17/12/2021 09:28
ពិធីប្រគល់ជូនផ្ទះមហាសាមគ្គី។ ស៊ើងតៀង
តាមប្រសាសន៍របស់លោកគឹមសុខ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងត្រាវិញ៖ ឆ្នាំ ២០២១ ជំងឺកូវីដ-១៩ រាតត្បាតស្មុគស្មាញញ៉ាំងឲ្យជះឥទ្ធិពលដល់សកម្មភាពផលិត ជីវភាពរបស់ប្រជាជន អាជីវកម្ម ប៉ុន្តែជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” បណ្ដាអង្គការចាត់តាំង បុគ្គលនៅតែរួមដំណើរជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងត្រាវិញដើម្បីរួមដៃជួយដល់គ្រួសារក្រីក្រ គ្រួសារលំបាកដោយបណ្ដាកិច្ចការជាក់ស្ដែង ពិតប្រាកដដូចជា៖ កសាងផ្ទះមហាសាមគ្គី ជូនអំណោយ គ្រឿងឧបភោគ បណ្ដាសមាគម អង្គការមហាជនសាយភាយពីបណ្ដាទម្រង់ហ៊ុនទុនឲ្យខ្ចីបង្វិលជុំ ឧបត្ថម្ភកូនពូជឈើ ដំណាំ កូនពូជ បង្កលក្ខណៈឲ្យគ្រួសារលំបាកបុលទុនពង្រីកការផលិត លំនឹងជីវភាព។ ក្នុងឆ្នាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងត្រាវិញបានចលនាបណ្ដាអង្គការចាត់តាំង បុគ្គលក្នុង និងក្រៅខេត្តរួមវិភាគទានថវិកាបាន ៣៧៩ លានដុង ចលនាសាងសង់ ជួសជុលផ្ទះមហាសាមគ្គីជូនគ្រួសារជួបលំបាកអំពីលំនៅឋាន ៦៦ ខ្នង។
បានដឹងថា គ្រួសារលោកមាថាច់សម្បូរ នៅអនុសង្កាត់លេខ ១ នៃសង្កាត់ទី ៩ ជាគ្រួសារ ក្រីក្រ គាត់នៅតែរស់នៅក្នុងផ្ទះបណ្ដោះអាសន្នជាមួយកូនស្រីបង្កើត និងចៅអាយុ ០៣ ឆ្នាំ។ រាល់ថ្ងៃ គាត់នៅផ្ទះថែចៅដើម្បីឲ្យកូនស្រីគាត់ទៅធ្វើកម្មករ។ អាសន្នរោគផុសឡើង ក្រុមហ៊ុនបិទទ្វារ កូនស្រីគាត់ក៏ដាច់អាជីព ម៉្លោះហើយ ជីវភាពគ្រួសារកាន់តែជួបការលំបាកជាងទៀត។ កាលពីខែ មិថុនា ឆ្នាំ ២០២១ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ទី ៩ ចលនាសប្បុរសជនឧបត្ថម្ភថវិកាដល់គាត់សម្រាប់សាងសង់ផ្ទះមហាសាមគ្គីចំនួន ៦០ លានដុង។
លោកស្រីគឹមធីឡែ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ទី ៩ ឲ្យដឹងថា៖ បណ្ដាគ្រួសារក្រីក្របាននៅក្នុងផ្ទះមហាសាមគ្គីមានសុភមង្គលយ៉ាងខ្លាំង ព្រោះផ្ទះទាំងនោះបានកសាងដោយទឹកចិត្តមនុស្សធម៌ មនោសញ្ចេតនា ការរួមកម្លាំងរបស់សប្បុរសជន និងមូលដ្ឋាន។ ចំពោះយើងខ្ញុំជាអ្នកបំពេញការងាររណសិរ្ស ការប្រគល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រជាសុភមង្គលរួម ភាពកក់ក្ដៅរបស់គ្រួសារទាំងនោះ ហើយផ្ដើមពីនោះ ធ្វើល្អជាងទៀតនូវតួនាទីជាស្ពានចម្លងរវាងទឹកចិត្តមនុស្សធម៌ជាមួយនឹងអ្នកក្រីក្រ។
ក្រៅពីសកម្មភាពសាងសង់លំនៅឋានជូនគ្រួសារក្រីក្រ ឆ្នាំ ២០២១ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់នៅទីក្រុងត្រាវិញបានចលនាអំណោយ និងវត្ថុផ្សេងៗឧបត្ថម្ភដល់មាមីងដែលជួបការលំបាក ដោយសារមហាសន្នរោគកូវីដ-១៩ សរុប តម្លៃជាង ១៦,៣ ពាន់លានដុង។ បណ្ដាសប្បុរស ជនបានឧបត្ថម្ភអង្ករ គ្រឿងឧបភោគ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀណាមគ្រប់លំដាប់ថ្នាក់រួមជាមួយបណ្ដាអង្គការជាសមាជិក សកម្មសហការអនុវត្តទម្រង់ល្វែងមុខទំនិញ ០ ដុង បញ្ជីអង្ករ ០ ដុង។ល។ ជួយឲ្យមាមីងឆ្លងផុតការលំបាកអាស្រ័យដោយអាសន្នរោគ។ ជាពិសេស ដើម្បីម្ចាស់ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងស្ថានភាពធម្មតាថ្មី កម្មាភិបាលឃុំ សង្កាត់ និងតំបន់អាសយជនបន្តពង្រីកតួនាទីសកម្មរបស់បណ្ដាក្រុមកូវីដសហគមន៍ តួនាទី ពិនិត្យអង្កេតដើម្បីរកឃើញទាន់ពេលបណ្ដាករណីពីតំបន់មានអាសន្នរោគវិលមកដើម្បីអនុវត្តបណ្ដាវិធានការបង្ការទប់ ស្កាត់អាសន្នរោគសមស្រប កាត់បន្ថយជំងឺរាលដាលក្នុងសហគមន៍។
រួមជាមួយនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់នៅទីក្រុងត្រាវិញក្ដាប់ស្ថានភាពប្រជាជន ចាត់តាំងសកម្មភាពជាច្រើនសហការឧបត្ថម្ភប្រជាជនវិលមកពីបណ្ដាតំបន់អាសន្នរោគ សហការពិនិត្យឡើងវិញបណ្ដាមុខសញ្ញាគប្បីបានឧបត្ថម្ភសុខុមាលភាពសង្គម បណ្ដាមុខសញ្ញាស្ថិតក្នុងក្របខណ្ឌឧបត្ថម្ភតាមគោលនយោបាយរបស់រដ្ឋាភិបាល ជូនអំណោយដល់បណ្ដាមុខសញ្ញាអន់ខ្សោយ ចូលរួមក្រុមបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅសហគមន៍ សួរសុខទុក្ខ ឧបត្ថម្ភកងកម្លាំងសមរភូមិមុខបង្ការទប់ស្កាត់ជំងឺដោយមានរបៀបធ្វើល្អ ទម្រង់មានប្រសិទ្ធភាព៕
ប្រែសម្រួល៖ ថាច់ហ្វាង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។