• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ប្រើប្រាស់យន្តូបនីយកម្មជួយកសិករកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត

09/11/2021 08:32

ពេលមិនទាន់អនុវត្តយន្តូបនីកម្មក្នុងការធ្វើដីត្រៀមបម្រុងដាំដំណាំ បងថាច់ដឹប នៅភូមិផ្នោអំពក់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ច្រើនតែជួលមនុស្សធ្វើបណ្តាកិច្ចការដូចជា៖​ ចាំងស្មៅ លើករង ក្រាលផ្ទាំងពាសកសិកម្ម។ល។ បណ្តាលឱ្យគ្រួសារបងត្រូវចំណាយខ្ទង់ប្រាក់ច្រើនបង្គួរ។ ពេលនេះអនុវត្តយន្តូបនីយកម្មក្នុងការធ្វើដី បងជួលអ្នកជំនាញខាងធ្វើសេវាកម្មរៀបចំដីនៅភូមិផ្នោរាំង (ឃុំឡុស៊ើង ស្រុកកូវង៉ាង) ជួយឱ្យគ្រួសារបងបន្ថយបានខ្ទង់ចំណាយមួយចំណែកក្នុងការដាំដំណាំ។

បងថាច់ដឹប បានឱ្យដឹងថា៖ បច្ចុប្បន្ន ស្វែងរកពលកររដូវកាលក៏ជួបការលំបាកច្រើន បើសិនជារកបានអ្នកធ្វើការឈ្នួលម្នាក់ៗតម្លៃទាបបំផុត ២៥០.០០០ ដុងក្នុងមួយថ្ងៃ។ រួចក្នុងរយៈពេលប្រមាណ ២ ថ្ងៃទើបអាចលើករងបានសម្រេចផ្ទៃដីប្រមាណ ១.០០០ ម៉ែត្រក្រឡា។ ក្រៅពីនោះ នៅមានការចំណាយដទៃៗទៀតដូចជា៖ ផ្ទាំងពាសកសិកម្ម ជីដាក់ទ្រាប់។ល។ គិតទៅលើផ្ទៃដីប្រមាណ ១.០០០ ម៉ែត្រក្រឡាចំណាយប្រាក់ក្នុងដំណាក់កាលត្រៀមបម្រុងចុះពូជជាង ១ លានដុង។ ពេលអនុវត្តយន្តូបនីយកម្ម លើផ្ទៃដី ១.០០០ ម៉ែត្រក្រឡានោះ ចំណាយប្រាក់ ៣០០.០០០​ ដុងជួលម៉ាស៊ីនធ្វើដីគឺមានរងស្រាប់ គ្រាន់តែយកផ្ទាំងពាសកសិកម្មមកគ្រប់លើមុខដីរួចចោះរន្ធផ្ទាំងពាសកសិកម្ម និងយកកូនពូជមកដាំគឺ ជាការស្រេច។ គិតទៅប្រាក់ចំណាយលើផ្ទៃដី ១.០០០ ម៉ែត្រក្រឡាពី ៦០០.០០០‑ ៧០០.០០០ ដុង ហើយក៏មិនរង់ចាំយូរ គ្រាន់តែក្នុងរយៈប្រមាណមួយម៉ោងកន្លះអាចសម្រេចផ្ទៃដីដំណាំប្រមាណ ០,៤ ហិកតារបស់គ្រួសារខ្ញុំ។ ដោយអាស្រ័យកិច្ចការធ្វើដីបានងាយស្រួល បន្ថយបានប្រាក់ចំណាយ ក្នុងរដូវដំណាំឆ្នាំនេះគ្រួសារខ្ញុំនឹងបើកទូលាយបន្ថែមផ្ទៃដីសម្រាប់ដាំដំណាំ សំខាន់គឺត្រសក់ដើម្បីបម្រើឱ្យទីផ្សារតេតញ៉ឹមយ៉ឹង ឆ្នាំ ២០២២។

