23/11/2021 08:34
ប្អូនឡឹមហ្វាងឡិនរួមជាមួយមិត្តក្នុងបន្ទប់ស្វែងយល់មេរៀនតាមប្រព័ន្ធអ៊ីនទើណែត។
ស្របយោបល់នឹងប្អូនផាងហូភុកថាំងដែរ ប្អូន ថីវិច្ចរ៉ា (កើតឆ្នាំ ១៩៩២) ជានិស្សិតកម្ពុជា រៀនផ្នែកឱសថសាស្រ្តឆ្នាំទី ៤ សំណេះសំណាលថា៖ ប្អូនមករៀន រស់នៅឆ្ងាយពីស្រុកកំណើត ម្ល៉ោះហើយប្អូនយល់និងអាណិតមាមីងខ្លាំងណាស់។ ហេតុនោះ ពេលដែលគណៈគ្រប់គ្រងជូនដំណឹងឱ្យប្តូរកន្លែងថ្មីភ្លាម។ ថ្វីត្បិត តែហត់បន្តិច ប៉ុន្តែប្អូនសប្បាយចិត្តណាស់ដែល បានចែករំលែកការលំបាកជាមួយមាមីង។ មកស្នាក់នៅកន្លែងថ្មីជាង ០១ ខែកន្លង ប្អូនមានភាពកក់ក្តៅណាស់ដោយបានគណៈចាងហ្វាង សាលាយកចិត្តទុកដាក់មកសួរសុខទុក្ខ និងជំរុញទឹកចិត្តប្អូនៗនិងគណៈគ្រប់គ្រងអន្តេវាសិកដ្ឋានតំបន់លេខ ៤ នៅទាំងយកចិត្តទុកដាក់ជូនអំណោយ និងអាហារដោយឥតគិតថ្លៃដល់ប្អូនៗក្នុងអំឡុងពេលដែលស្នាក់នៅកន្លែងថ្មីនេះទៀតផង។ អន្តេវាសិកដ្ឋានតំបន់លេខ ៤ មានបរិស្ថានស្រស់ស្អាត ស្ងប់ស្ងាត់ និងសុវត្ថិភាព សម្រាប់ប្អូនស្នាក់នៅ រៀនសូត្របានល្អ ។
ប្អូន ឡឹមហ្វាងឡិន (កើតឆ្នាំ ១៩៩៩) និស្សិតឆ្នាំទី ៤ ផ្នែកអក្សរសាស្រ្ត-វប្បធម៌-សិល្បៈខ្មែរណាមបូ សំណេះសំណាលដែរថា៖ កាលអាសន្នរោគមិនទាន់រាតត្បាតស្មុគស្មាញ ក្រៅពីម៉ោងរៀន ប្អូនឆ្លៀតពេលធ្វើការរកប្រាក់សម្រាប់ប្រើប្រាស់ ម្ល៉ោះហើយ ជាង ០៣ ឆ្នាំកន្លងមក ប្អូនមិនទាន់បានទៅស្រុកកំណើតជួបជុំគ្រួសារម្ដងណាឡើយ។ ប្អូនយល់ពីទុក្ខលំបាករបស់មាមីងធ្វើចត្តាឡីស័ក ដើម្បីឆាប់ត្រឡប់ទៅជួបជុំ គ្រួសារវិញ។ មកស្នាក់នៅកន្លែងថ្មី ប្អូនសប្បាយចិត្ត ពីព្រោះមកទីនេះប្អូនមានមិត្តភក្តិជាច្រើននាក់ទៀត ប្អូនៗតែងជួយទុក្ខធុរៈគ្នាក្នុងការរស់នៅ និងចែករំលែកបទពិសោធន៍ក្នុងការរៀនសូត្របានល្អទៀតផង។
គណៈគ្រប់គ្រងអន្តេវាសិកដ្ឋានតំបន់លេខ ៤ (ខាងឆ្វេង) កពុងសួរសុខទុក្ខប្អូនថីវិច្ចរ៉ា និងប្អូនឡឹមហ្វាងឡិន។
អ្នកគ្រូ ថាច់ធីយ៉ឹង ចាងហ្វាងរងសាលាមហាវិទ្យាល័យត្រាវិញ មានប្រសាសន៍ថា៖ បច្ចុប្បន្ន អន្តេវាសិកដ្ឋានតំបន់លេខ ១ បានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគ ខេត្តប្រគល់ឲ្យសាលាវិញហើយ ប៉ុន្តែដោយសារសាលាមានតម្រូវការជួសជុលអន្តេវាសិកដ្ឋាន ទើបនិស្សិតនៅតែស្នាក់នៅបណ្តោះអាសន្ននាអន្តេវាសិកដ្ឋានតំបន់លេខ ៤ ដដែល។ ដើម្បីជំរុញស្មារតីនិស្សិត កន្លងមក គណៈចាងហ្វាងសាលា សហការជាមួយសហជីព បណ្តាការិយាល័យ ផ្នែក និងអង្គភាពស្ថិតក្រោមឱវាទសាលា និងចលនាបណ្តាអង្គការចាត់តាំងគិតគូរដល់ជីវភាពនិស្សិតនិយាយរួម និស្សិត ១៣០ នាក់កំពុងស្នាក់នៅបណ្តោះអាសន្ននាអន្តេវាសិកដ្ឋានតំបន់លេខ ៤ និយាយដោយឡែក ដើម្បីប្អូនៗនឹងនរចិត្តរៀនសូត្រ និងរស់នៅបានសុវត្ថិភាព។
បច្ចុប្បន្នមាននិស្សិត ១៣៨ នាក់ ក្នុងនោះ មាននិស្សិតកម្ពុជា ៣៥ នាក់ នៃអន្តេវាសិកដ្ឋានតំបន់លេខ ១ កំពុងស្នាក់នៅបណ្តោះអាសន្ននាអន្តេវាសិកដ្ឋានតំបន់លេខ ៤ វិថីផាមង៉ូវឡាវ សង្កាត់ទី ១ ទីក្រុងត្រាវិញ។ តាំងពីអាសន្នរោគរាតត្បាតស្មុគ្រស្មាញមក សមូហភាពកម្មា ភិបាល គ្រូបង្រៀន និងបុគ្គលិកនៃសាលាមហាវិទ្យាល័យត្រាវិញ ចលនាបណ្តាសប្បុរសជនជូនអំណោយជាង ២.៧០០ ចំណែកដល់និស្សិតដែលមានស្ថានភាពលំបាក អាស្រ័យដោយអាសន្នរោគកូវីដ‑១៩ សរុបទឹកប្រាក់ជិត ៦០០ លានដុង។ ដោយឡែកនិស្សិតដែលស្នាក់នៅបណ្តោះអាសន្ននាអន្តេវាសិកដ្ឋានតំបន់លេខ ៤ សាលាបានចលនាជូនអំណោយផង និងឧបត្ថម្ភអាហារដោយឥតគិតថ្លៃផង៕
អត្ថបទ-រូបថត៖ សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។