25/05/2021 09:51
តំណាងឱ្យថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង ប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ថាច់សុខសាន្តអាយុយឺនយូរ ប្រសិទ្ធពរព្រះឧបជ្ឈាយ៍រួមជាមួយនឹងព្រះសង្ឃគ្រប់ព្រះអង្គ អ្នកមុខអ្នកការ ពុទ្ធបរិស័ទពុទ្ធសាសនាវៀតណាមខេត្តត្រាវិញទទួលអំណរបុណ្យវិសាខបូជាប្រកបដោយភាពសប្បាយរីករាយ សុខដុមរមនា សុភមង្គល។
អនុប្រធានរដ្ឋវ៉ធីអាញ់ស្វឹងអញ្ជើញមកសួរសុខទុក្ខប្រសិទ្ធពរព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត។ រូបថត៖ កីមឡង
អនុប្រធានរដ្ឋវៀតណាម វ៉ធីអាញ់ស្វឹង សូមកត់ត្រានិងវាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលសម្រេចបានក្នុងបណ្តាសកម្មភាពរបស់ពុទ្ធសាសនាវៀតណាមខេត្តត្រាវិញកន្លងហើយ ក្នុងនោះមានការចូលរួមវិភាគទានយ៉ាងសកម្មរបស់ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត និងព្រះសង្ឃ ពុទ្ធបរិស័ទពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ។ ទន្ទឹមនឹងនោះសង្ឃឹមថា ក្នុងពេលខាងមុខនេះ សមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញបន្តផ្សព្វផ្សាយ ចលនាជនរួមជាតិ ពុទ្ធបរិស័ទសាមគ្គី ផ្សារភ្ជាប់កសាងផែនមហាសាមគ្គីទូទាំងប្រជាជាតិ បន្តរក្សាខ្ជាប់ទំនៀមទម្លាប់ អភិរក្សនិងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើររបស់ជនរួមជាតិខ្មែរ។
ចំពោះស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងប្រែប្រួលយ៉ាងស្មុគស្មាញ អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង សង្ឃឹមថាព្រះឧបជ្ឈាយ៍ ព្រះសង្ឃគ្រប់ព្រះអង្គ សមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញជំរុញមាំការផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងរបស់ពុទ្ធបរិស័ទក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺ ទន្ទឹមនឹងនោះសកម្មសហការជាមួយនឹងផ្នែកមានសមត្ថកិច្ចផ្សព្វផ្សាយដល់ពុទ្ធបរិស័ទឱ្យសកម្ម ចូលរួមបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្តបានសម្តែងសង្ឃដីកាអរគុណចំពោះបក្ស រដ្ឋ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អនុប្រធានរដ្ឋ និងបណ្តាផ្នែកដែលបានយកចិត្តទុកដាក់ និងអញ្ជើញមកសួរសុខទុក្ខ ប្រគេនទេយ្យទាន និងប្រសិទ្ធពរពុទ្ធបរិស័ទ។ ព្រះឧបជ្ឈាយ៍បានឱ្យដឹងថា៖ ក្នុងពេលខាងមុខនេះ សមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញនឹងបន្តផ្សព្វផ្សាយ ចលនាប្រជាពុទ្ធបរិស័ទអនុវត្តល្អបណ្តាសារាចរណ៍របស់នាយករដ្ឋមន្រី្តនៃរដ្ឋាភិបាលស្តីពីការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សកម្មចូលរួមបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ បន្តពង្រីកប្រវេណីដ៏ល្អ បណ្តាតម្លៃវប្បធម៌ សីលធម៌ និងប្រភពធនធានរបស់ប្រជាពុទ្ធបរិស័ទដើម្បីរួមជាមួយនឹងប្រជាជនខេត្តត្រាវិញនិយាយដោយឡេក ប្រជាជនទូទាំងប្រទេសនិយាយរួមកសាងជីវភាពពីមួយថ្ងៃទៅមួយថ្ងៃបានសុខដុមរមនា សុភមង្គល។
នាឱកាសនេះដែរ អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង រួមជាមួយនឹងក្រុមប្រតិភូការងារអញ្ជើញទៅទស្សនាស្វែងយល់អំពីលក្ខណៈវប្បធម៌ជនជាតិមួយចំនួនរបស់ជនរួមជាតិខ្មែរនៅនឹងសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តនៅនឹងសង្កាត់ទី ៨ ទីក្រុងត្រាវិញ៕
ប្រែសម្រួល៖ រតនា