
ក្នុងរយៈកាល ០៥ ឆ្នាំកន្លងការងារផ្សព្វផ្សាយអនុវត្តសារាចរលេខ ០៥-CT/TW បានបក្ខភាគឃុំឡុងស៊ើង ស្រុកកូវង៉ាងចាត់តាំងជ្រួតជ្រាបដល់កម្មាភិបាល បក្ខជន និយោជិតគ្រប់គ្រាន់។ ដើម្បីញ៉ាំងឲ្យការរៀនសូត្រ និងធ្វើតាមគំរូអ៊ំបានស៊ីជម្រៅសមស្របជាមួយនឹងស្ថានភាពមូលដ្ឋានបក្ខភាគនិងរដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់ការកសាងបណ្តាទម្រង់សមស្រប។ ឆ្លងតាមរយៈនោះ បានរួមចំណែកកសាងបក្សរឹងមាំស្អាតស្អំបង្កជាគ្រឹះស្ថានពង្រីកសេដ្ធកិច្ច-សង្គម។
01/06/2021 08:33
កាលពីថ្ងៃទី ២៧ ឧសភា គណៈកម្មាធិការបក្សស្រុកកូវង៉ាងចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារកសាងអង្គការចាត់តាំងបក្សនិងបក្ខជនដំណាក់កាលឆ្នាំ ២០១៦-២០២០។ គិតមកទល់នឹងពេលនេះ បក្ខភាគ ស្រុកកូវង៉ាងមាន ៤៥ សាខាបក្ស បក្ខភាគ មូលដ្ឋានស្ថិតក្រោមឱវាទ (១៩ បក្ខភាគ ២៦ សាខាបក្ស) និងមាន ២១៩ សាខាបក្សស្ថិតក្រោមឱវាទបក្ខភាគមូលដ្ឋាន។ បច្ចុប្បន្ន ទូទាំងស្រុកមានបក្ខជន ៤.៧១៣ រូប ក្នុងនោះមានបក្ខជនខ្មែរ ៩៦៣ រូប ស្មើ ២០,៤% និងស្មើ ៣,៨៨% បើប្រៀបចំនួនប្រជាជនទូទាំងស្រុក។
28/05/2021 08:24
កាលពីថ្ងៃទី ២៧ ឧសភា នៅហាណូយ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ ស្ដីពីការចាត់តាំងប្រឡង យកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១។ លោក ង្វៀងគីមស៊ើង រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាលធ្វើអធិបតីសន្និបាត។ចូលរួមនៅខេត្ត ត្រាវិញមានលោក ឡេថាញ់បិញ សមាជិក អចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ប្រធានគណៈចង្អុលការប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១ ថ្នាក់ដឹកនាំមន្ទីរអប់រំនិងបណ្ដុះបណ្ដាល ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន ការិយាល័យអប់រំនិងបណ្ដុះបណ្ដាលបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
25/05/2021 09:23
កាលពីថ្ងៃទី ២២ ឧសភា ស្ថិតនៅនឹងមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងពិធីមិទិ្ទញអនុស្សាវរីយ៍ឆ្នាំទី ១៣១ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ឆ្នាំ ១៨៩០-១៩ ឧសភា ឆ្នាំ ២០២១) និងអំណរទិវាបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។
25/05/2021 08:57
ចូលរួមបរិយាកាសគគ្រឹកគគ្រេងនៃថ្ងៃបុណ្យ ទូទាំងប្រជាជន ទិវាបោះឆ្នោតតំណាងរដ្ឋសភានី តិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ម្ចាស់ឆ្នោតជនជាតិខ្មែរទាំងឡាយនៅខេត្តត្រាវិញ ក៏សោមនស្សរីករាយ និងដាក់ក្ដីសង្ឃឹមទៅលើបណ្ដាតំណាងដែលខ្លួនបានជ្រើសនឹងនាំមកនូវ ភាពសុខដុមរមនា សុភមង្គលជូនប្រជាជននៅ ទីនេះ។
21/05/2021 07:50
អនុវត្តតាមសេចក្តីជូនដំណឹងលេខ ០៥/ TB-UBBC ចុះថ្ងៃទី ៣០ មេសា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបោះឆ្នោតស្រុកចូវថាញ់ ស្តីពីការបែងចែកសម្ភារបោះឆ្នោត កាលពីថ្ងៃទី ១៧ ឧសភាឆ្នាំ ២០២១ ស្ថាប័នអង្គការចាត់តាំងមហាផ្ទៃស្រុកចូថាញ់ បានជូនសន្លឹកឆ្នោតតំណាងរដ្ឋ សភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្របលំដាប់ថ្នាក់ចំនួន ៤៧៤.៨៤០ សន្លឹកដល់ ១៤ ឃុំទីប្រជុំជនក្នុងស្រុក។
