10/12/2021 07:02
ឆ្នាំ ២០២១ មជ្ឈមណ្ឌលវប្បធម៌‑ព័ត៌មាន និងកីឡាទីក្រុងត្រាវិញបានផ្សព្វផ្សាយព័ត៌មានជាដំណឹង អត្ថបទជា ១.៦០០ ច្បាប់ កម្មវិធីផ្សព្វផ្សាយ អប់រំច្បាប់ជាង ៣៦០ កម្មវិធី (ក្នុងនោះមានដំណឹង និងអត្ថបទជិត ៣០% សរសេរពីស្ថានភាពអាសន្នរោគកូវីដ-១៩) ។
លោកវ៉ឌឹកថាញ់បើកបររថយន្តចល័តទៅផ្សារត្រាវិញដើម្បីផ្សព្វផ្សាយ។
លោកវ៉ឌឹកថាញ់ នាយករងមជ្ឈមណ្ឌលវប្បធម៌‑ព័ត៌មាន និងកីឡាទីក្រុងត្រាវិញ មានប្រសាសន៍ថា៖ មជ្ឈមណ្ឌលវប្បធម៌‑ព័ត៌មាន និងកីឡាទីក្រុងត្រាវិញ មានកម្មាភិបាល និងនិយោជិត ១៥ នាក់។ អនុវត្តតាមកិច្ចចង្អុលការរបស់ថ្នាក់ដឹកនាំទីក្រុងត្រាវិញ មជ្ឈមណ្ឌលបានចង្អុលការក្រុមទទួលបន្ទុកសារព័ត៌មាន ទៅកំណត់ហេតុការណ៍ ដើម្បីសរសេរជាដំណឹង អត្ថបទ បទយកការណ៍ ផ្សព្វផ្សាយតាមបណ្តាញផ្សាយសំឡេងរបស់ទីក្រុង បណ្តាសង្កាត់ ឃុំ ក្នុងក្រុងត្រាវិញ។ បណ្តាខ្លឹមសារដែលផ្សព្វផ្សាយបច្ចុប្បន្ន គឺបន្តការចលនាប្រជាជនអនុវត្តម៉ឹងម៉ាត់វិធានការ “៥K ៥T + វ៉ាក់សាំង” របស់ក្រសួងសុខាភិបាល មិនធ្វេសប្រហែស អត្តនោម័តិចំពោះអាសន្នរោគដែលរាតត្បាតឡើងវិញយ៉ាងស្មុគស្មាញនេះឡើយ ទោះបីបានចាក់វ៉ាក់សាំងការពារជំងឺហើយក៏ដោយ។ ទន្ទឹមនឹងនោះមជ្ឈមណ្ឌល នៅទាំងបង្កើនការផ្សព្វផ្សាយច្បាប់តាមរថយន្តចល័ត ផ្តល់អនុសាសន៍ជូនមាមីងពីការជ្រើស ចែករំលែកព័ត៌មានជាផ្លូវការពីគេហទំព័រព័ត៌មានរបស់ខេត្តដូចជា៖ គេហទំព័រព័ត៌មានរបស់គណៈឃោសនាអប់រំ នៃគណៈកម្មាធិការបក្សខេត្ត គេហទំព័រកាសែតត្រាវិញអនឡាយជាដើម។
តាំងពីអាសន្នរោគរាតត្បាតស្មុគស្មាញរហូតមក រថយន្តចល័តក៏បង្កើនការផ្សព្វផ្សាយ វិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគ ដូច្នោះហើយ បច្ចុប្បន្ននេះ រថយន្តចល័តក៏បង្កើនការបើកបរផ្សព្វផ្សាយក្នុងមួយថ្ងៃពី 0២-0៣ លើក។
លោក ថាច់សំណាង នៅអនុសង្កាត់ទី ៤ សង្កាត់លេខ ៨ ទីក្រុងត្រាវិញបានឲ្យដឹងថា៖ ខ្ញុំទើបចេះប្រើបណ្ដាញសង្គម ដូច្នេះហើយទើបខ្ញុំមិនសូវយល់ពីហ្វេសប៊ុក យ៉ាឡូ ជាដើមនោះ ប៉ុន្មានឡើយ។ មានពេលខ្លះ ខ្ញុំស្មានតែព្រឹត្តិការណ៍បណ្តាញទាំងនោះជាព័ត៌មានពិត។ ប៉ុន្តែបន្ទាប់ពីរដ្ឋអំណាចមូលដ្ឋាន ជាពិសេស ដំណាក់ផ្សាយសំឡេងរបស់សង្កាត់ និងរថយន្ត ចល័តបានផ្តល់ព័ត៌មានពីព័ត៌មានពិន័យម៉ឺងម៉ាត់ចំពោះករណីឆ្លៀតឱកាសប្រើបណ្តាញសង្គមដើម្បីផ្តល់ និងចែករំលែកព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតដើម្បីមួលបង្កាច់ការពិត ធ្វើឲ្យប្រជាជនជ្រួលច្របល់ក្នុងពេលអាសន្នរោគកូវីដ-១៩ រាតត្បាតស្មុគស្មាញ។ តាំងពីនោះមក ខ្ញុំក៏កំណត់បានថា លើគេហទំព័រនីមួយៗ មិនមែនសុទ្ធសឹងតែជាព័ត៌មានពិតទេ គឺមានតែព័ត៌មានដែលផ្សាយតាមរយៈកាសែត ស្ថានីយវិទ្យុ ទូរទស្សន៍ ឬដំណាក់ផ្សាយសំឡេងនៅមូលដ្ឋានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នបក្ស និងរដ្ឋទើបជាព័ត៌មានពិតតាមផ្លូវការ។
មីងស៊ើងធីសោភ័ណ (អាយុ ៥៤ ឆ្នាំ) នៅ អនុសង្កាត់ទី ៤ សង្កាត់លេខ ៥ ទីក្រុងត្រាវិញ បានឲ្យដឹង៖ ខ្ញុំប្រកបរបរលក់ដូរនៅនឹងផ្ទះ។ ខ្ញុំតែងតាមដានព័ត៌មានតាមរយៈដំណាក់ផ្សាយ សំឡេងរបស់សង្កាត់ផ្សាយព័ត៌មានសំខាន់ៗ និងមានប្រយោជន៍ជាច្រើន។ ជាពិសេសគឺ ព័ត៌មានអំពីវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ ដូចជាត្រូវអនុវត្តវិធានការ ៥K រួមជាមួយនឹងចាក់វ៉ាក់សាំងជាដើម ទើបសុវត្ថិភាព៕
អត្ថបទ‑រូបថត៖ សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។