• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈកម្មាធិការបោះឆ្នោតខេត្ត៖ ត្រួតពិនិត្យសើុបអង្កេតការងារត្រៀមបម្រុងបោះឆ្នោតតំណងរដ្ឋសភា​ នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ នៅទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកយ្វៀងហាយ

18/05/2021 08:09

កាលពីថ្ងៃទី ១២ ឧសភា ក្រុមប្រតិភូការងារត្រួតពិនិត្យស៊ើបអង្កេតការងារត្រៀមបម្រុង​បោះឆ្នោតតំណងរដ្ឋសភានីតិកាលទី ១៥ និង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ របស់គណៈ កម្មាធិការបោះឆ្នោតខេត្តបានអញ្ជើញទៅធ្វើ ការត្រួតពិនិត្យស៊ើបអង្កេតការងារត្រៀមបម្រុង បោះឆ្នោតតំណងរដ្ឋសភានីតិកាលទី ១៥ និង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ នៅទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកយ្វៀងហាយ។ លោក ង្វៀងវុាំងត្រៀក សមាជីក អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អនុប្រធានគណៈកម្មាធិការបោះឆ្នោតខេត្តធ្វើជាប្រធានក្រុមប្រតិភូការងារ។

ក្រុមប្រតិភូការងារត្រួតពិនិត្យស៊ើបអង្កេតការងារត្រៀមបម្រុងបោះឆ្នោតតំណាងរដ្ឋសភា
នីតិកាលទី ១៥។​​  រូបថត៖ ស៊ើងតៀង
​
     ក្រុមប្រតិភូការងារត្រួតពិនិត្យស៊ើបអង្កេត ផ្ទាល់នៅ ក្រុមបោះឆ្នោត ០៥ ក្រុមលើភូមិសាស្ត្រ សង្កាត់ទី ១ សង្កាត់ទី ២ ឃុំឡុងត្វង ទីផ្សាររួមខេត្តយ្វៀងហាយ និង ០៤ ក្រុមបោះឆ្នោតរបស់ បណ្តាឃុំដូងចូវ ង៉ូវឡាក ស្រុកយ្វៀងហាយ។ ស្ថិតនៅនឹងបណ្តាកន្លែងដែលបានទៅដល់ ក្រុមប្រតិភូការងារត្រួតពិនិត្យស៊ើបអង្កេតការងារត្រៀមបម្រុងបោះឆ្នោតនៅបណ្តាក្រុមបោះ ឆ្នោតដូចជា៖ ការងារបង្កើត បិទប្រកាសបញ្ជី រាយនាមម្ចាស់ឆ្នោត ការងារបង្កើត បិទប្រកាស បញ្ជីរាយនាមបណ្តាបេក្ខជនចេញឈរឆ្នោត ការចលនាបោះឆ្នោតដោយឆ្លងតាមមធ្យោបាយ ព័ត៌មានមហាជន ផ្សព្វផ្សាយបោះឆ្នោតដោយ ឆ្លងតាម ស្លាក រូបគំនូរឃោសនា រូបភាពឃោសនា ផ្ទាល់ភ្នែក លើកទង់នៅតាមកំណាត់ផ្លូវសំខាន់ៗ។
     ស្ថិតនៅនឹងទីផ្សាររួមខេត្តយ្វៀងហាយ ស្រុកយ្វៀងហាយ ក្រុមប្រតិភូបានស្តាប់អចិន្ត្រៃយ៍ គណៈកម្មាធិការបោះឆ្នោតទាំង ០២ អង្គភាព របាយការណ៍ការងារត្រៀមបម្រុងបោះឆ្នោត តំណងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ រួមមានបណ្តាខ្លឹមសារ ដូចជា៖ ការងារបែបបទគ្រប់គ្រងហ្មត់ចត់បណ្តា ឯកសារចង្អុលការ សេចក្តីណែនាំមុខជំនាញ របស់គណៈកម្មាធិការបោះឆ្នោតខេត្ត។ បង្កើត បណ្តាអង្គការចាត់តាំងទទួលបន្ទុកការបោះឆ្នោត ការងារផ្សព្វផ្សាយធានាសន្តិសុខសណ្តាប់ធ្នាប់ ដោះស្រាយសេចក្តីតវ៉ាថ្កោលទោសមានទាក់ ទិនដល់ការងារបោះឆ្នោត វិធីសាស្ត្របង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងថ្ងៃបោះឆ្នោត ការបង្កើត បិទប្រកាសបញ្ជីរាយនាមម្ចាស់ឆ្នោត ការងារត្រៀមបម្រុងសម្ភារមូលដ្ឋានបម្រើការបោះឆ្នោត ចាត់តាំងឲ្យបណ្តាបេក្ខជនចេញឈរ ឆ្នោតជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោត។ល។ បណ្តាមូលដ្ឋានបានចែករំលែកនូវបណ្តាការទុក្ខលំបាក ជំពាក់វាក់វិនក្នុងការ បោះឆ្នោតតំណងរដ្ឋសភានីតិកាលទី ១៥ និង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។
ជំនួសមុខឱ្យក្រុមប្រតិភូការងារ លោកង្វៀង វុាំងត្រៀកកត់ត្រានឹងវាយតម្លៃខ្ពស់ការងារត្រៀម បម្រុងបោះឆ្នោតរបស់បណ្តាមូលដ្ឋាន។ ទន្ទឹម នឹងនោះ បង្ហាញឡើងនូវភាពអន់ខ្សោយឆ្លៀត ឆ្លកមួយចំនួនរបស់គណៈកម្មាធិការបោះឆ្នោត បណ្តាឃុំ សង្កាត់ដូចជា៖ ការបិទប្រកាសបញ្ជីរាយនាមបណ្តាបេក្ខជនចេញឈរឆ្នោតមិនទាន់បានត្រឹមត្រូវតាមសេចក្តីកំណត់តាមលំដាប់លំដោយតួអក្សរព្យញ្ជនៈ ក ខ គ រៀបចំការសង្ខេបជីវប្រវត្តិរបស់បេក្ខជនចេញឈរ ឆ្នោត គប្បីត្រូវបានរៀបចំឡើងវិញសម្រាប់ម្ចាស់ឆ្នោតងាយឃើញ។ ការងារផ្សព្វផ្សាយរូបភាពឃោសនាផ្ទាល់ភ្នែក បំពាក់បណ្តាពាក្យស្លោក ស្លាក រូបគំនូរឃោសនានៅតិច ការអនាម័យ បរិស្ថាន សម្អាតទិដ្ខភាពបរិស្ថាននៅកន្លែងបោះ ឆ្នោតមួយចំនួន។ លោក ង្វៀងវុាំងត្រៀង សំ ណូមពរចាប់តាំងពីពេលនេះរហូតដល់ថ្ងៃបោះ ឆ្នោត បណ្តាមូលដ្ឋាន គប្បីប្រញាប់ជម្នះនូវ បណ្តាការឆ្លៀតឆ្លកដែលបានក្រុមប្រតិភូការងារលើកឡើង។ ទន្ទឹមនឹងនោះ អចិន្ត្រៃយ៍គណៈ កម្មាធិការបោះឆ្នោត បណ្តាក្រុមបោះឆ្នោតនៅ បណ្តាមូលដ្ឋាន គប្បីក្តាប់ខ្ជាប់ស្ថានភាពមតិសង្គម ធ្វើល្អការងារដោះស្រាយសំណុំតវ៉ាថ្កោល ទោសរបស់ប្រជាជន ធានាសន្តិសុខសណ្តាប់ ធ្នាប់ សន្តិសុខនយោបាយមុន ក្នុង និងក្រោយ ថ្ងៃបោះឆ្នោត បង្កើនការងារផ្សព្វផ្សាយដោយ ច្រើនរូបភាពឃោសនាផ្ទាល់ភ្នែក រថយន្តចល័ត ម្ចាស់ការកសាងបណ្តាវិធីសាស្ត្រធានាសុវត្ថិភាពបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ចលនាមាមីងម្ចាស់ឆ្នោតទៅបោះឆ្នោតបានគ្រប់គ្រាន់ ដើម្បីទុកឲ្យការបោះឆ្នោតបានប្រព្រឹត្តឡើងសុវត្ថិភាព ប្រជាធិបតេយ្យ ត្រឹមត្រូវ តាមសេចក្តីកំណត់៕
