• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញ៖ ការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩​ បង្វែរ ពីស្ថាន ភាពបង្ការ ទប់ស្កាត់ទៅជាការវាយសម្រុកជាសំខាន់

25/05/2021 09:18

កាលពីថ្ងៃទី ២២ ឧសភា នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលផាមមិញជីញអញ្ជើញមកធ្វើការ​ជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងគណៈកម្មាធិការបោះឆ្នោតខេត្តស្តីពីការងារត្រៀមបម្រុងការងារបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ការងារបង្ការទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញ​អញ្ជើញទៅត្រួតពិនិត្យកន្លែងធ្វើចត្តាឡីស័កនៅនឹងមជ្ឈមណ្ឌលកងវរសេនាធំកងទ័ពថ្មើជើងលេខ ៩២៦​។​ រូបថត៖ គីមឡង
     ដើម្បីទុកឱ្យការដឹកនាំចង្អុលការការងារបោះ ឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ បានទាន់ពេល នោះខេត្តបានជ្រួតជ្រាបបណ្តាឯកសារដឹកនាំ ចង្អុលការរបស់មជ្ឈិម របស់ក្រុមប្រឹក្សាបោះ​​ឆ្នោត​ជាតិ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្តត្រាវិញបានប្រមូលផ្តុំកម្លាំងដឹកនាំ​ ចង្អុលការផ្សព្វផ្សាយ និងចេញផ្សាយជាច្រើនឯកសារចង្អុលការអនុវត្តការងារបោះឆ្នោត និងផ្សព្វផ្សាយអំពី ការបោះឆ្នោត ធានាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ចាត់តាំងហ្វឹកហាត់ណែនាំមុខជំនាញ ការងារបោះ ឆ្នោត កសាងនាដកថាក្នុងបណ្តាបាតុភូតដែលមានកើតឡើងជំងឺកូវីដ-១៩។ ឆ្លងតាមនោះ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ ថ្នាក់ បណ្តាអង្គការចាត់តាំងទទួលបន្ទុកការបោះឆ្នោត នៅលើភូមិសាស្ត្រតែងប្រមូលផ្តុំកម្លាំង អនុវត្តយ៉ាងប្តូរផ្តាច់ ម៉ឹងម៉ាត់ការងារបោះឆ្នោត ធានាត្រឹម ត្រូវតាមសន្ទុះកំណើន ត្រឹមត្រូវតាម ខ្លឹមសារភារកិច្ចរបស់សេចក្តីកំណត់របស់ច្បាប់។ ក្នុងទូទាំង ខេត្តមានតំបន់បោះឆ្នោតចំនួន ១.០២១ កន្លែងរបស់គណៈកម្មាធិការបោះឆ្នោតសង្កាត់ ឃុំ ទី ប្រជុំជនចំនួន ៨១៥ ជាមួយនឹងចំនួនម្ចាស់ ឆ្នោត ៧៩៦.៨៩៤ នាក់ ក្នុងនោះ ម្ចាស់ឆ្នោតជាភេទនារី ៣៩៩.៧៩៣ នាក់។ ចំពោះម្ចាស់ឆ្នោត ចាស់ឈឺថ្កាត់ បណ្តាក្រុមទទួលបន្ទុកចាត់តាំង នាំយកហិបឆ្នោតបន្ទាប់ បន្សំទៅដល់ផ្ទះដើម្បី ទុកឱ្យម្ចាស់ឆ្នោតអនុវត្តសិទ្ធិបោះឆ្នោតត្រឹមត្រូវ តាមច្បាប់កំណត់។ ជាមួយនឹងស្មារតីយ៉ាងប្រញាប់តាមការចង្អុលការប្តូរផ្តាច់របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការបោះឆ្នោត គិតមកដល់ពេលនេះ បណ្តាក្រុមបោះឆ្នោតបានរៀបចំសម្រេចជាសារវន្តធានាសមស្របតាមសេចក្តីកំណត់ និងស្ថានភាពជាក់ស្តែងនៅមូលដ្ឋានអនុវត្តការបិទប្រកាសបញ្ជីរាយនាម ជីប្រវត្តិសង្ខេបរបស់ បណ្តាបេក្ខជនចេញឈរឆ្នោតធានាម៉ឹងម៉ាត់វិទ្យាសាស្ត្រ ត្រឹមត្រូវតាមសេចក្តីកំណត់។
