01/06/2021 08:33
ពិធីជូនលិខិតសរសើរដល់បណ្តាបក្ខជនឆ្នើម។ រូបថត៖ ឌិញកាញ់
៥ ឆ្នាំកន្លង ការងារកសាងមូលដ្ឋានបក្សរបស់ បក្ខភាគស្រុកកូវង៉ាងសម្រេចបានលទ្ធផលសំខាន់ៗយ៉ាងច្រើន។ លទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងបក្ស គុណភាពកងជួរកម្មាភិបាល បក្ខជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។ ការងារត្រួតពិនិត្យ អង្កេតរបស់បក្ស ការងារប្រជាចលនារបស់ប្រព័ន្ធនយោបាយបានបង្កើន។ ក្នុងរយៈពេល ៥ ឆ្នាំ ស្រុកពង្រីកបក្ខជនបាន ៧៦០ រូបសម្រេចលើសកម្រិតផែនការសេចក្ដីសម្រេចចិត្ត។ ទន្ទឹមនឹងនោះ ស្រុកអនុវត្តល្អសេចក្ដីសន្និដ្ឋានលេខ ១៨ សារាចរណ៍លេខ ១០- CT/TW របស់គណៈលេខាមជ្ឈិមបក្ស នីតិកាលទី ១០ “ស្ដីពីការបង្កើនគុណភាពប្រជុំជីវភាពសាខាបក្សក្នុងស្ថានភាពថ្មី” បណ្ដាសេចក្ដីណែនាំរបស់គណៈចាត់តាំងមជ្ឈិមបក្ស គណៈចាត់តាំងបក្សខេត្តស្ដីពីខ្លឹមសារប្រជុំជីវភាពសាខាបក្សភ្ជាប់ជាមួយការជំរុញមាំរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បណ្ដាសេចក្តីណែនាំអំពីការពិនិត្យគុណសម្បត្តិ គុណវិបត្តិ វាយតម្លៃចំណាត់ប្រភេទគុណភាពរាល់ឆ្នាំចំពោះអង្គការចាត់តាំងបក្ស បក្ខជននិងការងារវាយតម្លៃ លាតត្រដាងអាការថមថយតាមស្មារតីសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) សេចក្ដីកំណត់លេខ ៧៨៤ -QĐ/TU ចុះថ្ងៃទី ១០ ឧសភា ឆ្នាំ ២០១៦ របស់គណៈអចិន្រ្តៃយ៍បក្សខេត្ត “ស្ដីពីសមាជិកគណៈប្រតិបត្តិការបក្ស ថ្នាក់ដឹកនាំគណៈប្រជាចលនា រណសិរ្សមាតុភូមិ អង្គការមហាជន គ្រប់លំដាប់ថ្នាក់ចូលរួមប្រជុំជីវភាពតាមពេលកំណត់ និងថ្ងៃប្រជុំជីវភាពតាមកំណត់នៅបណ្ដាសាខាបក្ស”។ ការអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើក ៤ (នីតិកាលទី ១២) ស្ដីពីការកសាង រៀបចំបក្សបានត្រឹមត្រូវ ស៊ីជម្រៅបង្កបានភាពវិវឌ្ឍយ៉ាងសកម្មនៅមូលដ្ឋាន។ ការងារកម្មាភិបាលមានការផ្លាស់ថ្មីច្រើនទាំងខ្លឹមសារនិងរបៀបធ្វើ។ អនុវត្តល្អលក្ខការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យ គោរពតួនាទីបន្ទុករបស់បណ្ដាអង្គការចាត់តាំងក្នុងប្រព័ន្ធនយោបាយនិងអ្នកជាប្រមុខ។ ទូទាំងស្រុកមាន ០២ សាខាបក្ស បក្ខភាគស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សស្រុកនិង ០៤ សាខាបក្សស្ថិតក្រោមឱវាទអង្គការចាត់តាំងបក្សមូលដ្ឋានសម្រេចឆ្នើមភារកិច្ច ០៥ ឆ្នាំបន្តបន្ទាប់។ ទូទាំងស្រុកមានបក្ខជន ១០២ រូបសម្រេចឆ្នើមភារកិច្ច ០៥ ឆ្នាំបន្តបន្ទាប់ ក្នុងនោះស្នើឲ្យខេត្តស្ងើចសរសើរ ២៦ រូប៕
ឌិញកាញ់-ថាច់ហ្វាង