• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ឡុងស៊ើង៖ រៀនសូត្រ និងធ្វើតាមអ៊ំដោយការកសាងទម្រង់ជាក់ស្តែងជាច្រើន

08/06/2021 08:38

ក្នុងរយៈកាល ០៥ ឆ្នាំកន្លងការងារផ្សព្វផ្សាយអនុវត្តសារាចរលេខ ០៥-CT/TW បានបក្ខភាគឃុំឡុងស៊ើង ស្រុកកូវង៉ាងចាត់តាំងជ្រួតជ្រាបដល់កម្មាភិបាល បក្ខជន និយោជិតគ្រប់គ្រាន់។ ដើម្បីញ៉ាំងឲ្យការរៀនសូត្រ និងធ្វើតាមគំរូអ៊ំបានស៊ីជម្រៅសមស្របជាមួយនឹងស្ថានភាពមូលដ្ឋានបក្ខភាគនិងរដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់ការកសាងបណ្តាទម្រង់សមស្រប។ ឆ្លងតាមរយៈនោះ បានរួមចំណែកកសាងបក្សរឹងមាំស្អាតស្អំបង្កជាគ្រឹះស្ថានពង្រីកសេដ្ធកិច្ច-សង្គម។

       លោកថាច់រ៉ូឡា លេខាបក្ខភាគឃុំឡុងស៊ើងបានឲ្យដឹង៖អនុវត្តសារាចរលេខ ០៥  របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” (សារាចរលេខ ០៥  បក្ខភាគរដ្ឋអំណាចមូលដ្ឋាន និងប្រជាជនក្នុងឃុំបានអនុវត្តល្អការងារអប់រំសតិអារម្មណ៍នយោបាយ និងបង្កើតបានទម្រង់ជាក់ស្តែងជាច្រើន នាំមកលទ្ធផលពិតប្រាកដ។ ផ្តើមពីឃុំមួយនៅជួបការលំបាកច្រើនការផលិតមិនទាន់បាននឹងនរនោះបច្ចុប្បន្នឃុំឡុងស៊ើងបានផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹមបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំដំណាំ  រួមចំណែកបង្កើនលទ្ធផលសេដ្ឋកិច្ចនៅលើផ្ទៃដីមានខ្នាតរង្វាស់តែមួយ។ ផ្តើមពីនោះ ចំនួនគ្រួសារក្រីក្ររបស់ឃុំបានកាត់បន្ថយពី ២៨% (ឆ្នាំ ២០១៨) នៅ ៥,០៩% (ឆ្នាំ ២០២០) តាមការគ្រោងទុកខិតខំដល់ចុងឆ្នាំ ២០២១ អត្រាគ្រួសារក្រីក្រថយចុះនៅ ៣,៨%។

លោកមា ថាច់ញើង ប្រមូលផលដំឡូងមី។

           ភូមិក្រពាំងក្រពើ ជាភូមិមួយមានជនរួមជាតិខ្មែររស់នៅជាង ៩៥%។ កាលពីមុននោះជីវ ភាពប្រជាជននៅទីនេះជួបការលំបាកច្រើន។ ក្រោយពេលរដ្ឋមានគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរ ជីវភាពរបស់មាមីងនៅទីនេះបានលើកស្ទួយជានិច្ច។

       កសិករគឹមង៉ុកលៀង នៅភូមិត្រពាំងក្រពើចែករំលែកថា៖ ១០ ឆ្នាំមុន ជីវភាពគ្រួសារក្រលំបាក ខ្ញុំមានដីផលិតស្រូវ ០២ កុងប៉ុន្តែមិនសូវមានផល ក្នុងរយៈកាល ០៥ ឆ្នាំមក អាយនេះ ខ្ញុំបង្វែរផ្ទៃដីផលិតស្រូវមកដាំពោត និងសណ្តែកដី ប្រភពចំណូលកើនពី ០២ ដល់ ០៣ ដង ទើបជីវភាពបានធូរធាជាងមុន។ ខ្ញុំរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០១៦ បច្ចុប្បន្នខ្ញុំជួលដីបន្ថែម ០៦ កុងទៀតសម្រាប់ដាំដំណាំ ភាគច្រើនគឺដាំពោត។ ពោត ១ កុងប្រមូលផលបានប្រមាណ ១,២ តោន ហើយលក់ជាមួយតម្លៃ ៤.០០០ ដុងក្នុងមួយ គីឡូក្រាម ក្រោយពេលទូទាត់ប្រាក់ចំណាយរួច នៅចំណេញជាង ០៣ លានដុងក្នុងមួយកុង។    ផ្តើមពីឃុំក្រីក្រ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅខ្សោយ យោងលើកម្លាំងសាមគ្គីផ្ទៃក្នុង ឃុំឡុងស៊ើងបានបំផុសចលនារដ្ឋ និងប្រជាជនរួមដៃគ្នាធ្វើ ប្រភពទុនវិនិយោគពីកម្មវិធី ១៣៥ ទុនកសាងជនបទថ្មី មកដល់បច្ចុប្បន្ន បណ្តាដងផ្លូវសំខាន់ៗរបស់បណ្តាភូមិបានក្រាលកៅស៊ូ និងបេតុងតភ្ជាប់គ្នា។ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ឃុំបានដាក់ឲ្យប្រើប្រាស់សំណង់គមនាគមន៍ជនបទ ០២ ខ្សែ ប្រវែង ៣៤៨ ម៉ែត្រ ថវិកាកសាង ៥៧៥ លានដុង ប្រគល់រួចស្រេចទីធ្លាកសាងផ្លូវកៅស៊ូតភ្ជាប់ភូមិថ្មីប្រវែង ៥៦០ ម៉ែត្រ ថវិកា កសាង ១,២ ពាន់លានដុង ក្នុងនោះប្រជាជនចូលរួមគបវាល់ ២០០ លានដុង។

        លោកថាច់ញ៉ើង ប្រធានគណៈកម្មការប្រជាជនភូមិត្រពាំងក្រពើបានឲ្យដឹង៖ចាប់តាំងពីពេលអនុវត្តចលនាកសាងជនបទថ្មី បណ្តាដងផ្លូវភ្ជាប់បណ្តាភូមិ ឃុំ បានបើកទូលាយ សាលារៀនបានសាងសង់រឹងមាំ មានគ្រប់ឧបករណ៍សម្ភារ បង្កលក្ខណៈងាយស្រួលឲ្យសិស្សសិក្សា។ បច្ចុប្បន្ន ភូមិមានអគ្គិសនីសម្រាប់បំភ្លឺមានទឹកស្របអនាម័យសម្រាប់ប្រើប្រាស់មានផ្លូវកៅស៊ូ បង្កលក្ខណៈងាយស្រួលឲ្យប្រជាជនធ្វើដំណើរ លក់ដូរមុខទំនិញ។ សព្វថ្ងៃ គុណភាពជីវភាពប្រជាជនបានលើកកម្ពស់ ទិទ្ធភាពជនបទស្រស់ស្អាត ចលនារៀនសូត្រនិងធ្វើតាមអ៊ំបានរាលដាលទូលំទូលាយ ប្រជាជនមានស្មារតីយល់ប្រតិបត្តិតាមគោលការណ៍ គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ រួមចំណែកជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យឃុំជនបទថ្មី៕

                   អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.