21/05/2021 07:28
អនុវត្តតាមផែនការលេខ ៣០០/KH-BHXH ចុះថ្ងៃទី ១២ មេសា ឆ្នាំ ២០២១ របស់ផ្នែកគាំពារសង្គមខេត្តស្តីពីការផ្សព្វផ្សាយ “ប្រើប្រាស់ VssID – BHXH លេខ”សម្រេចតាមកម្រិតផែនការ អាស្រ័យដោយផ្នែកគាំពារសង្គមខេត្តប្រគល់ជូនផ្នែកគាំពារសង្គមស្រុកកាងឡុងបានផ្សព្វផ្សាយព្រមៗជាមួយនឹងបណ្តាវិធីសាស្ត្រអនុវត្តការផ្សព្វផ្សាយអំពីភាពងាយស្រួលរបស់ការប្រើ ប្រាស់បណ្តាញ VssID ដល់ប្រជាជនពេលចូល រួមគាំពារសង្គម គាំពារសុខាភិបាលនៅលើភូមិសាស្ត្រស្រុក ពិសេសគឺផ្សព្វផ្សាយប្រើប្រាស់បណ្ណគាំពារសុខាភិបាលនៅក្នុងការអនុវត្ត VssID ដើម្បីពិនិត្យព្យាបាលជំងឺនៅលើវិសាលភាពទូទាំងប្រទេស។
21/05/2021 07:15
ក្នុងលើកជូនសញ្ញាសម្គាល់អាយុបក្សនាអនុស្សាវរីយ៍ឆ្នាំទី ១៣១ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា) ឆ្នាំនេះ បក្ខភាគខេត្តត្រាវិញ មានបក្ខជន ២១៤ រូប បានទទួលសញ្ញាសម្គាល់អាយុបក្ស។ ក្នុង នោះ មានបក្ខជន ០៤ រូប បានទទួលសញ្ញាសម្គាល់អាយុបក្ស ៦៥ ឆ្នាំ បក្ខជន ០៣ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៦០ ឆ្នាំ បក្ខជន ១៣ រូប បានទទួលសញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ បក្ខជន ២៣ រូបបានទទួល សញ្ញាសម្គាល់អាយុបក្ស ៥០ ឆ្នាំ បក្ខជន ២៩ រូបបានទទួលសញ្ញាសម្គាល់ អាយុបក្ស ៤៥ ឆ្នាំ បក្ខជន ៧៩ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៤០ ឆ្នាំ និងបក្ខជន ៦៣ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំ ។
18/05/2021 08:46
បច្ចុប្បន្នសមាគមសហព័ន្ធនារីស្រុកយ្វៀងហាយមានសមាគមមូលដ្ឋានស្ថិតក្រោមឱវាទ ០៧ កន្លែង ជាមួយនឹងសមាជិកា ៩.៣៣២ នាក់ ក្នុងនោះសមាជិកាជនជាតិខ្មែរជិត ៤០%។ ដោយកំណត់ច្បាស់ថា មហាសន្និបាតតំណាងនារីស្រុកយ្វៀងហាយលើកទី ១២ អាណត្តិកាល ២០២១-២០២៦ ជាព្រឹត្តិការណ៍នយោបាយសំខាន់របស់បងប្អូននារីគ្រប់ជាន់ស្រទាប់ក្នុងស្រុក ម្ល៉ោះហើយ គណៈអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីស្រុក កម្មាភិបាល សមាជិកា បងប្អូននារីតែងសកម្មក្នុងការត្រៀមបម្រុងយ៉ាងហ្មត់ចត់តាំងពីការកសាងផែនការ ចង្អុលការរហូតដល់ការផ្សព្វផ្សាយអនុវត្តការងារ បេក្ខភាពនិងឯកសារនានាសម្រាប់មហាសន្និបាត។
18/05/2021 08:23
ចាប់តាំងពីថ្ងៃទី ០៩-១៣ ឧសភាបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ អង្គ ភាពបោះឆ្នោតលេខ ០៨ បានអនុវត្តសម្រេចភារកិច្ចជួបសំណេះសំណាល ជាមួយនឹងម្ចាស់ឆ្នោតជិត ៦៥០ នាក់ របស់ឃុំថាញ់ម៉ី ម៉ីចាញ់ ដាឡុក និង ទីប្រជុំជនស៊ុងឡុក និងង្វៀកហ្វា ស្រុកចូវថាញ់។
14/05/2021 08:06
កាលពីថ្ងៃទី ០៩ ឧសភាបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ អង្គភាពបោះឆ្នោតលេខ ០៨ ជួបសំណេះសំ ណាលជាមួយនឹងម្ចាស់ឆ្នោតជិត ៤០០ នាក់ របស់ឃុំថាញ់ម៉ី ម៉ីចាញ់ ដាឡុក និងទីប្រជុំជន ចូវថាញ់។