​     ក្នុងថ្ងៃនេះដែរ ក្រុមប្រតិភូការងារត្រួតពិនិត្យ សើុបអង្កេតអាស្រ័យដោយលោកប៊ូយថាញ់ថឿង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នា យកមន្ទីរមហាផ្ទៃខេត្តធ្វើជាប្រធានក្រុមបានអញ្ជើញទៅធ្វើការត្រួតពិនិត្យសើុបអង្កេត​ការងារបោះឆ្នោតតំណងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ នៅ ស្រុកទីវកឹង។
     បណ្តាខ្លឹមសារដែលបានក្រុមប្រតិភូការងារ ប្រមូលផ្តុំត្រួតពិនិត្យ គឺការងារលទ្ធិគ្រប់គ្រងបណ្តាឯកសារចង្អុលការ សេចក្តីណែនាំមុខជំនាញពីគណៈកម្មាធិការបោះឆ្នោតខេត្ត ការ បង្កើតបណ្តាក្រុមចាត់តាំងទទួលបន្ទុកបោះឆ្នោត ការងារផ្សព្វផ្សាយ ធានាសន្តិសុខសណ្តាប់ធ្នាប់ ដោះស្រាយបណ្តាសេចក្តីតវ៉ាថ្កោលទោស ទាក់ទិនដល់ការបោះឆ្នោត បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បង្កើត និងបិទប្រកាសបញ្ជីរាយនាម ម្ចាស់ឆ្នោត និងបណ្តាសំណើស្នើការលំបាកជំពាក់វាក់វិនក្នុងការអនុវត្តន៍។ល។
     ស្រុកទីវកឹងមានក្រុមបោះឆ្នោត ១១២ កន្លែង ជាមួយនឹងចំនួនម្ចាស់ឆ្នោតបានបិទបញ្ជីរាយ នាម ៨៣.០០១ នាក់។ ឆ្លងតាមការត្រួតពិនិត្យតំណាងឱ្យក្រុមប្រតិភូការងារត្រួតពិនិត្យលេខ ០១ លោកប៊ូយថាញ់ថឿងបានវាយតម្លៃខ្ពស់ អំពីការងារត្រៀមបម្រុងរបស់មូលដ្ឋាន ពិសេស គឺការងារធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងការ បោះឆ្នោត ធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងការ បោះឆ្នោត ការងារបង្ការទប់ស្កាត់អាសន្នរោគ ជំងឺកូវីដ-១៩។
     ក្រុមប្រតិភូការងារសំណូមពរមូលដ្ឋាន ចាប់ពីពេលនេះ រហូតដល់មុនថ្ងៃបោះឆ្នោតគប្បីម្ចាស់ការពិនិត្យហ្មត់ចត់ចំនួនម្ចាស់ឆ្នោត ដែលមានវត្តមាននៅនឹងមូលដ្ឋាន ក៏ដូចជាបណ្តាម្ចាស់ឆ្នោតទៅរកស៊ីទីធ្ងាយ។ ប្រសិនបើម្ចាស់ឆ្នោតបានវិលមកមូលដ្ឋានអនុវត្តសិទ្ធិ អំណាចបោះឆ្នោតនៅនឹងកន្លែងស្នាក់នៅ (បោះ ឆ្នោត)គប្បីត្រូវបំពេញចូលបញ្ជីរាយនាមម្ចាស់ ឆ្នោតបានទាន់ពេល និងផ្តល់សន្លឹកឆ្នោតត្រឹម ត្រូវតាមច្បាប់៕     
       

           ប្រែសម្រួល៖   រតនា

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

Bế mạc Giải Pickleball các câu lạc bộ năm 2025

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.