• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត៖ ត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការ បក្សខេត្តក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នៅស្រុកកូវកែ និងទីវកឹង

02/04/2021 09:01

ក្រុមប្រតិភូការងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអាស្រ័យដោយសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តដឹកនាំអញ្ជើញទៅធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្តស្តីពីការពង្រីកសេដ្ឋ កិច្ច-សង្គម កសាងប្រព័ន្ធនយោបាយក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នៅ ស្រុកកូវកែ និងទីវកឹង។ រួមដំណើរមានថ្នាក់ដឹកនាំបណ្តាគណៈកម្មាធិការការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត ថ្នាក់នាំក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្តគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្ត។

ក្រុមប្រតិភូការងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការនៅបក្ខភាគស្រុកទីវកឹង។ រូបថត៖ថាញ់ក្វាង
     *ស្ថិតនៅនឹងស្រុកកូវកែ តម្លៃផលិតក្នុងត្រី មាសទី ១ ឆ្នាំ ២០២១ ទូទាំងស្រុកសម្រេច បាន ៤.០៥៩ ពាន់លានដុង ប្រៀបនឹងឆ្នាំទៅសម្រេចបាន ២៧,២៥% នៃផែនការឆ្នាំប្រៀប នឹងឆ្នាំ ២០២០ កើន ១១,២% កេណ្ឌប្រមូល ប្រាក់ទុនទូទាំងសង្គមសម្រេច ៧០៣ ពាន់លានដុង សម្រេច ២៧% នៃផែនការ ប្រមូល ថវិការដ្ឋដល់ថ្ងៃទី ១៥ មីនាសម្រេចបាន ១៨៦,៦ ពាន់ លានដុង សម្រេចជាង ៤០% នៃផែនការ។ ស្រុកបានផ្សព្វផ្សាយយ៉ាងប្តូរផ្តាច់បណ្តាវិធីសាស្ត្របង្ការគ្រោះរាំងស្ងួត ជ្រាបជាតិជូរប្រៃបន្ថយការអន្តរាយក្នុងការផលិតយ៉ាងទាបបំផុត។ ផ្ទៃដីចុះពូជស្រូវសម្រកសម្រេចបានជាង ៩១% នៃផែនការ។ ស្រុកអនុវត្តសម្រេចសំណុំលិខិតស្នើទទួលស្គាល់ឃុំ ០៣ គឺឃុំនិញថើយ អាងភូតឹង និងថាញ់ភូ​សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ផ្សព្វផ្សាយកសាងឃុំជនបទថ្មីលើកកម្ពស់នៅឃុំថុងហ្វា ផុងភូ និងកសាងឃុំជនបទថ្មីគំរូខ្នាតនៅឃុំថាញ់ភូ និងនិញថើយ។
         ត្រៀបបម្រុងការងារបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ កូវកែចាត់តាំងសម្រេចសន្និបាតពិភាក្សាលើកទី ២។
          *ស្ថិតនៅស្រុកទីវកឹង ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ តម្លៃផលិតទូទាំងស្រុកសរុបរួមអនុវត្តសម្រេចបាន ១.៦៤៤ ពាន់លាន ដុងសម្រេច ២១,៤០% នៃផែនការឆ្នាំ ប្រៀបនឹងឆ្នាំទៅកើន ៤,១៣% ពង្រីកអាជីវកម្មថ្មីបាន ០៨ បង្កើតសហករណ៍សេវាថ្មីបាន ០១ បង្កើនចំនួនមកដល់ពេលនេះ ក្នុងទូទាំងស្រុកមានសហករណ៍ ១៥ កន្លែង ជាមួយនឹងទុនលក្ខន្តិកៈ ១៧,៤ ពាន់លានដុង។ វិស័យគមនាគមន៍ និងសាងសង់សារវន្ត ស្រុកគ្រប់គ្រង ៤៩ គម្រោងការ រំសាយបាន ២៤,៩៣/២៣២ ពាន់លានដុង សម្រេច ១០,៧៥%។ ប្រមូលថវិការដ្ឋបាន ១៣៨,៨ ពាន់លានដុង សម្រេច ២៧,០៤% នៃផែនការ។ ក្នុងត្រីមាស ស្រុកចាត់តាំងប្រឹក្សាឧទ្ទេសនាមការងារធ្វើជូនពលករបាន ១.៥៣៥ នាក់ សម្រេច ៥៧% នៃផែនការចង្អុលការរក្សាខ្ជាប់ និងលើកកម្ពស់គុណភាពបណ្តាលក្ខឋានឃុំ ស្រុកជនបទថ្មី ធ្វើសម្រេចសំណុំលិខិតស្នើទទួលស្គាល់ឃុំភូកឹង និងតឹងហ្វាសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។ ​      
