• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

នៅបណ្តាថ្ងៃជិតដល់ទិវាបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណតិ្តកាល ២០២១-២០២៦ ម្ចាស់ឆ្នោត ទាំងអស់តែងដាក់ក្ដីជំនឿ មនោសញ្ចេតនា និងសង្ឃឹមទៅលើបណ្តាបេក្ខជនចេញឈរឆ្នោតពេលបានជាប់ឆ្នោត

18/05/2021 09:03

ម្ចាស់ឆ្នោតថាច់ហឿង ​(ឈរកណ្តាល)។

    ម្ចាស់ឆ្នោត ថាច់ហឿង នៅឃុំតឹងហ្វា ស្រុកទីវកឹង៖ ទិវាបោះឆ្នោត ជាថ្ងៃដែលម្ចាស់ឆ្នោតយើង អនុវត្តសិទ្ធិធ្វើម្ចាស់របស់ខ្លួន។ ហេតុនោះហើយ មុនពេលបោះឆ្នោត យើងត្រូវតែពិនិត្យមើលឲ្យបានម៉ត់ចត់ ដើម្បីជ្រើសអ្នកដែលមានទាំងតម្រិះ វិជ្ជា និងសីលធម៌ ស័ក្តិសមនឹងជំនឿរបស់ប្រជាជន។ ខ្ញុំសង្ឃឹមថា បណ្តាបេក្ខជនដែលជាប់ឆ្នោត នឹងយកចិត្តទុកដាក់ដល់តំបន់ដែលមានជនរួមជាតិខែ្មររស់នៅច្រើនកុះករមានគោលនយោបាយ ឧបត្ថម្ភចំពោះសិស្សជនជាតិខ្មែរដែលជួបការលំបាកក្នុងជីវភាព លើកកម្ពស់ជីវភាពទាំងសម្ភារ និងស្មារតីជូនប្រជាជន ផ្តុំកម្លាំងកសាងហេដ្ឋា រចនាសម្ព័ន្ធ បម្រើការកសាង និងផ្លាស់ប្ដូរវិស័យ ជនបទនៅតំបន់ជ្រៅឆ្ងាយដាច់ស្រយាល។

     ម្ចាស់ឆ្នោត ថាច់ធីផល្លា នៅឃុំតឹងហ៊ុង ស្រុកទីវកឹង៖ ក្នុងការបោះឆ្នោតលើកនេះ ខ្ញុំសង្ឃឹមថា មានថ្នាក់ដឹកនាំជាច្រើនជានារីភេទបានជាប់ឆ្នោត។ សង្ឃឹមថាបណ្តាអ្នកតំណាងឲ្យប្រជាជន នឹងយកចិត្តទុកដាក់បំពាក់បំប៉ន បណ្តុះបណ្តាលពង្រីកតួនាទីរបស់នារី មានរបបឧបត្ថម្ភនារីនៅតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរឲ្យបានអភិវឌ្ឍន៍លើ គ្រប់វិស័យដូចជា៖ អប់រំ វប្បធម៌ សេដ្ឋកិច្ច។ល។ ទន្ទឹមនឹងនោះ គប្បីយកចិត្តទុកដាក់ដល់បណ្តាគ្រួសារក្រីក្រ គ្រួសារជួបការលំបាកគ្មានការងារ ធ្វើ បណ្តានិស្សិតទើបរៀនចប់មិនទាន់រកបានការ ងារធ្វើនៅមូលដ្ឋាន។
     ម្ចាស់ឆ្នោត ថាច់ហួង នៅសង្កាត់លេខ ៨ ទី ក្រុងត្រាវិញ៖ ឆ្លងតាមការជួបសំណេះសំណាល ជាមួយម្ចាស់ឆ្នោត និងបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ (អង្គភាព បោះឆ្នោតលេខ ១) ដែលខ្ញុំបានចូលរួមមុននោះ ដំបូងបង្អស់ ខ្ញុំមានបំណងចង់ជួបសំណោះសំណាលផ្ទាល់ និងស្គាល់មុខបេក្ខជន ចង់ស្តាប់នូវ កម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនចេញឈរឆ្នោត។ ក្រោយមកផ្សព្វផ្សាយបន្តដល់គ្រួសារ និងមាមីង ក្នុងសង្កាត់។ ខ្ញុំសែនរីករាយ ពេលឃើញក្នុងបញ្ជីរាយនាមជីវប្រវត្តិសង្ខេបរបស់បេក្ខជនចេញឈរឆ្នោត មានបេក្ខជនខ្លះមានវ័យក្មេង ប៉ុន្តែមានកម្រិតវិជ្ជាខ្ពស់ មានបេក្ខនារី បេក្ខជនជាជនរួមជាតិខ្មែរ បានចេញឈរឆ្នោតលើកនេះ។
     ម្ចាស់ឆ្នោតខេត្តត្រាវិញ កំពុងរងចាំអនុវត្តសិទ្ធិ ធ្វើម្ចាស់របស់ខ្លួន ក្នុងថ្ងៃបោះឆ្នោត ២៣ ឧសភា ឆ្នាំ ២០២១ ខាងមុខនេះ។ សង្ឃឹមថាបណ្តាបេក្ខ ជនដែលបានប្រជាជនជ្រើសរើស នឹងយកអស់ សមត្ថភាព បញ្ញា ការដកពិសោធន៍ជាក់ស្តែង ភារកិច្ចតួនាទីរបស់ខ្លួនបម្រើប្រជាជន និងស័ក្ត សមជាអ្នកតំណាងប្រជាជន៕               អត្ថបទ-រូបថត៖ សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.