01/12/2021 06:16
លោកគឹមសាយ។ រូបថត៖ ថាច់ហ្វាង
ប៉ុន្មានឆ្នាំជិតៗនេះ ដើម្បីអនុវត្តមានប្រសិទ្ធភាពបណ្ដាគោលនយោបាយរបស់រដ្ឋាភិបាលស្ដីពីការឧបត្ថម្ភដីសង់ផ្ទះ និងដោះស្រាយការងារធ្វើជូនមាមីងខ្មែរនោះ លោកគឹមសាយបានមូលដ្ឋានជ្រើសទៅរៀនសូត្របទពិសោធន៍ពីទម្រង់ល្អៗនៅខេត្ត ក្រុងមួយចំនួនដើម្បីមានចំណេះដឹងបន្ថែមមកជួយមាមីងខ្មែរ។ គាត់ ចលនាមាមីងខ្មែរក្នុងភូមិផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹម គួរកត់សម្គាល់គឺទម្រង់ដាំស្រកានាគសាច់ក្រហមតាមសម្បទាវៀតហ្គាបលើដីផលិតស្រូវដោយមានច្រកចេញសម្រាប់កសិផល ផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។ ដើម្បីជំរុញមាំរបរចិញ្ចឹមសត្វ បង្កើនប្រសិទ្ធភាពពូជគោសាច់ លោកគឹមសាយបានកំណត់ទិសដៅឲ្យកូនប្រុសគាត់ម្នាក់ទៅរៀនរបរពេទ្យសត្វ។ បច្ចុប្បន្ន កូនប្រុសរបស់គាត់ណែនាំមាមីងខ្មែរនៅឃុំបិញភូ និងបណ្ដាឃុំជិតខាងបង្កាត់ពូជគោមានគុណភាពខ្ពស់ ដូចជា៖ ពូជគោ Zebu, Angus ។ល។ ផ្លាស់ប្ដូរឲ្យពូជគោស្រុករបស់មូលដ្ឋាន។ ទន្ទឹមនឹងនោះ លោកគឹមសាយ នៅទាំងចលនាគ្រួសារអ្នកចិញ្ចឹមឲ្យកសាងរណ្ដៅប៊ីអូហ្គាសដើម្បីមានហ្គាសសម្រាប់ប្រើផង ប្រិតសំចៃប្រាក់ទិញឧសសម្រាប់ដុតរាល់ថ្ងៃផង រក្សាបរិស្ថាន និងរួមចំណែកការពារសុខភាពសហគមន៍អាសយជនផង។ លោកគឹមសាយបានរួមជាមួយសមាជិកគណៈអារាមាភិបាលវត្តវពិសេសារាមសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភសម្ភារ ជំរុញស្មារតីចំពោះមាមីងក្រីក្រមួយចំនួននៅលើភូមិសាស្រ្តឃុំ។ លោកបានចលនាសប្បុរសជនឧបត្ថម្ភថវិកា ៤០ លានដុងសម្រាប់សាងសង់ផ្ទះមេត្តាធម៌ ០១ ខ្នងជូនគ្រួសារក្រីក្រ ទន្ទឹមនឹងនោះ កេណ្ឌប្រមូលថវិកាបាន ៤០០ លានដុងសម្រាប់កសាងស្ពានជនបទនៅភូមិង្វៀកឡាង(អា) និងង្វៀកឡាង(បេ) ជួយឲ្យការធ្វើដំណើរទៅមក និងដឹកជញ្ជូនមុខទំនិញកសិផលបានងាយស្រួល។ ក្នុងខណៈដែលមហា សន្នរោគកូវីដ-១៩ រាតត្បាតស្មុគស្មាញ លោក គឹមសាយរួមជាមួយវត្តពិសេសារាមចម្អិនអាហារជាង ២.០០០ ចំណែក សរុបថវិកាជិត ២០ លានដុងឧបត្ថម្ភដល់ពលករពីទីក្រុងហូជីមិញ បណ្ដាខេត្តបិញយឿង ដុងណាយ។ល។ វិលមកកាន់មូលដ្ឋានអនុវត្តការជម្លៀសប្រមូលផ្ដុំនៅបណ្ដាកន្លែងក្នុងឃុំ។
លោកមាគឹមសាយ និងលោកថាច់សុផាតជាមួយផ្លូវបេតុងដែលគាត់ទាំងពីរនាក់ចលនាប្រជាជនកសាង។
រូបថត៖ ថាច់ហ្វាង
លោកថាច់សុផាត លេខាសាខាបក្សភូមិកន្លែងសេះបានឲ្យដឹងថា៖ “ទោះជាមានវ័យ ៧១ ឆ្នាំហើយក៏ដោយ ប៉ុន្តែលោកគឹមសាយ តែងសកម្មក្នុងបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ ពង្រីកសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន អស់ពីចិត្តចំពោះសកម្មភាពសង្គមដើម្បីជួយមាមីងខ្មែរឲ្យឆ្លងផុតការលំបាក រួមចំណែកកសាងភូមិស្រុកឲ្យកាន់តែសម្បូរជាងទៀត។ គាត់ស័ក្ដិសមជាគំរូសម្រាប់អ្នកដទៃយកតម្រាប់តាម៕
ប្រែសម្រួល៖ ថាច់ហ្វាង
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។