25/05/2021 09:23
សមមិត្តង៉ូជីកឿង សមាជិកគណៈប្រ តិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពត្រាវិញ បណ្តាសមមិត្ត អនុលេខាបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈប្រតិបត្តិការបក្សខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងកងកម្លាំងសម័្ពន្ធយុវជន កងកម្លាំងប្រដាប់អាវុធ បណ្តាសាសនារួមជាមួយនឹងបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ បានអញ្ជើញចូលរួម។
ពិធីមិទិ្ទញអនុស្សាវរីយ៍ឆ្នាំទី ១៣១ ទិវាខួបកំណើតលោកប្រធានហូជីមិញ។
ផ្តើមពីកម្មវិធីអនុស្សាវរីយ៍គឺកម្មវិធីសម្តែងសិល្បៈស្ងើចសរសើរអំពីឆាកជីវិត បុព្វហេតុធ្វើសកម្មភាពបដិវត្តន៍ដ៏ត្រចះត្រចង់របស់លោកប្រធានហូជីមិញ និងភារកិច្ចបន្ទុកទូទាំងប្រជាជនក្នុងថ្ងៃបោះឆ្នោត ។
ស្ថិតក្នុងបរិយាកាសមោទនៈភាពយ៉ាងរីករាយនេះ សមមិត្តគឹមង៉ុកថាយអនុលេខាប្រចាំការបក្សខេត្តបានអានសុន្ទរកថារំលឹកឡើងវិញឆាកជីវិត និងបុព្វហេតុយ៉ាងមហិមារបស់លោកប្រធានហូជីមិញ-ជាមគ្គុទ្ទេសន៍ប្រាជ្ញាដ៏មហាអស្ចារ្យរបស់បក្ស និងប្រជាជនយើងជាគ្រូដ៏មហិមារបស់បដិវត្តន៍វៀតណាម វីរបុរសរំដោះជាតិ វិសុទ្ធបុរសល្បីឈ្មោះពិភពលោកខាងវប្បធម៌។ សមមិត្តគឹមង៉ុកថាយអនុលេខាប្រចាំការបក្សខេត្តសង្កត់ធ្ងន់ថា៖គុណូបការៈរបស់លោកប្រធានហូជីមិញចំពោះប្រជាជាតិយើងដូចជាភ្នំខ្ពស់ មហាសាគរ។ អ៊ំបានទុកមកឱ្យយើងគ្រប់គ្នា និងជំនាន់ក្រោយនូវទ្រព្យសម្បត្តិមួយមហិមា កេរដំណែលមួយដ៏ថ្លៃថ្លា នោះគឺសតិអារម្មណ៍ហូជីមិញ សម័យកាលហូជីមិញ និងគំរូសីលធម៌ ឥរិយាបថហូជីមិញ។ កេរឈ្មោះ និងបុព្វហេតុរបស់លោកប្រធានហូជីមិញជានិច្ចកាលស្ថិតជាប់ជាមួយនឹងទឹកដីមាតុប្រទេសរស់រវើកជានិច្ចកាលក្នុងដួងចិត្តរបស់យើងគ្រប់គ្នា។ល។ បក្ខភាគ និងប្រជាជនត្រាវិញខិតខំឈានឡើងដណ្តើមបានជាច្រើនសមិទ្ធិផលសំខាន់ៗនៅលើបណ្តាវិស័យសេដ្ឋកិច្ច-វប្បធម៌-សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស កសាងបក្ស និងប្រព័ន្ធនយោបាយ បង្កើនការពង្រឹងផែនមហាសាមគ្គីទូទាំងប្រជាជាតិ។ ទន្ទឹមនឹងនោះអនុវត្តសម្រេចជោគជ័យការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។ សមមិត្តគឹមង៉ុកថាយអំពាវនាវមាមីងម្ចាស់ឆ្នោតក្នុងខេត្តចូលរួមបោះឆ្នោតជាមួយនឹងស្មារតីទទួលបន្ទុកខ្ពស់ដើម្បីធ្វើជាអំណោយជូនអ៊ំហូជាទីគោរពនាឱកាសខួបកំណើតរបស់អ៊ំ។
តំណាងឱ្យយុវវ័យខេត្តត្រាវិញ បងត្រឹងទ្រីកឿង លេខាសម្ព័ន្ធយុវជនខេត្តថ្លែងសុន្ទរកថាក្នុងពិធីអនុស្សាវរីយ៍ដោយការប្តេជ្ញាចិត្តរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ និងសកម្មចូលរួមបោះឆ្នោតក្នុងថ្ងៃទី ២៣ ឧសភា៕
ដំណឹង-រូបថត៖សុខា