06/08/2021 08:25
កសិកររាប់ពាន់គ្រួសារនៅស្រុកថ្កូវ ខេត្តត្រាវិញបានបង្វែរផ្ទៃដីដាំអំពៅ ៦៥៧ ហិកតា មកដាំស្មៅចិញ្ចឹមគោ។
នេះជាទម្រង់ងាយផលិតហើយផ្តល់ប្រភពចំណូលលំនឹងក្នុងមួយហិកតាពី ១៧០-២០០ លានដុងក្នុងមួយឆ្នាំ។ លោកមាថាច់សាវ៉ែន នៅឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ មានដីដាំអំពៅ ០,២ ហិកតាបានបង្វែរមកដាំស្មៅ ០៣ ឆ្នាំកន្លង លោកមាសាវ៉ែនបានឲ្យដឹង៖ ក្រោយពេលដាំអំពៅខាតដើមទុនជាច្រើនរដូវបន្តបន្ទាប់ គ្រួសារគាត់ក៏សម្រេចចិត្តទិញគោមេ ០៤ ក្បាលមកចិញ្ចឹម ហើយបង្វែរដីដាំអំពៅ ០,២ ហិកតាមកដាំស្មៅគ្រប់ប្រភេទ។ “ជាមួយទិន្នផលស្មៅក្នុងមួយហិកតាសម្រេច ១៦០ តោន ក្នុងមួយឆ្នាំគ្រួសារលោកមាប្រមូលផលគ្រប់សម្រាប់ចិញ្ចឹមគោមេ ០៤ ក្បាល។ ឆ្នាំ ២០២០ ហ្វូងគោរបស់គ្រួសារលោកមាកើតកូនបាន ០៤ ក្បាល។ ក្រោយពេលចិញ្ចឹមបាន ០៦ ខែ លោកមាលក់កូនគោទាំងនោះបាន ៧២ លានដុង។ បើប្រៀបជាមួយការដាំអំពៅចំណេញខ្ពស់ជាង ០៥ ដង” នោះគឺជាប្រសាសន៍របស់លោកមាថាច់សាវ៉ែនបានឲ្យដឹងបន្ថែម។ លោកត្រឹងវ៉ាំងដុង អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវឲ្យដឹងថា មូលដ្ឋានកំពុងពង្រីករបរចិញ្ចឹមគោ ពពែ។ សរុបរួមហ្វូងគោរបស់ស្រុកគិតមកដល់ខែមិថុនា ឆ្នាំ ២០២១ មានជាង ៣៩.២៦០ ក្បាល។ អាស្រ័យតម្រូវការស្មៅសម្រាប់ចំណីគោ ពពែច្រើនបង្គួរ ម្ល៉ោះហើយមានគ្រួសារប្រជាជនជាច្រើនចិញ្ចឹមតាមរូបភាពកសិដ្ឋានកំពុងប្រមូលទិញស្មៅក្នុងមួយគីឡូក្រាមជាមួយតម្លៃពី ១.០០០-១.១០០ ដុង។ ព្រោះហេតុនោះ គ្រួសារជាច្រើននៅតំបន់វត្ថុធាតុដើមអំពៅបានបង្វែរដីដាំអំពៅ ភាគ ច្រើនគឺដីមិនសូវមានជីជាតិ ដីលិចទឹក ដីជ្រាបជាតិជូរប្រៃមកដាំស្មៅសម្រាប់លក់ឲ្យគ្រួសារចិញ្ចឹមគោ និងពពែ។ គិតជាមធ្យមក្នុងមួយហិកតា កសិករដាំស្មៅលក់ក្នុងមួយគីឡូក្រាមជាមួយតម្លៃ ១.០០០ ដុង ទទួលបានប្រភពចំណូលពី ១២០-១៤០ លានដុងក្នុងមួយឆ្នាំ។ តាមលោកត្រឹងវ៉ាំងដុង ក្រោយពេលដាំអំពៅ ០៤ រដូវបន្តបន្ទាប់ មាមីងកសិករបានប្ដូររបរដាំអំពៅព្រោះតម្លៃអំពៅចុះថោក។ ទូទាំងតំបន់វត្ថុធាតុដើមអំពៅមានផ្ទៃដីដាំដល់ទៅជាង ៥.០០០ ហិកតា ប៉ុន្តែថយចុះបន្តិចម្ដងៗព្រោះកសិករមិនដាំថ្មីបន្តទៀត។ បច្ចុប្បន្ន ស្រុកនៅមានផ្ទៃដីដាំអំពៅមិនបាន ១.៥០០ ហិកតាផង ភាគច្រើនមាមីងកសិកររក្សាទុកគល់អំពៅពីមុនមក គឺគ្មានដាំថ្មីទៀត។
ដោយមិនចង់ទុកឲ្យមាមីងកសិករទុកដីចោលទំនេរ ម្ល៉ោះហើយគណៈកម្មាធិការប្រជាជនស្រុកបានចង្អុលការ ឧបត្ថម្ភកសិករបង្វែរដីដាំអំពៅមកដាំបណ្តាប្រភេទដំណាំផ្សេង និងចិញ្ចឹមសត្វ។ គិតមកទល់ពេលនេះ ស្រុកមានផ្ទៃដីដាំអំពៅជាង ២.០០០ ហិកតាបានបង្វែរមកដាំបន្លែបង្កាគ្រប់ប្រភេទ ដាំដូង ដាំស្មៅ ចិញ្ចឹមបង្កងជើងស ត្រីផ្ទក់ បង្កងសាវទាវ។ល។ ក្នុងមួយហិកតាផ្តល់ប្រភពចំណូលពី ១៥០-២០០ លានដុងក្នុងមួយឆ្នាំ៕
ភុកស៊ើង-តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។