19/03/2021 08:10
គណៈប្រតិបត្តិការអាណត្តិកាលថ្មី ចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ថាញ់ក្វាង
មហាសន្និបាតតំណាងសមាគមនារីឃុំង៉ាយហ៊ុង លើកទី ៩ អាណត្តិកាល ២០២១-២០២៦ ចាត់តាំងបូកសរុបវាយតម្លៃបណ្តាលទ្ធផលដែលសម្រេចបានក្នុងអាណត្តិកាលកន្លង (២០១៦-២០២១) និងត្រួតពិនិត្យបណ្តាគុណវិបត្តិ គុណសម្បត្តិរបស់គណៈប្រតិបត្តិការសមាគមក្នុងការ ដឹកនាំ ចង្អុលការប្រតិបត្តិការអនុវត្តចលនាប្រឡងប្រណាំង និងកម្មវិធីសំខាន់ៗ ទាំង ៦ យ៉ាងរបស់សមាគម។ មហាសន្និបាតបានផ្តុំពិភាក្សា រួចអនុម័តឆ្លងកម្រិតផែនការភារកិច្ចសំខាន់ៗជាច្រើន សម្រាប់អាណត្តិកាល ២០១៦-២០២១ ដូចជា៖ បន្តផ្សព្វផ្សាយអនុវត្តចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ចលនា “កសាងគ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង” និងចលនា “នារីលត់ដំអត្តចរិត សីលធម៌ ជំនឿលើខ្លួនឯង គោរពខ្លួនឯង ស្មោះត្រង់ រ៉ាប់រងការងារផ្ទះ”។ បន្តអនុវត្តល្អចលនា “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ” ខិតខំក្នុងអាណត្តិកាលមានសាខាសមាគម ១០០% ចុះឈ្មោះអនុវត្តធ្វើតាមអ៊ំហូ ជារៀងរាល់ខែឧទ្ទេសនាមតិចបំផុតកម្មាភិបាល សមាជិកាម្នាក់ៗមានរបៀបធ្វើពូកែ មានកម្មាភិបាល ១០០% និង សមាជិកកា៨០% អនុវត្តបណ្តាលក្ខ ឋានកសាងជនបទថ្មី។ ឧស្សាហ៍ចលនាឧបត្ថម្ភ នារីឲ្យរួចផុតពីភាពក្រីក្រតាមលក្ខឋានពហុសណ្ឋាន បំផុសចលនាបង្កើតថ្មីក្រុមសហការមួយអាស្រ័យ នារីគ្រប់គ្រង បំផុសចលនាសមាជិកានារី និងប្រ ជាជនចូលរូមគាំពារសង្គមស្ម័គ្រចិត្ត និងគាំពារ សុខាភិបាល ។ ជារៀងរាល់ឆ្នាំពង្រីកសមាជិកាថ្មីបន្ថែម ៣% បើប្រៀបធៀបនឹងនារីដែលបានប្រមូលផ្តុំធានាមានក្រុមសមាគម ៧០% ធ្វើសកម្មភាពត្រូវតាមសេចក្តីកំណត់លេខ ៧៨៤-QĐ/ TU ចុះថ្ងៃទី ១០ ឧសភាឆ្នាំ ២០១៦ របស់គណៈ អចិន្ត្រៃយ៍នៃគណៈបក្សខេត្ត។
មហាសន្និបាតបានបោះឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ១១ នាក់ និងបោះឆ្នោតជ្រើសតំណាងចូលរួមមហាសន្និបាតថ្នាក់លើ ១៣ នាក់។ សមមិត្តត្រឿងធីមិញធឺបានបោះឆ្នោតតែងតាំងជាប្រធាន សមាគមសហព័ន្ធនារីឃុំង៉ាយហ៊ុង អាណត្តិ កាល ២០២១-២០២៦៕
ថាញ់ក្វាង-សុខា