
កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១ រួមជាមួយនឹងម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស ម្ចាស់ឆ្នោតខេត្តត្រាវិញទៅបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦។ នេះគឺជាព្រឹត្តិការណ៍នយោបាយយ៉ាងសំខាន់របស់ទូទាំងបក្ស ទូទាំងកងទ័ព និងទូទាំងប្រជាជនយើង។ ត្រៀមបម្រុងឱ្យថ្ងៃបុណ្យដ៏ធំរបស់ទូទាំងប្រជាជននៅលើភូមិសាស្ត្រខេត្តត្រាវិញ លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការបោះឆ្នោតខេត្តបានឲ្យដឹងថា៖ គិតមកដល់ពេលនេះ ការងារត្រៀមបម្រុងឱ្យថ្ងៃបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ នៅលើភូមិសាស្ត្រខេត្តបានប្រព្រឹត្តទៅយ៉ាងស្រួល និងត្រឹមត្រូវតាមសន្ទុះកំណើនរបស់ច្បាប់កំណត់។ ត្រាវិញកំពុងប្រមូលផ្តុំរាល់ប្រភពធនធានដើម្បីចាត់តាំងសម្រេចជោគជ័យយុទ្ធនាការបោះឆ្នោតនាថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១។
21/05/2021 07:19
កាលពីថ្ងៃទី ១៧ ឧសភា លោកឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានប្រចាំការនៃគណៈកម្មាធិការបោះឆ្នោត បានអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារត្រៀមបម្រុងបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ នៅស្រុកកាងឡុង និងទីក្រុងត្រាវិញ។
14/05/2021 07:40
កាលពីថ្ងៃទី ០៩ ឧសភា នៅសាលប្រជុំឃុំតឹងហ៊ុងនិងសាលប្រជុំគណៈកម្មាធិការបក្សស្រុកទីវកឹង បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ អាណត្តិកាល ២០២១ - ២០២៦ អង្គភាពលេខ ១ ចំនួន ០៥ នាក់ រួមមាន៖ លោក ង្វៀងង៉ុកលឿង លេខាមជ្ឈិមសម្ព័ន្ធ យុវជនកុម្មុយនិស្តហូជីមិញ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិស្ដីពីយុវជនវៀតណាម លោក ថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានជំនាញការក្រុមប្រតិភូតំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញ សមាជិកក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា នីតិកាលទី ១៤ លោកត្រឹងក្វឹកត្វឹង សមាជិក គណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តត្រាវិញ លោកស្រីយីបយ្វៀងអាញ់ នាយិការង មន្ទីរពេទ្យបហុព្យាបាលខេត្តត្រាវិញនិងលោក ស្រី ផាមធីហុងយីម នាយិការងមន្ទីរពលកម្ម យុទ្ធពិការនិងសង្គមកិច្ចខេត្តត្រាវិញបន្តការងារចលនាបោះឆ្នោតចំពោះម្ចាស់ឆ្នោត ១១ ឃុំ ទីប្រជុំជនរបស់ស្រុកទីវកឹង រួមមាន៖ ឃុំតឹបង៉ាយ ង៉ាយហ៊ុង តឹងហ៊ុង ហ៊ុងហ្វា តឹងហ្វា ហ៊ីវទឺ ហ៊ីវ ទ្រុង ភូកឹង ឡុងថើយ ទីប្រជុំជនទីវកឹងនិងកូវក្វាង។
11/05/2021 07:27
បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ ខេត្តត្រាវិញ អង្គភាពបោះឆ្នោត ទី ០១ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតស្រុកកូវកែ និងស្រុកកាងឡុង។ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០២១-២០២៦ អង្គភាពបោះឆ្នោតទី ១២ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ស្រុកថ្កូវ
04/05/2021 08:27
កាលពីថ្ងៃទី ២៨ មេសា ទីក្រុងត្រាវិញ ចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងទទួលបណ្ណទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការ មជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូរដ្ឋសភាអង្គភាពខេត្តត្រាវិញនីតិកាលទី ១៥ អង្គភាពត្រាវិញ សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញចូលរួម។
30/04/2021 15:16
គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្ត អញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញណក្ខ័ន្ធអ៊ំហូ និងបូជនីយដ្ឋានយុទ្ធជនពលីខេត្ត
20/04/2021 08:52
កាលពីថ្ងៃទី ១១ មេសា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តបានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់បណ្តាវត្ត និងគ្រួសារគោលនយោបាយនៅលើភូមិសាស្ត្រស្រុកយ្វៀងហាយ ចូវថាញ់ និងទីក្រុងត្រាវិញ។
02/04/2021 09:01
ក្រុមប្រតិភូការងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអាស្រ័យដោយសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តដឹកនាំអញ្ជើញទៅធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្តស្តីពីការពង្រីកសេដ្ឋ កិច្ច-សង្គម កសាងប្រព័ន្ធនយោបាយក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នៅ ស្រុកកូវកែ និងទីវកឹង។ រួមដំណើរមានថ្នាក់ដឹកនាំបណ្តាគណៈកម្មាធិការការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត ថ្នាក់នាំក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្តគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្ត។
19/03/2021 08:10
កាលពីថ្ងៃទី ១២ មីនា ឆ្នាំ ២០២១ សមាគមសហព័ន្ធនារីស្រុកទីវកឹង ជ្រើសសមាគមសហព័ន្ធនារីឃុំង៉ាយហ៊ុង ធ្វើជាកន្លែងចង្អុលការមហាសន្និបាតនារីថ្នាក់ឃុំ ទីប្រជុំជន អាណត្តិកាល ២០២១-២០២៦។ លោកស្រី គាងធីមិញង្វៀក ប្រធានសមាគមសហព័ន្ធនារីខេត្ត លោកស្រី ង្វៀងធីង៉ុកបិច អនុលេខាប្រចាំការគណៈកម្មាធិការបក្សស្រុក លោក ហូញឺបៀង អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុក រួមជាមួយថ្នាក់ដឹកនាំសមាគមនារីបណ្តាឃុំ ទីប្រជុំជនស្រុកទីវកឹងអញ្ជើញចូលរួម។
16/03/2021 07:26
កាលពីថ្ងៃទី ១១ មីនា តំណាងរដ្ឋសភា នីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញរួមមានសមមិត្ត ថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រតិភូរដ្ឋសភាជំនាញការ សមមិត្ត ហឿវុាំងងៀ មេបញ្ជាការរងនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត សមមិត្ត ត្រឹងធីហ្វៀងត្រឹង អនុប្រធានសភាត្រួតពិនិត្យប្រជាជនខេត្ត បានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ១៥០ នាក់ មុនសម័យប្រជុំលើកទី ១២ នៅឃុំអាងភូតឹងតាមង៉ាយ ស្រុកកូវកែ និងឃុំអាងទ្រឿង ឃុំអាងទ្រឿង (អា) ស្រុកកាងឡុង។