• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ៖ បចេ្ចកទេសចិញ្ចឹមបង្កងសាវទាវគ្មានដង្កៀប

10/08/2021 08:14

បច្ចុប្បន្ននេះ ការចិញ្ចឹមបង្កងសាវទាវឈ្មោលសុទ្ធ អ្នកចិញ្ចឹមច្រើនតែងកាច់ដង្កៀបចោល ដើម្បីឲ្យបង្កងឆាប់ធំ។ ដើម្បីចិញ្ចឹមបង្កងមានប្រសិទ្ធភាពកម្មាភិបាលផែ្នកជំនាញផ្តល់ព័ត៌មានមួយចំនួនអំពីបចេ្ចកទេសកាច់ដង្កៀបបង្កងសាវទាវ។

របៀបជ្រើសនិងព្រលែងពូជ៖ ជ្រើសពូជកូនដែលមានខ្នាតពី ១,២​​ ដល់ ១,៥ សង់ទីម៉ែត្រ មានកម្រិតសើ្មគ្នាជាង ៩០% ។ ក្នុងមួយម៉ែត្រក្រឡាគប្បីចិញ្ចឹមជាមួយកម្រិតពី ០៣-០៥ ក្បាល។ ដាក់បង្កងក្នុងក្លាំ ដោយមានដាក់ទឹកក្នុងស្រះ ហើយពិនិត្យមើលសកម្មភាពរបស់បង្កងពី ០៦ ដល់ ១២​ ម៉ោង។ កំណត់ចំណាំ៖ ចំពោះតំបន់ទឹកប្រៃ ទឹកភ្លាវ គឺវាស់កម្រិតប្រៃ។

កសិករប្រមូលផលបង្កង។ ​​​​​រូបថត៖ រតនា

របៀបឲ្យស៊ីចំណីនិងគ្រប់គ្រងស្រះចិញ្ចឹម៖ ចំណីឧស្សាហកម្ម ដែលមានជាតិដាមពី ៣០ ដល់ ៤០%។

ខែទី ០១​ ឲ្យស៊ីចំណីគ្រាប់ ០៤-០៥% នៃទម្ងន់បង្កង។ ក្នុងមួយថ្ងៃឲ្យស៊ី ០២ លើក ពេលព្រឹកពីម៉ោង ០៥-០៦ (ឲ្យស៊ី ៤០%)។ ពេលរសៀលពីម៉ោង ១៧-១៩ (ឲ្យស៊ី ៥០%)។

ពីខែទី ០២ ឡើងទៅ ក្រៅពីចំណីឧស្សាហកម្ម អាចបន្ថែមចំណីដែលច្នៃដោយខ្លួនឯង ដូចជា៖ ខ្យង ត្រីងាប់ ដំឡូងមី។ល។ ជាមួយអត្រាចំណីឧស្សាហកម្ម ៥០% ចំណីច្នៃ ៥០%។ គប្បីបន្ថែម Vitamin C និង Premix ដើម្បីបងើ្កនថាមពលបង្កង។ ផ្លាស់ប្តូរទឹកក្នុងស្រះឲ្យបានញឹកញាប់ដើម្បីបង្កងឆាប់ធំ។

ប្តូរស្រះចិញ្ចឹម៖ ក្រោយពេលចិញ្ចឹមបាន ០៣ ខែ ត្រូវប្តូរបង្កងមកស្រះថ្មី។ ជ្រើសរើសបែងប្រភេទបង្កងដើម្បីកាច់ដង្កៀបនិងរំលែកចេញឲ្យទូលាយ ។

*កំណត់ចំណាំ៖ កាច់ដង្កៀបបង្កងនៅត្រង់គន្លាក់ឬបង្កលក្ខណៈឲ្យបង្កងកាច់ដង្កៀបដោយខ្លួនឯង ដើម្បីកាត់បន្ថយកុំឲ្យបង្កងមានរបួស  គឺកាន់ដង្កៀបឲ្យជាប់ទាំងសងខាងដើម្បី​បង្កងផ្ទាត់ចេញដោយខ្លួនឯង។ ក្រោយពេលចិញ្ចឹមបន្ថែមបានពី ០៣-០៤ ខែ ដង្កៀបបង្កងទាំងពីរ នឹងដុះឡើងវិញ។ ការបែងប្រភេទនិងកាច់ដង្កៀបបង្កងត្រូវបង់កម្លាំង និងពេលវេលាច្រើន ប៉ុន្តែអាចនាំមកលទ្ធផលខ្ពស់ជាង ព្រោះប្រិតសំចៃបានចំណី និងបង្កើនបានតម្លៃផលិតផលរបស់បង្កង (បង្កងល្អដោយសារគ្មានដង្កៀប)។

ប្រមូលផល៖ ពេលបង្កងល្មមប្រមូលផល (ពី 10-20​ ក្បាលមានទម្ងន់មួយគីឡូក្រាម) គប្បីយោងទៅតាមតម្លៃទីផ្សារហើយកំណត់ពេលប្រមូលផលយ៉ាងណាឲ្យទទួលបានកម្រៃខ្ពស់បំផុត៕ ​                                                                      

ប្រែសម្រួលៈ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.