   ការងាររក្សាខ្ជាប់របបប្រចាំការត្រៀមលក្ខណៈ​ប្រយុទ្ធ​​ ការងារកោះហៅពលរដ្ឋទៅបំពេញ​កាតព្វកិច្ចយោធា  ការងារបង្ការ បង្រ្កាបឧក្រឹដ្ឋ ជនគ្រោះអបាយមុខសង្គម ការងារទទួលសវនា ការពលរដ្ឋ និងដោះស្រាយសេចក្តីបណ្តឹង តវ៉ាថ្កោលទោស តែងបានយកចិត្តទុកដាក់អនុវត្ត ក្នុងការងារត្រៀបបម្រុងការងារបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ទីវកឹងចាត់តាំងសម្រេចសន្និបាតពិភាក្សាលើកទី  ២។
    ដើម្បីទុកឱ្យការអនុវត្តន៍សម្រេចបានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្តក្នុងត្រីមាសទី ២ និងបណ្តាខែ ចុងឆ្នាំ ២០២១ សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តសំណូមពរបក្ខភាគស្រុកកូវកែ និងទីវកឹងគប្បីប្តូរផ្តាច់ជាងទៀតក្នុងការធ្វើលម្អិតបណ្តាសារាចរ សេចក្តីសម្រេចចិត្ត បណ្តាថ្នាក់ជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សេចក្តីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២)។ ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយការងារបោះឆ្នោតត្រឹមត្រូវតាមច្បាប់ ប្រជាធិបតេយ្យ សុវត្ថិភាព។ ចង្អុលការហ្មត់ចត់ ប្តូរផ្តាច់ភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម នៅលើមូលដ្ឋានសក្តានុពល ភាពមានព្រៀប របស់គ្រប់មូលដ្ឋានដោយភ្ជាប់ជាមួយនឹងសម្របសម្រួលអាកាសធាតុប្រែប្រួល ធានា សមស្របសេដ្ឋកិច្ចទីផ្សារ។ ប្រមូលផ្តុំកម្លាំងជំរុញមាំការងារកសាងជនបទថ្មី វិនិយោគដោយមានស្នូលសំខាន់។ ជានិច្ចកាលត្រួត ពិនិត្យរក្សានិងជួសជុលបណ្តាសំណង់ធារាសាស្ត្រ ជំរុញមាំសន្ទុះកំណើនជីកស្តារបណ្តាកំណាត់ប្រឡាយវាលស្រែបម្រើការផលិតកសិកម្ម។ ជមរុញមាំការពង្រីកពាណិជ្ជកម្ម សេវាកម្ម ទាញយកការវិនិយោគ ប្រើប្រាស់បណ្តាសក្តានុពលភាពមានព្រៀបដែលមានស្រាប់ ផ្សព្វផ្សាយរូបភាពរបស់មូលដ្ឋានដើម្បីពង្រីកទេសចរណ៍។ ចាត់តាំងបណ្តាសកម្មភាពជាក់ស្តែង ដើម្បីទុកឱ្យជនរួមជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មីសុវត្ថិភាព សប្បាយរីករាយភ្ជាប់ជាមួយនឹងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ បង្កើន ការងារក្តាប់ព័ត៌មាន ដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោស ជំរុញមាំបណ្តាសកម្មភាពធានាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ។ បន្តពិនិត្យឡើងវិញ រៀបចំពង្រឹងបំពេញបន្ថែមកម្មាភិបាលត្រឹមត្រូវតាមឋានៈតួនាទីការងារធ្វើ យកចិត្តទុកដាក់ដល់ការងារបណ្តុះបណ្តាលកម្មាភិបាលបណ្តាថ្នាក់ឆ្លើយតបសំណូមពរភារកិច្ចនយោបាយក្នុងស្ថាន ភាពថ្មី៕   

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.