• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ទីវកឹងកសាងសម្រេច និងប្រគល់ជូនផ្ទះឧបការគុណដល់គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយបាន ២.៤១៣ ខ្នង

04/05/2021 08:40

គិតតាំងពីថ្ងៃទី ២៧-២៩ មេសា ធនាគារពាណិជ្ជកម្មបរទេសវៀតណាមសាខាខេត្តត្រាវិញ សហការជាមួយនឹងការិយា ល័យពលកម្មយុទ្ធជនពិការ-សង្គម និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចាត់តាំងពិធីប្រគល់ ជូនផ្ទះឧបការគុណ ១៤ ខ្នងដល់ក្រុមមុខសញ្ញាគ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយនៅលើភូមិសាស្ត្រស្រុក។

តំណាងធនាគារ Vietcombank ជូនអំណោយដល់សហជីពមូលដ្ឋាននៅឃុំភូកឹង ។ រូបថត៖ តូវៀង
     បណ្តាមុខសញ្ញាបានទទួលផ្ទះឧបការគុណលើកនេះ គឺជាយុទ្ធជនពិការ អ្នកធ្វើសកម្មភាព ក្នុងសម័យតស៊ូត្រូវខ្មាំងចាប់ដាក់ពន្ធនាគារនិរទេស អ្នកម្តាយវៀតណាមវីរភាព និងអ្នកមានសគុណចំពោះបដិវត្តន៍។ ផ្ទះមួយខ្នងៗបានសាងសង់លើផ្ទៃដីពី ៩០-១៥០ ម៉ែត្រក្រឡា អស់ថវិកាជាមធ្យមក្នុងផ្ទះមួយខ្នងៗពី ៣៥០-៥០០ លានដុង។ ក្នុងនោះធនាគារពាណិជ្ជកម្មបរទេសវៀតណាមសាខាខេត្តត្រាវិញឧបត្ថម្ភក្នុង មួយខ្នង ៥០ លានដុង ក្រៅពីនោះគឺអាស្រ័យ ដោយគ្រួសាររួមបំពេញបន្ថែម។
     មុននេះនៅខែកុម្ភៈឆ្នាំ ២០២១ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមសាខាត្រាវិញ ក៏បានឧបត្ថម្ភ ៥០០ លានដុង ដើម្បីសាងសង់ផ្ទះឧបការគុណ ១០ ខ្នងជូនមុខសញ្ញាគោលនយោបាយនៅលើភូមិសាស្រ្តស្រុកដែរ។ ឆ្លងតាមបណ្តាប្រភពទុនពីថវិការដ្ឋ បណ្តាអង្គការចាត់សេដ្ឋកិច្ចនយោបាយ-សង្គម គិតមកដល់ ពេលនេះស្រុកទីវកឹងកសាងសម្រេច និងប្រ គល់ជូនក្រុមមុខសញ្ញា គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយនៅលើភូមិសាស្ត្រស្រុកបាន ២.៤១៣ ខ្នង៕ 
 អតីតលេខាបក្សខេត្តត្រឹងទ្រីយុងជូន ប្រាក់ឧបត្ថម្ភកសាងផ្ទះមិត្តរួមអាវុធ ៤០ ខ្នងដល់សមាជិកអតីតយុទ្ធជន ស្រុកទីវកឹង
     ឆ្ពោះដល់អនុស្សាវរីយ៍ឆ្នាំទី ៤៦ ទិវាភូមិភាគខាងត្បូងបានរំដោះ ទាំងស្រុង ឯកភាពប្រទេសជាតិ (៣០ មេសា ឆ្នាំ ១៩៧៥ ៣០ មេសា ឆ្នាំ ២០២១) កាលពីថ្ងៃទី ២៧ មេសា សមមិត្ត ត្រឹងទ្រីយុង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្ត អញ្ជើញទៅសួរសុខទុក្ខនិងជូនប្រាក់ឧបត្ថម្ភសាងសង់ផ្ទះមិត្តរួមអាវុធ ៤០ ដល់សមាជិកអតីតយុទ្ធជនស្រុកទីវកឹង។ បណ្តាផ្ទះមិត្តរួមអាវុធមួយខ្នងៗមានតម្លៃ ៥០ លានដុង។ សរុបថវិកាឧបត្ថម្ភ ០២ ពាន់លានដុង អាស្រ័យដោយសមមិត្ត ត្រឹងទ្រីយុង ចលនាសប្បុរសជនឧបត្ថម្ភ។  
     នេះគឺជាផ្ទះ ៤០ ខ្នងដែលស្ថិតក្នុងចំនួនផ្ទះ​មិត្តរួមអាវុធ ៣០០ ខ្នង ដែលបានសមមិត្ត ត្រឹងទ្រីយុង ចលនាឧបត្ថម្ភដល់សមាជិកអតីតយុទ្ធជននៅលើភូមិសាស្ត្រខេត្តក្នុងលើកនេះ។    
     នាឱកាសនេះដែរលោកស្រីយឿងធីង៉ុកធើ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និង លោកស្រី ថាច់ធីធូហា សមាជិគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសម្ព័ន្ធពលករខេត្តបានជូន ដល់សមាជិកអតីតយុទ្ធជនម្នាក់ៗ អំណោយ មួយចំណែកជាសាច់ប្រាក់ ០១ លានដុង៕     

   ថាញ់ក្វាង-រតនា-សុជា                    

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.