• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ប្រមូលផលស្រូវរដូវដើមឆ្នាំ កសិករស្រុកកូវង៉ាងជួបការលំបាក

10/08/2021 08:11

ដំណឹងពីការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាង គិតមកទល់ចុងខែកក្ក​ដា ឆ្នាំ ២០២១ ស្រូវរដូវដើមឆ្នាំ ២០២១ ចំនួន ៩.៤០០​ ហិកតារបស់​ប្រជាកសិករជិតដល់ដំ ណាក់កាលប្រមូលផល។ ការប្រមូលផលស្រូវរដូវដើមឆ្នាំចំពេលដែលទូទាំងបក្ស ទូទាំងកងទ័ព និងទូទាំងប្រជាជនកំពុងបង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ម៉្លោះហើយគ្រួសារកសិករជាច្រើនក៏ជួបនឹងការលំបាកច្រើន។

បងសឺនសីហា នៅភូមិទ្រព្រះបាទ ឃុំញីទ្រឿងបានឱ្យដឹងថា៖ ក្តីលំបាកបំផុតរបស់​ប្រជាកសិករក្នុងរដូវប្រមូលផលស្រូវលើកនេះគឺគ្មានឈ្មួញមកប្រមូលទិញស្រូវ។ ក្រោយពេលប្រមូលផល កសិករភាគច្រើនដឹកជញ្ជូនមកកាន់ផ្ទះហាល បើដូចជាសព្វឆ្នាំ នៅមុន ពេលប្រមូលផលប្រមាណ ១៥ ថ្ងៃ ឬយឺតបំផុតគឺក្នុងពេលម៉ាស៊ីន​កំពុងកាត់ស្រូវក៏មានឈ្មួញមកសួររកទិញ ប៉ុន្តែឆ្នាំនេះ គ្មានឃើញឈ្មួញឡើយ។ ខ្ញុំធ្លាប់ផលិតស្រូវ និងលក់ស្រូវឱ្យឈ្មួញតាំងពីរាប់សិបឆ្នាំកន្លងមក ឱ្យតែដល់ រដូវ​ប្រមូលផលគឺមានបណ្តាមធ្យោបាយជើងទឹករបស់ឈ្មួញទិញស្រូវមកពីបណ្តាខេត្តយ៉ាងច្រើនពេលប្រមូលផលរួចគឺលក់នៅនឹងកន្លែង។ ឆ្នាំនេះដោយសារអនុវត្តគម្លាតសង្គមដើម្បី​បង្ការ ទប់ស្កាត់​អាសន្នរោគ បណ្តាមធ្យោបាយជើងទឹកមិនចូលមកបានដល់ភូមិសាស្រ្ត​ខេត្តប្រមូលទិញស្រូវរបស់ប្រជាកសិករ ម៉្លោះហើយកសិករភាគច្រើនលក់ស្រូវមិន​បាន។

កសិករស្រុកកូវង៉ាងកំពុងមមាញឹកប្រមូលផលស្រូវរដូវដើមឆ្នាំ។

ក្នុងងបណ្ដាឆ្នាំកន្លង មាមីងកសិករ​ប្រមូលផលរួចស្រេចគឺលក់ស្រូវទទឹក មិនបាច់ដឹកជញ្ជូនទៅកាន់កន្លែងហាល។ អាស្រ័យហេតុនោះ  ទាំងព្រលានសម្រាប់ហាល និងផ្ទាំងកៅស៊ូសម្រាប់គ្របស្រូវការពារកុំឱ្យ​ភ្លៀងទទឹកក៏មិនបានត្រៀមបម្រុង ហេតុនោះកសិករមួយចំនួនសម្រេចចិត្តលក់ឱ្យឈ្មួញនៅ​មូលដ្ឋានទិញរក្សាទុកក្នុងមួយគីឡូក្រាមជាមួយតម្លៃពី ៥.៤០០ -៥.៧០០ ដុង ទាបជាងពី ១.០០០-១.១០០ ដុង បើប្រៀបជាមួយតម្លៃស្រូវរដូវសម្រកឆ្នាំ  ២០២០-២០២១ ។

