18/05/2021 08:44
ក្នុងអង្គសន្និបាត បណ្តាអ្នករាយការណ៍បានឧទ្ទេសនាមបណ្តាខ្លឹមសារសំខាន់ៗនៃរបាយការណ៍នយោបាយក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស លទ្ធផលវាយតម្លៃការអនុវត្តន៍ភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ២០១៦-២០២១ និងគោលដៅភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ២០២១-២០២៥ យុទ្ធសាស្ត្រពង្រីកសេដ្ឋកិច្ច-សង្គមរយៈកាល ១០ ឆ្នាំ ២០២១-២០៣០ របាយការណ៍បូកសរុបការងារកសាងបក្ស និងអនុវត្តលក្ខន្តិកបក្សរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១២ នៅក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សគោលដៅ ភារកិច្ចសកម្មភាពកសាងបក្ស និងបណ្តាគោលដៅ ភារកិច្ចសំខាន់ៗភ្ជាប់ជាមួយបណ្តាវិធីសាស្រ្តទម្លុះទម្លាយទៅមុខអំពីការកសាងបក្ស អាណត្តិកាល ២០២១ - ២០២៥។
បណ្តាតំណាងចូលរួមសន្និបាត។ រូបថត៖ តូវៀង
ទន្ទឹមនឹងការផ្សព្វផ្សាយ ជ្រួតជ្រាបបណ្តាខ្លឹមសារសំខាន់ៗអំពីឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស គណៈឃោសនាអប់រំបក្សស្រុកនិងមជ្ឈមណ្ឌលបំពាក់បំប៉ននយោបាយស្រុកទីវកឹងនៅទាំងឧទ្ទេសនាមជូនកម្មាភិបាល បក្ខជនអំពីខ្លឹមសារមួយចំនួនស្តីពីបធានបទ៖ បណ្តាតម្លៃស្ថិរភាព របស់លទ្ធិម៉ាកឡេនីន និងចំណេះដឹងអំពីសង្គមនិយម មាគ៌ាឈានឡើងកាន់លទ្ធិសង្គមនិយមនៅវៀតណាម សេដ្ឋកិច្ចវៀតណាមក្រោយរយៈកាល ៣០ ឆ្នាំផ្លាស់ថ្មី បដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងការជះឥទ្ធិពលចំពោះវៀតណាម សន្ធិសញ្ញាដៃគូទាំងស្រុង ជឿនលឿនឆ្លងទៅសមុទ្រប៉ាស៊ីបិច ឱកាសនិងសាកល្បងចំពោះវៀតណាម ការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធន៍បណ្តាទស្សនៈខុសឆ្គងរបស់អានុភាពជាអមិត្តក្នុងស្ថានការណ៍ថ្មី បង្ការទប់ ស្តាត់អំពើពុករលួយ ខ្ជះខ្ជាយទប់ស្តាត់រុញច្រានស្ថានភាពថមថយសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ បណ្តាភាព “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងកម្មាភិបាល បក្ខជន។ល។
តាមផែនការ ក្រោយពេលចាត់តាំងផ្សព្វផ្សាយដល់មុខសញ្ញាទី ៥ រួច ស្រុកនឹងចង្អុលការគណៈកម្មាធិការបក្សបណ្តាឃុំ ទីប្រជុំជន ផ្សព្វផ្សាយទូលំទូលាយក្នុងកងជួរកម្មាភិបាល បក្ខជន សមាជិកសមាគមបណ្តាអង្គការមហាជននៅលើភូមិសាស្ត្រស្រុក ខិតខំអនុវត្តសម្រេចក្នុងខែឧសភា ឆ្នាំ ២០២១៕
តូវៀង-សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។