21/05/2021 07:59
ពិធីសំណេះសំណាលជាមួយម្ចាស់ឆ្នោត ។ រូបថត៖ ថាញ់ក្វាង
ក្នុងអង្គសន្និបាត តំណាងគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានរបាយការណ៍ប្រវត្តិ សង្ខេបរបស់បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ទាំង ០៨ រូប (បោះ យក ០៥ រូប)។ បន្ទាប់ពីនោះ បណ្តាបេក្ខជន បានរបាយការណ៍អំពីកម្មវិធីសកម្មភាពរៀងៗ ខ្លួនចំពោះម្ចាស់ឆ្នោតនៅលើភូមិសាស្រ្តដែលចេញឈរឆ្នោត។ ក្រោយពេលបានស្តាប់កម្ម វិធីសកម្មភាពរបស់បេក្ខជនទាំងនោះ ម្ចាស់ ឆ្នោតឃុំ ហ៊ីវទឺ និងហ៊ីវទ្រុងក៏សម្តែងឡើងនូវការពេញចិត្តជាមួយបណ្តាទិសដៅភារកិច្ចដែល បេក្ខជនទាំងនោះបានលើកឡើង។ ឆ្លងតាមរយៈនោះ ម្ចាស់ឆ្នោតសង្ឃឹមថា ទោះបីជាប់ឆ្នោតឬមិនជាប់ឆ្នោតក៏ដោយ គប្បីខិតខំអនុវត្តល្អតួនាទី ភារកិច្ចបន្ទុករបស់កម្មាភិបាលបក្ខជន រួមចំណែកជាមួយបក្ស រដ្ឋអំណាច អង្គ ការមហាជន និងប្រជាជនក្នុងខេត្តអនុវត្ត សម្រេចជោគជ័យបណ្តាភារកិច្ចនយោបាយ និងគោលដៅពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ សន្តិសុខក្នុងបណ្តាឆ្នាំខាងមុខ៕ \
ថាញ់ក្វាង-តឹងង៉ុក