14/12/2021 10:40
លោកថាច់មុនីអនុប្រធានគណៈជនជាតិខេត្ត។
ខេត្តត្រាវិញជាខេត្តមួយក្នុងបណ្ដាខេត្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ ខេត្តតែងយកចិត្តទុកដាក់ដល់ការងារបំពាក់បំប៉នការងារជនជាតិជូនកងជួរបំពេញការងារជនជាតិជានិច្ច។ ផ្ដើមពីនោះ កាន់តែបង្កបានប្រភពធនធានមនុស្សបម្រើការងារជនជាតិបានល្អជាងទៀត។ លោកថាច់មុនី អនុប្រធានគណៈជនជាតិខេត្តបានឱ្យដឹងថា៖ ដោយអាស្រ័យបានការបំពាក់បំប៉នអំពីចំណេះដឹងជូនកងជួរបំពេញការងារជនជាតិ ម៉្លោះហើយជារៀងរាល់ឆ្នាំ គណៈជនជាតិខេត្តសហការជាមួយគណៈ ផ្នែកខេត្ត ស្រុក ទីក្រុងចាត់តាំងវគ្គហ្វឹកហាត់ផ្សព្វផ្សាយអំពីការងារជនជាតិ គោលនយោបាយជនជាតិ គោលនយោបាយសាសនាបានជិត បាន ៤០ លើកជូនដល់បណ្តាអង្គ‑លោកអ្នកមុខអ្នកការសាសនាលើភូមិសាស្រ្ត។ ឆ្លងតាមរយៈនោះ បណ្តាអង្គ‑លោកអ្នកមុខអ្នកការសាសនា ជនរួមជាតិខ្មែរកាន់តែយល់ច្បាស់អំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋទាក់ទងដល់ជនជាតិ។ ឆ្នាំ ២០២១ អាស្រ័យដោយជះឥទ្ធិពលនៃអាសន្នរោគកូវីដ‑១៩ តាមផែនការដើមឆ្នាំនឹង ចាត់តាំងការហ្វឹកហាត់អំពីការងារជនជាតិ ៣៩ លើក ប៉ុន្តែផែនការនោះត្រូវអាក់ខានទៅវិញដោយអាស្រ័យគណៈជនជាតិខេត្តត្រូវសហការជាមួយបណ្តាមន្ទីរ ផ្នែកគិតគូរអំពីការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ ទោះបីមិនបានចាត់តាំងបណ្ដាថ្នាក់ហ្វឹកហាត់អំពីចំណេះដឹងជនជាតិដោយផ្ទាល់ដូចបណ្ដាឆ្នាំមុនៗក៏ពិតមែន ប៉ុន្តែគណៈជនជាតិខេត្តក៏មានកិច្ចសហការជាមួយបណ្ដាមធ្យោបាយព័ត៌មាន ផ្សព្វផ្សាយ ជួយឱ្យជនរួមជាតិខ្មែរក្នុងខេត្តក្ដាប់បានពីការងារ គោលនយោបាយជនជាតិក្នុងស្ថានភាពថ្មីដែរ។ គណៈជនជាតិខេត្តតែងអនុវត្តល្អការងារធ្វើសេនាធិការ ជួយឱ្យគណៈកម្មាធិការប្រជាជនខេត្តបង្កើនការគ្រប់គ្រងរដ្ឋអំពីការងារជនជាតិមានសុពលភាព ប្រសិទ្ធភាព។ កងជួរធ្វើការងារជនជាតិ តែងសម្ដែងពីតួនាទីម្ចាស់ការធ្វើល្អការងារសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធណែនាំ ចាត់តាំងផ្សព្វផ្សាយអនុវត្តបណ្ដាកម្មវិធី គម្រោងការអំពីគោលនយោបាយជនជាតិដូចជា៖ គ្រោងការបណ្ដុះបណ្ដាលលើកកម្ពស់លទ្ធភាពសម្រាប់កម្មាភិបាលសហគមន៍ និងមូលដ្ឋាន គោលនយោបាយចំពោះអ្នកមានប្រជាប្រិយភាពតាមសេចក្ដីសម្រេចចិត្តលេខ ១២/២០១៨/QĐ-TTg ចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល “ស្ដីពីលក្ខឋានជ្រើសរើសទទួលស្គាល់អ្នកមានប្រជាប្រិយភាព និងគោលនយោបាយចំពោះអ្នកមានប្រជាប្រិយភាពក្នុងជនជាតិខ្មែរ”។ បណ្ដាទម្រង់ផ្សព្វផ្សាយស្ដីពីកាត់បន្ថយដល់កម្រិតទាបបំផុតស្ថានភាពរៀបការមុនពេញវ័យ និងរៀបអាពាហ៍ពិពាហ៍ជាមួយសែស្រឡាយផ្ទាល់តាមសេចក្ដីសម្រេចចិត្តលេខ ៤៩៨/QĐ-TTg ចុះថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្ដល់សច្ចាប័នគម្រោងផែនការ “កាត់បន្ថយដល់កម្រិតទាបបំផុតស្ថានភាពរៀបការមុនពេញវ័យ និងរៀបអាពាហ៍ពិពាហ៍ជាមួយសែស្រឡាយផ្ទាល់ក្នុងជនរួមជាតិខ្មែរដំណាក់កាល ២០១៥‑២០២៥”។
អនុវត្តល្អការងារបំពាក់បំប៉នចំណេះដឹងជូនអ្នកធ្វើការងារជនជាតិ ជាកម្លាំងជំរុញសម្រាប់កងកម្លាំងទាំងនោះធ្វើសេនាធិការល្អជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ដោះស្រាយបណ្ដាបញ្ហាជាប់ជំពាក់ក្នុងផ្ទៃក្នុងរបស់ប្រជាជនជាជនជាតិខ្មែរតាំងពីមូលដ្ឋាន រួមចំណែកធានាការពារជាតិ សន្តិសុខ រក្សាលំនឹងស្ថានភាពនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងតំបន់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ អ្នកធ្វើការងារជនជាតិ តែងមានការធ្វើសេនាធិការ សហការអនុវត្តផែនការបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាលស្នងបន្តធ្វើការងារជនជាតិ បំពាក់បំប៉នចំណេះដឹងជនជាតិ និងប្រភពធនធានមនុស្សតំបន់ជនរួមជាតិខ្មែរតាមសេចក្ដីសម្រេចចិត្តលេខ ៧៧១/២០១៨ /QĐ-TTg ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្ដល់សច្ចាប័នគម្រោងផែនការ “បំពាក់បំប៉នចំណេះដឹងជនជាតិជូនកម្មាភិបាល និយោជិត បុគ្គលិកដំណាក់កាល ២០១៨‑២០២៥”៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។