• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

វត្តឫស្សីស្រុក ផ្អាកចាត់តាំងសកម្មភាពបុណ្យអកអំបុក ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩

23/11/2021 08:42

ជារៀងរាល់ឆ្នាំ បុណ្យអកអំបុកនៅវត្តវេឡុវ័ន (ឫស្សីស្រុក) ឃុំផុងភូ ស្រុកកូវកែបានចាត់តាំងយ៉ាងអធិកអធមដោយមានប្រជាជនចូលរួមយ៉ាងកុះករ។ ដោយមានលក្ខណៈភូមិសាស្រ្ត ពិសេសតំបន់ដីវត្តជាង ០,៦ ហិកតា​ចម្ងាយពីវត្ត​ប្រហែល ៣០០ ម៉ែត្រ តំបន់នោះមានស្រះឈូក ដើមឈើទាលធំៗសាលាឆទាន ជាដើម និងទ្រង់ទ្រាយចាត់តាំងប្រហាក់ប្រហែលនឹងបុណ្យអកអំបុកនៅតំបន់វប្បធម៌-ទេសចរណ៍គូស្រះស្រីដែរម៉្លោះហើយពិធីបុណ្យអកអំបុកនៅទីនេះទាក់ទាញប្រជាជនរាប់ពាន់នាក់ក្នុងស្រុកចូលរួម។ ឆ្នាំនេះ ដោយសារជំងឺកូវីដ-១៩ នៅរាលដាលស្មុគស្មាញ ដើម្បីការពារសុវត្ថិភាពជូនប្រជាជនវត្តវេឡុវ័ន (ឫស្សីស្រុក) មិនចាត់តាំងសកម្មភាពបុណ្យអកអំបុកដូចឆ្នាំមុនៗឡើយ ។

 

ព្រះតេជគុណ ថាច់ឡេង ព្រមទាំងគណៈកម្មការចាត់តាំងពិធីបុណ្យអកអំបុកត្រួតពិនិត្យវប្បធម៌ភណ្ឌលយប្រទីប។

លោកមា ថាច់រ៉ី ប្រធាន​គណៈចាត់តាំង​ពិធីបុណ្យអកអំបុកវត្តឫស្សីស្រុកមាន​ប្រសាសន៍​ថា៖ ​ ពិធីបុណ្យ​អកអំ​បុក​ដែលវត្តឬស្សីស្រុកជារៀងរាល់ឆ្នាំ​ទាក់ទាញ​ប្រជាជនពី ០៣-០៤​ ពាន់​នាក់ចូលរួម។ ខ្ញុំ​បាន​ព្រះ​ចៅ​អធិការ​វត្ត ប្រគល់នាទីឲ្យធ្វើជាប្រធានគណៈកម្មការបុណ្យអកអំបុក​ដើម្បីត្រួតពិនិត្យ ចាត់ចែងបណ្តា​សកម្មភាពលេងល្បែងប្រជាប្រិយជាច្រើនប្រភេទដូចជា៖ វាយឆ្នាំង ទាញព្រ័ត្រ អង្រួនទូក អុំល្អី ជិះកង់លើបន្ទះក្តាលើផ្ទៃទឹកក្នុងស្រះ។ល។ចូលរួមលេងកម្សាន្តបានទាំងអស់គ្នា មិនថាប្រុសឬស្រី​ វ័យចាស់ឬក្មេងឡើយ។ ជាពិសេសមាន​ប្រណាំង​ទូក-ងប្រភេទ​តូច​ប្រវែង​ ១១ ​ម៉ែត្រ ចំណុះ​កីឡាករ កីឡាការិនី ​១២ ​នាក់​។ ចំពោះល្បែងប្រណាំង​ទូក-ង ត្រូវ​ចុះឈ្មោះ​មុន ១៥ ​ថ្ងៃ ដើម្បី​រៀបចំ​​ហ្វឹកហាត់​អុំទូកមុន​ពេល​ចូលរួម​ប្រកួត។ ឆ្នាំនេះ ជាឆ្នាំដំបូងដែលវត្តផ្អាកសកម្មភាពបុណ្យអកអំបុក ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។