ទន្ទឹមជាមួយការជះឥទ្ធិពលអំពីតម្លៃ កសិករជាច្រើនក៏បែរមកប្រឈមមុខជាមួយអាកាស​ធាតុប្រែប្រួលខុសប្រក្រតីទៀតផង។ បងថាច់ធា នៅភូមិអញ្ចាញ់​ ឃុំទ្រឿងទ័រចែករំលែក៖ ឆ្នាំនេះអាកាសធាតុប្រែប្រួលពិបាកស្មាន ដើមរដូវភ្លៀងតិចធ្វើឱ្យកសិករត្រូវបង់ខាតប្រាក់​ទិញប្រេងសាំងបូមទឹកចូលស្រែ ដល់ដំណាក់កាលប្រមូលផល បែរជាភ្លៀងព្យុះញឹកញាប់​ ធ្វើឱ្យស្រូវរលំ មានកន្លែងខ្លះស្រូវដេកក្រោមទឹកអាស្រ័យបង្ហូតទឹកមិនទាន់។ ហេតុនោះ កសិករមួយចំនួនក៏រូតរះប្រមូលផលដើម្បីកុំឲ្យខាតច្រើន ពេលប្រមូលផលរួចត្រូវដឹកជញ្ជូនទៅផ្ទះហាលរង់ចាំឈ្មួញមកទិញ ។ នោះជាការលំបាកមួយចំនួនក្នុងរដូវអាសន្នរោគ។ គ្រួសារខ្ញុំផលិតស្រូវរដូវដើមឆ្នាំលើផ្ទៃ​ដី ១,៣ ហិកតា ក្នុងដំណាក់កាលស្រូវបញ្ចេញកួរ អ្នក ណាដើរទទឹងស្រែខ្ញុំតែងលាន់មាត់ថាស្រូវត្រូវ។ នៅតែ ១៥ ថ្ងៃទៀតប្រមូលផលស្រូវរលំប្រ មាណ ៤០% មានកន្លែងខ្លះប្រមូលផលបានតែបន្តិចបន្តួច ស្រូវត្រូវបែរជាខុស ទិន្នផល  សម្រេចបានតែ ៧,៥ តោន ខ្វះបំណុលហាងលក់ ជីថ្នាំមិនទាន់បានទូទាត់​មួយចំណែកណាផង។

កសិករផលិតស្រូវភាគច្រើន តែងតែទិញជី  ថ្នាំកម្ចាត់ដង្កូវក្រា ជួនកាលមានទាំងពូជស្រូវ​បណ្តាក់​ជា​មួយហាងលក់សម្ភារកសិកម្ម ដល់ចុងរដូវទើបទូទាត់ម្តង​ រួចបណ្តាក់បន្តដើម្បី​វិនិ យោគឲ្យរដូវបន្តទៀត។ បងស្រីតឺអាយសីវ ម្ចាស់ហាងសម្ភារកសិកម្មនៅភូមិអំ​ពាំងសាន្តបានឱ្យ ដឹង៖ ធ្វើអាជីវកម្មបណ្តាសម្ភារកសិកម្មជាច្រើនឆ្នាំកន្លង  យើងខ្ញុំបាន​ជ្រាបច្បាស់ពីទឹកចិត្តរបស់ មាមីងឱ្យតែក្រោយពេលប្រមូលផលស្រូវរួចគឺមាមីងទូទាត់គ្រប់​សព្វឱ្យហាងយើងខ្ញុំ ទោះបី ទិន្នផលមិនខ្ពស់ក៏ដោយ។ ប៉ុន្តែក្នុងលើកឥទ្ធិពលដោយសារអាសន្នរោគកូវីដ-១៩ នេះ មាមីង ជាច្រើនក៏មានការថ្ងូចថ្ងូរពី​ស្រូវលក់​មិនបាន។  ខ្ញុំក៏កំពុងរំពឹងថ្លឹងថ្លែង រិះរករបៀបដោះស្រាយអំពីការឥទ្ធិពលរួមក្នុង​លើកនេះដើម្បីបានជិតដិតជាមួយមាមីងធ្វើការរកស៊ីយូរអង្វែង។

លោកថាច់ង៉ុកមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹងថា៖ នៅ ចំពោះមុខស្ថានភាពលំបាករបស់ប្រជាជន យើង ខ្ញុំក៏តែងលាតត្រដាងដល់ផ្នែក​ពាក់ព័ន្ធដើម្បី ដោះស្រាយ។ ទន្ទឹមនឹងនោះ អំពាវនាវដល់ប្រជាជនត្រូវចែករំលែកជា​មួយការឥទ្ធិពលរួម  បើសិនក្រោយលើកអាសន្នរោគនេះ ឬក៏ក្រោយ ពេលអនុវត្តគម្លាតសង្គម​​​រួចមានឈ្មួញចូលមក ទិញច្រើន តម្លៃស្រូវរបស់មាមីងប្រាកដជាបានលើកកម្ពស់ជាក់ជាមិន​ខាន៕           ​​

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.