     ​​​​​ចំពោះការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បច្ចុប្បន្ននៅលើភូមិសាស្ត្រខេត្តមិនទាន់ រកឃើញករណីជំងឺកូវីដ-១៩ ​ រាលដាលចេញ ទៅក្នុងសហគមន៍ឡើយ ប៉ុន្តែខេត្តកំពុងអនុវត្តធ្វើចត្តាឡីស័កប្រមូលផ្តុំ ០៤ ករណី ធ្វើចត្តាឡី ស័កនៅផ្ទះ ១០ ករណី តាមដាន់សុខភាពនៅនឹងផ្ទះ ដោយខ្លួនឯង នៅនឹងកន្លែងស្នាក់នៅ ៨៩ ករណី។ អនុវត្តតាមការចង្អុលការរបស់មជ្ឈិម រដ្ឋាភិបាល នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងដើម្បីធានាសុវត្ថិភាពសុខភាពជូនប្រជាជន ពិសេសគឺក្នុងរយៈពេលនេះកំពុងប្រព្រឹត្តឡើងការបោះឆ្នោតខេត្ត ចង្អុលការផ្គត់ផ្គង់ម៉ាស៊ីនវាស់ស្ទង់ឧណ្ហធាតុក្នុងរាងកាយ លាងដៃរម្ងាប់មេរោគ ពាក់របាំងមុខបម្រើ ការងារបោះឆ្នោតនៅនឹងបណ្តាអង្គប្រជុំ និងថ្ងៃបោះឆ្នោតធានា ១០០% នៅបណ្តាកន្លែងបោះឆ្នោត និងបណ្តាសកម្មភាពរបស់ការបោះឆ្នោត អនុវត្តត្រឹមត្រូវតាមសេចក្តីព្រមានអនុសាសន៍ ៥K របស់ របស់ក្រសួងសុខាភិបាល ១០០% កន្លែងបោះឆ្នោតតែងបានជម្រះរម្ងាប់មេរោគដោយជាតិ Cloramin B មុននិងក្រោយបោះឆ្នោត។ ខេត្ត​ ក៏បានចង្អុលការបណ្តាមូលដ្ឋានបង្កើតបណ្តាក្រុម សុើបអង្កេតសហគមន៍អនុវត្តការស៊ីបអង្កេត និងផ្សព្វផ្សាយការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅនឹងសហគមន៍ស្នាក់នៅទាំងអស់របស់បណ្តាតំបន់ប្រជាជនស្នាក់នៅលើភូមិ សាស្ត្រ គិតមកដល់ពេលនេះ ក្នុងទូទាំងខេត្ត បង្កើតបាន ២.០៣៦ ក្រុម ជាមួយនឹងសមាជិក ៥.៥២២ នាក់ របស់ ៧៥៦ ភូមិ អនុសង្កាត់។
     នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញវាយតម្លៃខ្ពស់ការងារត្រៀមបម្រុងបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១- ២០២៦ និងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្តក្នុងពេលកន្លង។ ទន្ទឹមនឹងនោះសំណូមពរក្នុងការងារបោះ ឆ្នោតគប្បីត្រូវធានាចំហ តម្លាភាព ប្រជាធិបតេយ្យ សត្យានុម័តិ ត្រឹមត្រូវតាមច្បាប់ ត្រូវតាមសន្ទុះ កំណើនផែនការដែលបានដាក់ចេញ ដើម្បីជ្រើសរើសបណ្តាមនុស្សគ្រប់សមត្ថភាព ទេពកោសល្យ អត្តចរិត មានប្រិយភាពសមជាតំណាងរបស់ប្រជាជនចូលទៅក្នុងរដ្ឋសភានីតិកាលទី ១៥ និងតំ ណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦។ ក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញសំណូមពរខេត្តត្រាវិញមិនគប្បីធ្វេសប្រហែស បណ្តែត បណ្តោយអត្តនោម័តិ បាត់ការប្រុងប្រយ័ត្ន គប្បីត្រូវជ្រួតជ្រាបត្រឹមត្រូវ និងអនុវត្តល្អការគួបផ្សំសមស្រប លទ្ធផលរវាងការបង្ការទប់ស្កាត់ និងសម្បុក មេរោគ ក្នុងនោះបង្ការជានិច្ចកាល សារវន្ត ប្តេជ្ញា ចិត្តវាយសម្រុកនោះគឺអនុវត្តល្អតាមសំណូមពរអនុសាសន៍ ៥K និងចាក់ថ្នាំបង្ការដោយវ៉ាក់សីន។ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញចង្អុលការខេត្តត្រាវិញកំពុងស្ថិតក្នុងសភាពសុវត្ថិភាព ប៉ុន្តែគប្បីត្រូវមានការប្រុងប្រយ័ត្នយ៉ាងអតិបរមា ពិសេសគឺត្រូវយកចិត្តទុកដាក់ដល់ការងារត្រួតពិនិត្យវិនិច្ឆ័យជនអន្តោប្រវេសន៍ខុសច្បាប់។
     បន្ទាប់ពីធ្វើការ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញរួមជាមួយនឹងក្រុមប្រតិភូការងារបានអញ្ជើញទៅធ្វើការត្រួតពិនិត្យនៅនឹងកន្លែងធ្វើចត្តាឡីស័កប្រមូលផ្តុំបង្ការទប់ស្កាត់អាសន្នរោគ កូវីដ-១៩ នៅកងវរសេនាធំកងទ័ពថ្មើរជើងលេខ ៩២៦ របស់គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ៕
                            ប្រែសម្រួល៖   រតនា

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.