• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ស្រុកថ្កូវ៖ ប្រទាននិងឧទ្ទិសជូនកិត្តិនាមអ្នកម្តាយវៀតណាមវីរភាព

01/06/2021 07:40

កាលពីថ្ងៃទី ២៨ ឧសភា លោកឡេថាញ់បិញ អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវ រួមជាមួយស្ថាប័នចាត់តាំងមហាផ្ទៃ រដ្ឋអំណាចមូលដ្ឋានអញ្ជើញទៅកាន់បណ្តាគ្រួសារ ដើម្បីប្រទាននិងឧទ្ទិសជូនកិត្តិនាមអ្នកម្តាយវៀតណាមវីរភាព ដល់បណ្តាអ្នកម្តាយដែលមានការបរិច្ចាគ ពលីជីវិត ដើម្បីបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ។

ប្រទាន និងឧទ្ទិសជូនកិត្តិនាមដ៏ខ្ពង់ខ្ពស់អ្នកម្ដាយ វៀតណាមវីរភាពឡេធីទួ។ រូបថត៖  ហុងភុក
     ក្រុមប្រតិភូបានប្រទានជូនកិត្តិនាមដ៏ខ្ពង់ខ្ពស់ដល់អ្នកម្តាយវៀតណាមវីរភាព ឡេធីទួ (អាយុ ៩២ ឆ្នាំ) នៅភូមិអូររូង ឃុំភឿកហ៊ឹង មានប្តី និងកូនពលីជីវិតក្នុងសម័យតស៊ូប្រឆាំងអាមេរិកឈ្លានពាន និងអ្នកម្តាយជាមុខសញ្ញា ត្រូវជាប់ពន្ធនាគារ ជូនបណ្ណឧទ្ទិសជូនកិត្តិនាម ដល់អ្នកម្តាយឡេធីត្រាង នៅភូមិចើ ឃុំតឹបស៊ើង និងជូនបណ្ណឧទ្ទិសជូនកិត្តិនាមអ្នកម្តាយ វៀតណាមវីរភាព ចំពោះអ្នកម្តាយលឺវធីហ្វាត់ នៅអនុសង្កាត់លេខ ១ ទីប្រជុំជនឌិញអាង។
     នៅបណ្តាកន្លែងដែលបានជូនបណ្ណទាំងនោះ លោកឡេថាញ់បិញ បានប្រសិទ្ធពរជូនអ្នកម្តាយ ឡេធីទួ និងក្រុមគ្រួសារប្រកបដោយសុខភាពបរិបូណ៍។ ទន្ទឹមនឹងនោះបន្តពង្រីកប្រវេណីបដិវត្តន៍របស់គ្រួសារ ចលនាកូនចៅប្រតិបត្តិ តាមបណ្ដាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ រួមចំ ណែកកសាងមាតុភូមិឲ្យកាន់តែល្អប្រពៃមាន អារ្យធម៌។
     តាមការិយាល័យពលកម្មយុទ្ធជនពិការ និង សង្គមកិច្ចស្រុកថ្កូវ ក្នុងសម័យតស៊ូសង្គ្រោះ ជាតិទាំង ២ លើកក្នុងទូទាំងស្រុកថ្កូវមានអ្នក ម្តាយវៀតណាមវីរភាព ២២១ នាក់ បានប្រ ទាន និងឧទ្ទិសជូនកិត្តិនាមដ៏ខ្ពង់ខ្ពស់អ្នកម្ដាយ វៀតណាមវីរភាព។ បច្ចុប្បន្ន មានអ្នកម្តាយ ០៩ នាក់នៅរស់បានបណ្តាស្ថាប័នរបស់ស្រុក បណ្តាឃុំទទួលទំនុកបម្រុងអស់មួយជីវិត៕ 

                                                                                                                                             ហុងភុក-សុខា

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.