10/12/2021 06:55
ជាពិសេសក្នុងរយៈកាល ០៥ ឆ្នាំកន្លង សមាគមបានចាត់តាំងជូនអាហារូបករណ៍ជំរុញការសិក្សា ជំរុញបញ្ញាដល់និស្សិតជាង ២.៤៧០ នាក់ នៅបណ្តាសាលាមហាវិទ្យាល័យ សាលាឧត្តមសិក្សា នៅក្នុងនិងក្រៅខេត្ត អស់ទឹកប្រាក់ ០៣ ពាន់លានដុង។ បច្ចុប្បន្នទូទាំងស្រុក ពង្រីកល្អចលនាចិញ្ចឹមជ្រូកដីជំរុញការសិក្សា ដោយមានជ្រូកដី ១២៦.០០០ ក្បាល ក្នុងនោះមានជ្រូកដីរបស់សមូហភាព ៩១៧ ក្បាល ដោយមានប្រាក់ប្រិតសំចៃជាង ៥៦ ពាន់លានដុង។ល។ មហាសន្និបាតលើកទី ៥ អាណត្តិកាលទី ២០២១‑២០២៦ ដាក់ចេញបណ្តាផែនការជាក់ស្តែង រួមមាន៖ ពង្រីកសមាជិកសម្រេច ២% នៃមួយចំនួនប្រជាជន គិតដល់ឆ្នាំ ២០២៥ កសាងសង្គមរៀនសូត្រសម្រេច ៧០% ប្រៀបជាមួយចំនួនគ្រួសារប្រជាជន។ កសាងត្រកូលសិក្សាសម្រេច ៥០% ប្រៀបជាមួយចំនួនត្រកូលដែលចុះឈ្មោះ មានឃុំទីប្រជុំជន ៥០% សម្រេចកិត្តិនាមសហគមន៍សិក្សាលើកកម្ពស់ កសាងមូលនិធិសមាគមជំរុញការសិក្សាឃុំ ទីប្រជុំជន សម្រេចពី ៥០‑១០០ លានដុង។
គណៈប្រតិបត្តិការសមាគមជំរុញការសិក្សាថ្មីស្រុកកូវង៉ាងចេញបង្ហាញមុខ។ រូបថត៖ ឌិញកាញ់
មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិការអាណត្តិកាលថ្មី ២០២១‑២០២៦ រួម មានសមាជិក ៣៣ អង្គ និងរូប លោកង្វៀងវ៉ាំងស្វឹងបានបោះឆ្នោតតែងតាំងជាប្រធានសមាគមជំរុញ ការសិក្សាស្រុកកូវង៉ាង និងជ្រើសតំណាង ២២ នាក់ចូលរួមមហាសន្និបាតសមាគមថ្នាក់លើ។
ក្នុងឱកាសនេះ មានសមូហភាព និងបុគ្គល ៣១ នាក់ មានស្នាដៃក្នុងការងារជំរុញការសិក្សា ជំរុញ បញ្ញា និងកសាងសង្គមរៀនសូត្រ បានជូនអនុស្សរិយយស “ព្រោះបុព្វហេតុជំរុញការសិក្សា” និងបណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត៕
ឌិញកាញ់‑សុខា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។