បះអាចកើតកូនពី ០១-០៣ ក្បាល។ ប្រមាមេក្រោយពេលកើតកូនបាន ៣ ថ្ងៃអាចដោយឈ្មោលបន្តទៀត។ ដើម្បីធានាសុវត្ថិភាពដល់កូន គឺក្រោយពេលដោយឈ្មោលរួច ត្រូវបំបែកសត្វប្រមាចេញពីកូន។ ដើម្បីបង្ការកុំឲ្យសត្វឈ្មោលខាំកូន។ កូនប្រមាទើបកើតបានពី ០១-០២ ខែកូនអាចតាមមេ និងបង្កើនទម្ងន់ ០១ គីឡូក្រាមក្នុងមួយក្បាលក្នុងមួយខែ។ ក្រោយពេលមានអាយុពី ០៥-០៦ ខែត្រូវបំបែកហ្វូង ចំពោះសត្វឈ្មោលចិញ្ចឹមដោយឡែក។ អត្រាឈ្មោលនិងញី ១៖៥ ដើម្បីឲ្យប្រមាមានអត្រាកើតល្អឈ្មោលនិងញីគឺ ១៖១ ឬ ១៖២ ក្បាល។
បង្ការជំងឺ៖ ក្នុងរយៈពេលចិញ្ចឹម ធម្មតាកាំប្រមាច្រើនកើតជំងឺមួយចំនួនដូចជា៖ រលាត់ស្បែក ជំងឺផ្លូវពោះវៀន។ល។ ជំងឺសើយស្បែក ប្រើប្រាស់ថ្នាំលាបឬទុកឲ្យវាព្យាបាលដោយខ្លួនឯងក៏បាន ហេតុនោះ ត្រូវអនាម័យឬបាញ់ថ្នាំរម្ងាប់មេរោគនៅជុំវិញក្នុងមួយខែពី ០១-០២ លើក។ ជំងឺផ្លូវពោះវៀនមកពីចំណីមិនបានគ្រប់គ្រាន់ និងជីវជាតិអាចនឹងបង្កឲ្យរាគរុះ ប្រើប្រាស់ថ្នាំព្យាបាលជំងឺរាគឲ្យផឹកឬបំពេញបន្ថែមចំណីស៊ី ផឹកទឹកថ្នាំ ដូចជា៖ ត្របែក មើមការ៉ូត ឫសស្លា ឫសដូង។ល។ មិនត្រូវឲ្យស៊ីចំណីស្អុយ រលួយ ចំណីត្រូវមានបរិបូណ៌និងច្រើនប្រភេទ៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។