
ជ្រោមជ្រែងចលនា “ទូទាំងប្រទេសរួមដៃដើម្បីអ្នកក្រីក្រ មិនទុកឲ្យអ្នកណាម្នាក់ត្រូវបោះបង់នៅពីក្រោយខ្នង” ឆ្នាំ ២០២១ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់នៅទីក្រុងត្រាវិញមានសកម្មភាពជាក់ស្ដែង ជាច្រើនគិតគូរ ឧបត្ថម្ភដល់អ្នកក្រីក្រ ទន្ទឹមនឹងនោះជំរុញឆន្ទៈឈានឡើង និងរួចផុតពីភាពក្រីក្ររបស់គ្រួសារប្រជាជន រួមចំណែកអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គមរបស់បក្ស និងរដ្ឋ។
14/12/2021 10:40
ការយកចិត្តទុកដាក់ និងអនុវត្តល្អការងារលើកកម្ពស់់ចំណេះដឹងជូនកងជួរបំពេញការងារជនជាតិគឺ កសាងកងជួរកម្មាភិបាលគ្រប់លទ្ធភាពឆ្លើយតបសំណូមពរភារកិច្ចដែលបានប្រគល់ជូន ពង្រឹងទំនុកចិត្តរបស់ជនរួមជាតិខ្មែរចំពោះបក្សនិងរដ្ឋ ងាយស្រួលក្នុងការនាំយកគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋទៅក្នុងទឹកចិត្តប្រជាជន ។
10/12/2021 07:02
រយៈពេលកន្លង មជ្ឈមណ្ឌលវប្បធម៌‑ព័ត៌មាន និងកីឡាទីក្រុងត្រាវិញ បានបង្កើនការផ្សព្វផ្សាយបណ្តាឯកសារ និងសារាចរស្តីពីបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគរបស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ គ្រប់ថ្នាក់។ ឆ្លងតាមរយៈនោះ បានកំណត់ទិសដៅមតិសង្គម បដិសេធឧបាយកលមួលបង្កាច់របស់បច្ចាមិត្ត រួមចំណែកបង្វែរសតិអារម្មណ៍ប្រជាជនឲ្យបាននឹងនរ និងជឿជាក់ចំពោះកិច្ចចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគរបស់រដ្ឋាភិបាល និងរដ្ឋអំណាចមូលដ្ឋាន។
07/12/2021 13:31
ក្នុងលើកអាសន្នរោគកូវីដ ១៩ រាតត្បាតលើកទី ៤ ក្រៅពីកងកម្លាំងសមរភូមិមុខចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគនោះ នៅមានកងកម្លាំងតែងមានមុខជានិច្ចកាលនៅគ្រប់សមរភូមិបង្ការទប់ស្កាត់អាសន្នរោគនោះគឺកងប្រជាស្វ័យត្រាណ។ ក្រៅពីអនុវត្តការងារជាប្រចាំ ក្នុងរយៈកាលកន្លងកងប្រជាស្វ័យត្រាណបានពង្រីកល្អតួនាទីឈានមុខ ក្នុងពេលចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ រួមចំណែកការពារសុខភាព និងជីវភាពសុខក្សេមក្សាន្តរបស់ប្រជាជន។
05/12/2021 10:12
ស្ថិតក្នុងបណ្ដាសកម្មភាពអនុស្សាវរីយ៍ឆ្នាំទី ៩១ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម-ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម(ថ្ងៃទី ១៨ វិច្ឆិកាឆ្នាំ ២០២១) គណៈកម្មាធិការណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសហការចលនាឧបត្ថម្ភសាងសង់ និងជួសជុលផ្ទះមហាសាមគ្គី ៩២ ខ្នងដល់គ្រួសារក្រី ជិតក្រជួបលំបាកអំពីលំនៅឋាននិងផ្ទះឧបការគុណ ១៨២ ខ្នងដល់គ្រួសារគោលនយោបាយ កសាងសំណង់សម្រាប់បម្រើជីវភាពប្រជាជន ៤៦ សំណង់ ចាត់តាំងទៅសួរសុខទុក្ខជូនអំណោយជាង ៩០០ ចំណែកដល់បណ្ដាគ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយភាព កម្មាភិបាលរណសិរ្សគ្រប់ជំនាន់ ជូនអំណោយជាង ២៤.២០០ ចំណែកដល់អ្នកក្រីក្រ អ្នកមានស្ថានភាពលំបាកអាស្រ័យដោយជះឥទ្ធិពលមហាសន្នរោគកូវីដ-១៩ សរុបទឹកប្រាក់ជាង ០៥ ពាន់លានដុង។