ជិតដល់ថ្ងៃពេញបូណ៌មី ខែកត្តិកមាមីង បងប្អូនណាដែលធ្លាប់ចូលរួមលេងល្បែង ក៏ដូចជាអញ្ជើញមកកម្សាន្តនាពិធីបុណ្យអកអំបុកដែលវត្តឬស្សីស្រុកចាត់តាំងជារៀងរាល់ឆ្នាំនោះ ពិតជាកំពុងនឹកភ្នកក្នុងចិត្តពីអនុស្សាវរីយ៍នាបុណ្យអកអំបុក ប៉ុន្មានឆ្នាំកន្លងមិនខាន។ បងស្រីយ៉ាងធីសុដានៅភូមិឫស្សីស្រុក ឃុំផុងភូរៀបរាប់ថា៖ ដល់ថ្ងៃបុណ្យអកអំបុក នរណាក៏នឹកឃើញអនុស្សាវរីយ៍ពីឆ្នាំកន្លងដែលចូលរួមលេងល្បែងប្រជាប្រិយក្នុងពិធីបុណ្យអកអំបុកដែលវត្តឫស្សីស្រុកចាត់តាំង។ ខ្ញុំ​បាន​ចូល​រួម​​ប្រណាំង​ទូក-ង ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពីមុនជិតដល់ពិធីបុណ្យម្តងៗបងប្អូននារីតែងចុះឈ្មោះ និងចូលរួមហ្វឹកហាត់អុំទូក-ង​ ដើម្បីចូលរួមប្រកួតប្រជែងយ៉ាងសប្បាយរីករាយ។ ឆ្នាំនេះដោយសារជំងឺរាតត្បាតស្មុគស្មាញវត្តមិនចាត់តាំងពិធីបុណ្យទៀតមាមីងក្នុងភូមិនរណាក៏យល់ដែរ។ សង្ឃឹមថាអាសន្នរោគឆាប់បានបង្រ្កាប ដើម្បីជីវភាពប្រជាជនមានភាពប្រក្រតីដូចដើមវិញ។

ព្រះតេជគុណ ថាច់ឡេង ព្រះចៅអធិការវត្ត ឫស្សីស្រុក ព្រមទាំងគណៈកម្មការចាត់តាំងពិធីបុណ្យត្រួតពិនិត្យវត្ថុបុរាណដែលតាំងពិពណ៌ជារៀងរាល់ឆ្នាំ

ព្រះតេជគុណ ថាច់ឡេង ព្រះចៅអធិការវត្តឫស្សីស្រុក មានថេរដីកាថា៖ ពិធីបុណ្យអកអំបុកជាពិធីបុណ្យប្រពៃណីខ្មែរបានវត្តឫស្សីស្រុកចាត់តាំងឡើងដោយមានទ្រង់ទ្រាយធំបំផុតក្នុងឆ្នាំ។ ពិធីបុណ្យនេះបានចាត់តាំងពីឆ្នាំ ១៩៩២ ហើយបានរក្សារហូតមកដល់បច្ចុប្បន្ន។ ជារៀងរាល់ឆ្នាំឲ្យតែជិតដល់ថ្ងៃពេញបូណ៌មីខែកត្តិក ក្នុងភូមិឫស្សីស្រុកមានភាពអ៊ូអរណាស់ ដោយសារសំឡេងចង្វាក់អុំទូក-ងរបស់កីឡាករកីឡាការិនីមិនជំនាញ ដែលហ្វឹកហាត់អុំដើម្បីចូលរួមប្រកួតប្រជែង រួមជាមួយនឹងបណ្តាការលេងល្បែងប្រជាប្រិយ ល្បែង សម័យថ្មី ញ៉ាំងឲ្យពិធីបុណ្យអកអំបុកនៅភូមិឫស្សីស្រុកកាន់តែទាក់ទាញបងប្អូនទាំង ០៣ ជនជាតិកិញ-ខ្មែរ‑ហ្វាក្នុងសហគមន៍សាមគ្គី លេងកម្សាន្តយ៉ាងសប្បាយរីករាយ និងប្រិតសំចៃ។ ព្រោះថា ដរាបណាប្រជាជនមានទីលានលេងកម្សាន្តមានប្រយោជន៍នៅមូលដ្ឋានហើយ ដរាបនោះប្រជាជនមិនទៅឆ្ងាយ នាំឲ្យបង់ខាតប្រាក់ច្រើន និងមិនធានាសុវត្ថិភាពចរាចរណ៍ទៀតផង។ល។ ដោយមានអត្ថន័យ និងមានប្រយោជន៍ដូច្នោះ​ ឆ្នាំ ២០០៥ អាត្មាបានបង្កើតគណៈចាត់តាំងពិធីបុណ្យអកអំបុក និងបវារណាពុទ្ធបរិស័ទចូលរួមឧបត្ថម្ភដើម្បីគណៈចាត់តាំងចាត់ចែងសកម្មភាពនៃពិធីបុណ្យឲ្យប្រព្រឹត្តទៅបានល្អ បង្កលក្ខណៈឲ្យប្រជាពុទ្ធបរិស័ទក៏ដូចជាប្រជាជនមានទីលានកម្សាន្តសប្បាយ ។

ថ្វីត្បិតតែមិនចាត់តាំងលេងល្បែងប្រជាប្រិយដូចរាល់ឆ្នាំ ប៉ុន្តែដល់រាត្រីថ្ងៃពេញបូណ៌មី ខែកត្តិក គណៈចាត់តាំងពិធីបុណ្យអកអំបុកវត្តឬស្សីស្រុក នឹងរៀបចំពិធីអកអំបុកថ្វាយ ព្រះខែ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តដូចឆ្នាំមុនដែរ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.