• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង៖ ត្រួតពិនិត្យការងារត្រៀមបម្រុងបោះឆ្នោតនៅស្រុកកាងឡុង និងទីក្រុងត្រាវិញ

21/05/2021 07:19

កាលពីថ្ងៃទី ១៧ ឧសភា លោកឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិ​ការប្រជាជនខេត្ត អនុប្រធានប្រចាំការនៃគណៈកម្មាធិការបោះឆ្នោត បានអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារត្រៀមបម្រុងបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុម​ប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ នៅស្រុកកាងឡុង និងទីក្រុងត្រាវិញ។

លោក ឡេវុាំងហាំង ប្រធានគណៈកម្មាធិ​ការប្រជាជនខេត្ត ត្រួតពិនិត្យការងារត្រៀមបម្រុងបោះឆ្នោត​។
     ស្ថិតនៅស្រុកាងឡុង ការងារផ្សព្វផ្សាយ អនុវត្តបណ្តាខ្លឹមសារត្រៀមបម្រុងបោះឆ្នោត តំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នីតិកាល ទី ១០ អាណត្តិកាល ២០២១-២០២៦ បានផ្សព្វផ្សាយត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។  ស្រុកកាងឡុងមានអង្គភាពបោះឆ្នោត  ១១៨ កន្លែង ជាមួយនឹងក្រុមបោះឆ្នោត ១៤០ ក្រុម ដោយមានបេក្ខជនចេញឈរឆ្នោត ៦៣០ នាក់ បោះយក ៣៧៦ នាក់ ចំនួនម្ចាស់ឆ្នោតបាន បិទប្រកាស ១១៦.៤៧៦ នាក់ ការងារផ្សព្វផ្សាយអំពីការបោះឆ្នោត និងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តែងបានយកចិត្តទុកដាក់អនុវត្តដោយមានប្រសិទ្ធភាព។
     តាមសេចក្តីរបាយការណ៍របស់គណៈកម្មាធិការបោះឆ្នោតទីក្រុងត្រាវិញ ការងារត្រៀមបម្រុងបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នីតិកាលទី ១០ អាណត្តិកាល ២០២១ -២០២៦ ទីក្រុងត្រាវិញបានចេញផ្សាយបណ្តា ឯកសារដឹកនាំចង្អុលការត្រឹមត្រូវតាមផែនការ ការងារសន្និបាតពិភាក្សាបានផ្សព្វផ្សាយត្រឹមត្រូវតាមការកំណត់របស់ច្បាប់បោះឆ្នោត ការបិទប្រកាសបញ្ជីរាយនាមម្ចាស់ឆ្នោតនៅនឹងបណ្តាតំបន់បោះឆ្នោតបានអនុវត្តត្រូវតាមការ កំណត់សន្តិសុខសណ្តាប់ធ្នាប់ និងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បានផ្សព្វផ្សាយហ្មត់ចត់ បោះពុម្ពឯកសារ ការត្រៀមលក្ខណៈដើម្បីចាត់តាំងល្អបណ្តាសន្និបាតជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោត ការងារក្តាប់ស្ថានភាពប្រជាជនមុន ក្នុង និងក្រោយ បោះឆ្នោតតែងបានយកចិត្តទុកដាក់អនុវត្ត។ល។ ទីក្រុងត្រាវិញ មានអង្គភាពបោះឆ្នោត ៦៧ កន្លែង ជាមួយនឹងក្រុមបោះឆ្នោត ៩០ ក្រុម ដោយមានចំនួនម្ចាស់ឆ្នោត ៨០.៤៦៦ នាក់។
     មានយោបល់ក្នុងការធ្វើការត្រួតពិនិត្យ លោក ឡេវុាំងហាំង បានវាយតម្លៃខ្ពស់ការងារត្រៀមបម្រុងបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នីតិកាលទី ១០ អាណត្តិកាល ២០២១ -២០២៦ របស់ស្រុកកាងឡុង និងទីក្រុងត្រាវិញក្នុងពេលកន្លងហើយ។ ដើម្បីទុកឱ្យការងារបោះឆ្នោតបានអនុវត្តធានាសន្ទុះកំណើន តាមច្បាប់ សំណូមពរចាប់តាំងពីនេះរហូតដល់ ថ្ងៃបោះឆ្នោត បណ្តាថ្នាក់ បណ្តាផ្នែក មូលដ្ឋានស្រុកកាងឡុង និងទីក្រុងត្រាវិញ គប្បីជំរុញ មាំការងារផ្សព្វផ្សាយចលនាប្រជាជនចូលរួមបោះឆ្នោត បង្កើនការងារតុបតែងលម្អ ធ្វើអនាម័យបរិស្ថាននៅនឹងបណ្តាតំបន់បោះឆ្នោត  ប្រគល់ការងារឱ្យបណ្តាសមាជិកក្រុមបោះ ឆ្នោតប្រចាំការនៅនឹងបណ្តាកន្លែងបិទប្រកាសបញ្ជីរាយនាមម្ចាស់ឆ្នោត ដើម្បីទទួលយកការ ឆ្លុះបញ្ចាំងរបស់មាមីងម្ចាស់ឆ្នោតបានទាន់ពេលបង្កើនការងារធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ត្រូវមានវិធីសាស្ត្រកសាងបណ្តា នាដកថាបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ត្រៀមបម្រុងគ្រប់មូលដ្ឋានសម្ភារ និងបណ្តាលក្ខណៈចាំបាច់ដើម្បីបម្រើការបោះឆ្នោត៕
   

     ដំណឹង-រូបថត៖ ផាងត្វឹង-រតនា

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.