01/12/2021 06:02
ឆ្នាំសិក្សា ២០២១-២០២២ ស្រុកកូវកែ មានសិស្សអនុវិទ្យាល័យ ៥.៣៨៦ នាក់ ក្នុងនោះសិស្សជនជាតិខ្មែរជាង ៣៦%។ សិស្សបឋមសិក្សា ៧.៥៩០ នាក់ ក្នុងនោះសិស្សជនជាតិខ្មែរ ៤៥%។ បច្ចុប្បន្ន ការិយាល័យអប់រំ និងបណ្ដុះបណ្ដាលស្រុក បាននិងកំពុងចង្អុលការបណ្តាសាលាស្ថិតក្រោមឱវាទ អនុវត្តការងារបង្រៀនបន្តផ្ទាល់តាមប្រព័ន្ធអ៊ីនធើណែត និងជំរុញទឹកចិត្តសិស្សបឋមសិក្សាឱ្យរៀនតាមរយៈទូរទស្សន៍។ ការបង្រៀនបន្តផ្ទាល់ក្នុងស្រុកកំពុងជួបបញ្ហាលំបាកមួយចំនួន ដោយសារសិស្សវិទ្យាល័យជាង ១២% នៅខ្វះឧបករណ៍រៀនបន្តផ្ទាល់។ ចំពោះសិស្សដែលមានឧបករណ៍វិញ ក្នុងម៉ោងរៀនបន្តផ្ទាល់ច្រើនជួបបញ្ហាប្រព័ន្ធអ៊ីនធើណែតរអាក់រអួល។ រីឯសិស្សបឋមសិក្សាវិញ រៀនតាមទូរទស្សន៍បានស្រួលទាំង អស់គ្នា។
26/11/2021 22:18
សមមិត្តង្វៀងវ៉ាំងហ៊ីវ សមាជិកគណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តអញ្ជើញទៅត្រួតពិនិត្យការងារចាក់វ៉ាក់សាំងនិងធ្វើតេស្ដរហ័សជំងឺកូវីដ-១៩ នៅឃុំអាងក្វាងហ៊ឺវ តឹបស៊ើង តឹងស៊ើង ស្រុកថ្កូវ។
23/11/2021 08:42
ជារៀងរាល់ឆ្នាំ បុណ្យអកអំបុកនៅវត្តវេឡុវ័ន (ឫស្សីស្រុក) ឃុំផុងភូ ស្រុកកូវកែបានចាត់តាំងយ៉ាងអធិកអធមដោយមានប្រជាជនចូលរួមយ៉ាងកុះករ។ ដោយមានលក្ខណៈភូមិសាស្រ្ត ពិសេសតំបន់ដីវត្តជាង ០,៦ ហិកតាចម្ងាយពីវត្តប្រហែល ៣០០ ម៉ែត្រ តំបន់នោះមានស្រះឈូក ដើមឈើទាលធំៗសាលាឆទាន ជាដើម និងទ្រង់ទ្រាយចាត់តាំងប្រហាក់ប្រហែលនឹងបុណ្យអកអំបុកនៅតំបន់វប្បធម៌-ទេសចរណ៍គូស្រះស្រីដែរម៉្លោះហើយពិធីបុណ្យអកអំបុកនៅទីនេះទាក់ទាញប្រជាជនរាប់ពាន់នាក់ក្នុងស្រុកចូលរួម។ ឆ្នាំនេះ ដោយសារជំងឺកូវីដ-១៩ នៅរាលដាលស្មុគស្មាញ ដើម្បីការពារសុវត្ថិភាពជូនប្រជាជនវត្តវេឡុវ័ន (ឫស្សីស្រុក) មិនចាត់តាំងសកម្មភាពបុណ្យអកអំបុកដូចឆ្នាំមុនៗឡើយ ។
16/11/2021 09:19
សង្កាត់ទី ៩ ទីក្រុងត្រាវិញ មានគ្រួសារជនជាតិខ្មែរប្រមាណ ៤៥% ឆ្នាំ ២០២១ ទូទាំងសង្កាត់មានគ្រួសារក្រីក្រ ៤៨ គ្រួសារ គ្រួសារជិតក្រ ១០៣ គ្រួ។ ដើម្បីជំនួយបណ្តាគ្រួសារក្រីក្រឈានឡើងរួចផុតពីភាពក្រីក្រចីរភាព ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់ទី ៩ បានបង្កលក្ខណៈដើម្បីគ្រួសារក្រីក្រ គ្រួសារជួបលំបាកបានឈានឡើងក្នុងជីវភាព។
09/11/2021 08:32
ពេលមិនទាន់អនុវត្តយន្តូបនីកម្មក្នុងការធ្វើដីត្រៀមបម្រុងដាំដំណាំ បងថាច់ដឹប នៅភូមិផ្នោអំពក់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ច្រើនតែជួលមនុស្សធ្វើបណ្តាកិច្ចការដូចជា៖ ចាំងស្មៅ លើករង ក្រាលផ្ទាំងពាសកសិកម្ម។ល។ បណ្តាលឱ្យគ្រួសារបងត្រូវចំណាយខ្ទង់ប្រាក់ច្រើនបង្គួរ។ ពេលនេះអនុវត្តយន្តូបនីយកម្មក្នុងការធ្វើដី បងជួលអ្នកជំនាញខាងធ្វើសេវាកម្មរៀបចំដីនៅភូមិផ្នោរាំង (ឃុំឡុស៊ើង ស្រុកកូវង៉ាង) ជួយឱ្យគ្រួសារបងបន្ថយបានខ្ទង់ចំណាយមួយចំណែកក្នុងការដាំដំណាំ។