ម៉ាស៊ីនលើករងកំពុងបង្កការរីករាយចិត្តជូនប្រជាកសិករ។

តាមតួលេខស្ថិតិរបស់គណៈកម្មាធិការឃុំឡុងស៊ើង បច្ចុប្បន្ន លើភូមិសាស្រ្តឃុំមានគ្រួសារជិត ៧០ គ្រួទិញបានម៉ាស៊ីនភ្ជួរដី ជ្រួយដីដើម្បីបម្រើដល់ការផលិតកសិកម្ម។ ក្នុងនោះ មានគ្រួសារប្រមាណ ១០ គ្រួទិញបានឧបករណ៍ធ្វើដីបម្រើដល់ការដាំដំណាំដូចជាធ្វើរង ចោះរន្ធជាដើម។ នេះជាបណ្តាគ្រួសារដែលមាន លក្ខណៈ ដោយមានផ្ទៃដីផលិតច្រើន។    ផ្តើមពីតម្រូវការធ្វើដីដាំដំណាំក៏ដូចជាដោះស្រាយស្ថានភាពខ្វះពលកររដូវកាល កសិករជាច្រើនក៏ស្រាវជ្រាវច្នៃប្រតិដ្ឋបានឧបករណ៍មួយចំនួនបម្រើដល់ការធ្វើដីមុនពេលចុះពូជដំណាំ។ បងគឹមឡឹម នៅភូមិផ្នោរាំង ឃុំឡុងស៊ើង បានឱ្យដឹងថា៖ ដើម្បីឆ្លើយតបតម្រូវការបម្រើការផលិតកសិកម្មរបស់កសិករនិយាយរួម ការដាំដំណាំនិយាយដោយឡែកខ្ញុំតែងស្វែងរកទិញឧបករណ៍មួយចំនួននៅកន្លែងនានាសម្រាប់បម្រើដល់តម្រូវការរបស់មាមីងកសិករ។ ក្រៅពីនោះ មានឧបករណ៍ខ្លះលើមូលដ្ឋានគ្រោងជ្រួយដីដែលមានស្រាប់ ខ្ញុំច្នៃបន្ថែមឧបករណ៍មួយចំនួនភ្ជាប់ពីខាងក្រោយ ពេលម៉ាស៊ីនរត់ជ្រួយដីបណ្តើរ ខាងក្រោយក៏មានដីពូនទប់ឡើងជារងតែម្តង មានកន្លែងខ្លះដាក់ ផ្គុំបន្ថែមឧបករណ៍ចោះរន្ធ គ្រាន់តែម៉ាស៊ីនរត់មួយជួរអាចធ្វើបានកិច្ចការច្រើនយ៉ាងយោងតាមតម្រូវការរបស់កសិករ។ ក្នុងផ្ទៃដីមួយកុង ខ្ញុំយកតម្លៃ ៣០០.០០០ ដុង ប៉ុន្តែបើសិនមាមីងប្រមូលគ្នាបានច្រើន ដាំដំណាំព្រមគ្នា តាំងពី ១ ហិកតាឡើងទៅនោះតម្លៃនឹងចុះទាបជាងទៀត គឺនៅតែប្រមាណ ២៧០.០០០ ដុងប៉ុណ្ណោះ។

បងគឹមឡឹមឱ្យដឹងបន្ថែមទៀតថា៖ អាស្រ័យទិញបានឧបករណ៍គ្រឿងម៉ាស៊ីន និងឧបករណ៍ច្នៃមួយចំនួនទៀតធ្វើការមានប្រសិទ្ធភាព បង្រួញបានពេលវេលា បន្ថយប្រាក់ចំណាយសម្រាប់មាមីងកសិករដាំដំណាំ ម៉្លោះហើយក្នុងរដូវចម្បង គ្រួសារខ្ញុំមានមាមីងកសិករនៅក្នុង និងក្រៅមូលដ្ឋានមករកជួល។ ក្នុងរយៈពេលខ្វះពលកររដូវកាល ក៏ឆ្លៀតពេលបម្រើការឱ្យបានល្អប្រសើរជូនមាមីង ដល់ពេលកំពុងធ្វើដី មាមីងក៏អាចដាំដំណាំបានភ្លាមតែម្តង។ គិតជាមធ្យម រៀងរាល់ថ្ងៃ ម៉ាស៊ីនធ្វើដីរបស់គ្រួសារខ្ញុំអាចជ្រួយ និងលើកជារងបានប្រមាណ ៤០ កុង៕ ​​​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.