10/12/2021 07:05
ក្រសួងការពារប្រទេសមកឧបត្ថម្ភខេត្តត្រាវិញ។ រូបថត៖ ហ៊ឺវហ៊ីប
លោកឡេវ៉ាំងហាំង‑ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេស គណៈបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ និងបណ្តាវេជ្ជបណ្ឌិតរបស់វិទ្យាស្ថានពេទ្យយោធា មន្ទីរពេទ្យលេខ ១០៥‑ក្រសួងការពារប្រទេសដែលមិនក្រែងរអែងនឹងការលំបាក គ្រោះថ្នាក់ ស្ម័គ្រចិត្តចុះមកជួយឧបត្ថម្ភខេត្តត្រាវិញបង្ការទប់ស្កាត់អាសន្នរោគ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឲ្យដឹងថា៖ ក្នុងរយៈកាលកន្លងហើយ បណ្តាថ្នាក់ បណ្តាផ្នែកក្នុងខេត្ត បានប្រមូលផ្តុំកម្លាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ហើយត្រាវិញកំពុងឆ្ពោះដល់គោលដៅចាក់វ៉ាក់សាំងម្ជុលទី ២ គ្របដណ្តប់ ១០០% ជូនប្រជាជន ដើម្បីឆ្ពោះដល់ចាក់វ៉ាក់សាំងម្ជុលទី ៣។ល។ ប៉ុន្តែនៅមានប្រជាជនមួយចំនួននៅអត្តនោម័តិ បណ្តាលឱ្យបណ្តាករណីវិជ្ជមានក្នុងសហគមន៍កើនឡើងខ្ពស់ បណ្តាមន្ទីរពេទ្យបណ្តោះអាសន្ន កងកម្លាំងសុខាភិបាលនៅមូលដ្ឋានហួសចំណុះ។ ឆ្លងតាមការបញ្ជូនបំពេញបន្ថែមកងជួរវេជ្ជបណ្ឌិត គ្រូពេទ្យយោធា សង្ឃឹមថាខេត្តត្រាវិញរុញច្រានអាសន្នរោគ និងឆាប់លើកស្ទួយជីវភាពប្រជាជនវិលត្រឡប់មកស្ថានភាពធម្មតាថ្មី៕
ហ៊ឺវហ៊ីប‑សុខា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។