12/11/2021 08:23
ទិដ្ឋភាពអង្គសិក្ខាសាលា។ ង៉ុកស្វង
ក្នុងសិក្ខាសាលា តំណាងឱ្យសមាគមសហព័ន្ធនារីស្រុកកូវង៉ាង ទីវកឹង ចែករំលែករបៀប ធ្វើមានប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយដល់សមាជិកា ប្រជាជនចូលរួមគាំពារសង្គម គាំពាសុខា ភិបាល ក្នុងនោះបានដាក់ចូលក្នុងភាគកម្រិត កម្មវិធីសកម្មភាពឆ្នាំ ដាក់ចេញផែនការមាន តួលេខជាក់ស្តែងក្នុងការពង្រីកមុខសញ្ញា។ ជាពិសេសការស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំទាំង ០២ ផ្នែកក្នុងការដោះស្រាយបញ្ហាកើតឡើង ក្នុងពេលចលនាប្រជាជនចូលរួម។ ទន្ទឹមនឹង នោះ មានអង្គភាពមួយចំនួនចែករំលែកការលំបាក ក្នុងពេលចលនា ផ្សព្វផ្សាយជូនប្រជាជនចូលរួមគាំពារសង្គម គាំពារសុខាភិបាល។ល។
តាមប្រសាសន៍របស់លោកបូយក្វាងហ្វី ការងារគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាល គ្រួសារ ជាភារកិច្ចនយោបាយរួម ម៉្លោះហើយត្រូវការចូលរួមយ៉ាងសកម្មរបស់ផ្នែកទាំងពីរ។ តាមរយៈការចែករំលែករបស់សមាគមសហព័ន្ធនារីបណ្តាមូលដ្ឋានបានឲ្យឃើញថា កន្លែង ណាដែលផ្នែកទាំង ២ សហការស្អិតល្មួតនោះ នឹងជំរុញមាំអនុវត្តល្អការពង្រីកមុខសញ្ញាចូលរួមគាំពារសង្គម គាំពារសុខាភិបាល។ ផ្នែកគាំពារសង្គមនៃបណ្តាមូលដ្ឋានគប្បីប្តេជ្ញាចិត្ត ម្ចាស់ការកសាងផែនការ ដោះស្រាយការលំបាក។ ទន្ទឹមនឹងនោះពង្រីកតួនាទីម្ចាស់ការរបស់សមាជិកា នារី ក្នុងការងារផ្សព្វផ្សាយចលនាប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាលគ្រួសារ ស្ងើចសរសើរទាន់ពេលចំពោះអង្គភាពដែលអនុវត្តល្អ ម្ចាស់ការក្នុងការអនុវត្តន៍គោលនយោបាយ។
ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា លោកស្រី គាងធីមិញង្វៀកបានសង្កត់ធ្ងន់ថា កិច្ចសហ ការស្អិតល្មួតរវាងផ្នែកទាំង ០២ មានអត្ថន័យសំខាន់ក្នុងការពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាលគ្រួសារ។ ការខិតខំក្នុងរយៈកាលកន្លង បានបង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្ត ស្មារតីទទួលបន្ទុកក្នុងការអនុវត្តន៍សម្រេចភាគកម្រិតដាក់ចេញ។ បច្ចុប្បន្ន ទោះបីរងឥទ្ធិពលជំងឺក្តី ប៉ុន្តែផ្នែកទាំង ០២ គប្បីបន្តសហការ ក្នុងនោះ គាំពារសង្គមខេត្តបន្តណែនាំ ហ្វឹកហាត់កម្មាភិបាល សមាជិកា នារី ឌីប៉ូប្រមូលប្រាក់ អនុវត្តការផ្សព្វផ្សាយចលនាដល់អ្នកចូលរួមគាំពារសង្គម គាំពារសុខាភិបាល រួមចំណែកអនុវត្តល្អសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស ស្តីពីបង្កើនការដឹកនាំរបស់បក្ស ចំពោះគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាល ឆ្ពោះទៅកាន់គោលដៅសុខាភិបាលទូទាំងប្រជាជន អនុវត្តល្អសុខុមាលភាពសង្គម៕
ប្រែសម្រួល៖ សុខា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។