27/04/2021 08:39
ទិដ្ឋភាពជួបជុំបណ្តាបេក្ខជនចេញឈរឆ្នោត។
កាលពីថ្ងៃទី ២៣ មេសា គណៈកម្មាធិការបោះឆ្នោតខេត្ត ចាត់តាំងពិធីជួបជុំបណ្តាបេក្ខជនចេញឈរឆ្នោត តំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ លោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធាន គណៈកម្មាធិការបោះឆ្នោតខេត្ត លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត អនុប្រធានប្រចាំការ នៃគណៈកម្មាធិការបោះឆ្នោតខេត្ត លោក ឡឹមមិញដាំង អនុលេខាបក្សខេត្ត លោកស្រី យឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការបោះឆ្នោតខេត្ត លោកង្វៀងវុាំងត្រៀកសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។
ស្ថិតនៅក្នុងពិធីជួបជុំនេះ លោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធាន គណៈកម្មាធិការបោះឆ្នោតខេត្តបានសង្កត់ធ្ងន់ ទៅលើការធានាភាពសមភាព រវាងបណ្តាបេក្ខជនក្នុងការចលនាបោះឆ្នោត និងផ្លាស់ប្តូរយោបល់ជាមួយនឹងបណ្តាបេក្ខជនអំពីរបៀបអធិប្បាយកម្មវិធីធ្វើសកម្មភាពគប្បីសង្ខេបខ្លី ប៉ុន្តែច្បាស់លាស់សម្រាប់ម្ចាស់ឆ្នោតងាយយល់ ងាយតាមដាន។ ទន្ទឹមនឹងនោះជូនព័ត៌មានអំពីបណ្តាបញ្ហាដែលម្ចាស់ឆ្នោតបានយកចិត្ត ទុកដាក់ឆ្លុះបញ្ចាំងនៅនឹងបណ្តាអង្គសន្និបាត ជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោត។ ផ្តោះប្តូរបទពិសោធន៍មួយចំនួនក្នុងពេលជួប សំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតដើម្បី ចលនាបោះឆ្នោត។
ទន្ទឹមនឹងនោះ បណ្តាបេក្ខជនបានស្តាប់លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត របាយការណ៍ បណ្តាខ្លឹមសារសំខាន់ៗអំពីលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្ត អំពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងខែ ៣ និងត្រីមាសទី ១ ភារកិច្ច វិធីសាស្ត្រមួយចំនួនសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២១។
លោកង្វៀងវុាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តផ្សព្វផ្សាយជូនបណ្តាបេក្ខជនអំពីខ្លឹមសារ និងរបៀបដំណើរ ការចាត់តាំងសន្និបាតជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោត ដើម្បីទុកឱ្យបេក្ខជន អធិប្បាយបម្រុងកម្មវិធីធ្វើសកម្មភាពរបស់ខ្លួន ពេលដែលបានទំនុកចិត្តជាប់ឆ្នោត។
ចាប់តាំងពីថ្ងៃទី ៤ -២០ ឧសភា បណ្តបេក្ខ ជនចេញឈរឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនឹងអនុវត្តផែន ការជួបសំណេះសំណាលជាមួយនឹងម្ចាស់ ឆ្នោតដើម្បីចលនាបោះឆ្នោតនៅនឹងបណ្តាមូលដ្ឋាន៕ ដំណឹង-រូបថត៖ រតនា