• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុមប្រឹក្សាបោះឆ្នោតជាតិ៖ ត្រួតពិនិត្យ ស៊ើបអង្កេតការងារបោះឆ្នោតនៅខេត្តត្រាវិញ

23/04/2021 08:16

កាលពីថ្ងៃទី ២០ មេសា ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុមប្រឹក្សាបោះឆ្នោតជាតិអាស្រ័យដោយសម​ មិត្តទ្រឿងហ្វាបិញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋាភិបាល អនុប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិធ្វើជាប្រធានក្រុមប្រតិភូអញ្ជើញមកធ្វើការត្រួតពិនិត្យ ស៊ើបអង្កេតការងារបោះឆ្នោត តំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ នៅខេត្តត្រាវិញ។ ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុម ប្រតិភូមានសមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការបោះឆ្នោតខេត្ត សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត អនុប្រធានប្រចាំការនៃគណៈកម្មាធិការបោះឆ្នោតខេត្ត បណ្តាអនុប្រធាន លេខាធិការ សមាជិកគណៈកម្មាធិការបោះឆ្នោតខេត្ត ប្រធានគណៈកម្មាធិការបោះឆ្នោត បណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។

ទិដ្ឋភាពនៃអង្គសន្និបាត ។ រូបថត៖ គីមឡង
​​    ស្ថិតនៅនឹងកន្លែងធ្វើការ ក្រុមប្រតិភូការងារ បានផ្តុំត្រួតពិនិត្យសើុបអង្កេតការដឹកនាំចង្អុល ការការងារបោះឆ្នោត ការបង្កើតក្រុមបោះឆ្នោត ដើម្បីអនុវត្តការងារបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ការងារដោះស្រាយសេចក្តីសំណើរបស់ ម្ចាស់ឆ្នោតនៅនឹងកន្លែងស្នាក់នៅអំពីបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាដែល បានសន្និបាតពិភាក្សាលើកទី ២ បង្កើតបញ្ជីរាយនាមគំរួប្លង់គម្រោង។ ការចាត់សន្និបាត ពិភាក្សាលើកទី ៣ និងបង្កើតបញ្ជីរាយនាមពេញសិទ្ធិបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន ការ ងារបង្កើត និងបទប្រកាសបញ្ជីរាយនាមម្ចាស់ឆ្នោត បែងចែកតំបន់បោះឆ្នោត ស្ថានភាពបណ្តឹង ថ្កោលទោសរបស់ពលរដ្ឋអំពីការងារបោះឆ្នោត អំពីបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋ​សភា តំណាងក្រុមប្រឹក្សាប្រជាជន ការងារព័ត៌ មាន ផ្សព្វផ្សាយអំពីបោះឆ្នោត ការងារធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម សុខា ភិបាល ពិសេសគឺបណ្តាវិធីសាស្ត្របង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩។
    ឆ្លងតាមការត្រួតពិនិត្យសើុបអង្កេតក្រុមប្រ តិភូការងារបានវាយតម្លៃខ្ពស់ការងារត្រៀមបម្រុងបោះឆ្នោតតំណាងរដ្ឋសភា និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ កាល ២០២១-២០២៦។ គណៈកម្មាធិការបក្ស ខេត្ត អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជន គណៈកម្មា ធិការប្រជាជន និងគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តត្រាវិញតែងយកចិត្តទុកដាក់ ប្រមូលផ្តុំកម្លាំងចង្អុលការ ចាត់តាំង ផ្សព្វផ្សាយបណ្តាសកម្មភាពបានដិតដល់ព្រមៗ គ្នា ធានាត្រឹមត្រូវតាមសន្ទុះកំណើន និងសំ ណូមពររបស់គោលការណ៍ ដឹកនាំរបស់ការិយា ល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ក្រុម ប្រឹក្សាបោះឆ្នោតជាតិ ធានាភាពព្រមព្រៀង ហ្មត់ចត់ សម្រេចលទ្ធផលខ្ពស់ ត្រូវតាមពេល កំណត់។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈចង្អុលការបោះឆ្នោតខេត្ត គណៈ កម្មាធិការប្រជាជនខេត្តបានចេញផ្សាយបណ្តា ឯកសារចង្អុលការ និងផ្សព្វផ្សាយការងារបោះ ឆ្នោតក្នុងទូទាំងខេត្តបានទាន់ពេល។ ចង្អុល ការ និងធ្វើល្អការងារត្រៀមបម្រុងមូលដ្ឋានសម្ភារៈបម្រើឱ្យការបោះឆ្នោត។ ក្រុមប្រតិភូការងារបានវាយតម្លៃខ្ពស់ចំពោះការម្ចាស់ការ  ភាពសកម្មរបស់មូលដ្ឋានបានទាន់ពេល ពិសេស គឺក្នុងការងារផ្សព្វផ្សាយម្ចាស់ការបោះពុម្ព ចេញផ្សាយឯកសារបោះឆ្នោតជាភាសាខ្មែរ។ ខេត្ត ធ្វើល្អការងារត្រៀមបម្រុងបេក្ខភាពឧទ្ទេសនាម ចេញឈរឆ្នោត ឆ្លងតាមសន្និបាតយកយោបល់ ពិនិត្យបញ្ជាក់របស់ម្ចាស់ឆ្នោតចំពោះបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ អ្នកដែលបានឧទ្ទេសនាមសុទ្ធតែឆ្លើយតបសម្បទារបស់តំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សា ប្រជាជន គ្មានយោបល់ជំទាស់ យោបល់សំណើគប្បីត្រូវពិនិត្យបញ្ជាក់ដោះស្រាយចំពោះ បេក្ខជនចេញឈរឆ្នោតឡើយ។
    តាមសេចក្តីរបាយការណ៍របស់គណៈកម្មាធិការបោះឆ្នោតខេត្តត្រាវិញ គិតដល់ថ្ងៃទី ១៨ មេសាឆ្នាំ ២០២១ គណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាថ្នាក់បានអនុវត្តសម្រេចការងារចាត់តាំងសន្និបាតពិភាក្សាលើកទី ៣ ដើម្បីជ្រើសរើស បង្កើតបញ្ជីរាយនាមបណ្តាបេក្ខជនគ្រប់សម្បទាចេញ ឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។ សព្វថ្ងៃនេះ គណៈកម្មាធិការបោះឆ្នោតខេត្ត ស្រុក ឃុំរៀប ចំសម្រេចជាសារវន្តសម្ព័ន្ធបណ្តាអង្គភាពបោះ ឆ្នោត បង្កើតបញ្ជីរាយនាមពេញសិទ្ធិបណ្តាបេក្ខ ជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ បានត្រឹមត្រូវធានាភាពរួមសម្ព័ន្ធគ្នា សមស្រប។
    មានយោបល់ក្នុងពិធីធ្វើការនេះ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទ្រឿងហ្វាបិញបានវាយ តម្លៃនូវបណ្តាលទ្ធផលសម្រេចបានក្នុងការងារ បោះឆ្នោតរបស់ខេត្តក្នុងពេលកន្លងហើយ។ ទន្ទឹមនឹងនោះសមមិត្តសង្កត់ធ្ងន់ថា៖ ក្នុងពេល ខាងមុខនេះបណ្តាថ្នាក់ បណ្តាផ្នែករបស់ខេត្តត្រាវិញ គប្បីបន្តជ្រួតជ្រាបជម្រុញបណ្តាសារាចររបស់បក្ស របស់ការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បណ្តាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ក្រមប្រឹក្សាបោះឆ្នោត ជាតិ ការចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត ពិសេសគឺច្បាមខ្ជាប់បណ្តាសេចក្តីកំណត់របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន បណ្តាសេចក្តីណែនាំ ដើម្បីផ្សព្វផ្សាយការបោះឆ្នោតធានាប្រជាធិបតេយ្យ សមាសភាព ត្រឹមត្រូវតាមច្បាប់ សុវត្ថិភាពប្រិតសំចៃ បង្កលក្ខណៈងាយស្រួលបំផុត សម្រាប់ប្រជាជនអនុវត្តគ្រប់គ្រាន់សិទ្ធិអំណាច ធ្វើជាម្ចាស់របស់ខ្លួនក្នុងការជ្រើសរើស ឧទ្ទេសនាម បោះឆ្នោតឱ្យអ្នកគ្រប់សីលធម៌ ទេព្យកោសល្យ សមជាតំណាងឱ្យប្រជាជនទូទាំងប្រទេសនៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។
    ប្រមូលផ្តុំកម្លាំងអនុវត្តល្អការងារដឹកនាំចង្អុលការ សហការផ្សព្វផ្សាយបណ្តាចំណុចការងារ ក្រោយពិបានសន្និបាតពិភាក្សាលើកទី ៣។ ស្ថានការណ៍សន្តិសុខសណ្តាប់ធ្នាប់នៅនឹងខេត្តត្រា វិញបានលំនឹងជាសារវន្ត ថ្វីត្បិតមិនគប្បីអត្តនោម័តិ គប្បីបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន។ ស្ថាប័នសុខាភិបាលម្ចាស់ការធ្វើជាអធិបតីសហការជាមួយនឹងបណ្តាស្ថាប័នមានការទាក់ទិន ច្បាមខ្ជាប់បណ្តាការចង្អុលការសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ជានិច្ចកាលតាមដាន ស្ថានភាព បន្តអនុវត្តយ៉ាងប្តូរផ្តាច់ព្រមៗគ្នា ប្រ សិទ្ធភាពបណ្តាភារកិច្ច វិធីសាស្ត្របង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ម្ចាស់ការកសាង បណ្តាវិធានការ នាដកថាដើម្បីទប់ទល់ទាន់ ពេលពេលដែលមានអាសន្នរោគជំងឺកើតឡើងនៅតាមតំបន់មួយចំនួនក្នុងពេលដែលត្រៀម បម្រុង និងចាត់តាំងបោះឆ្នោត៕   
           

    ប្រែសម្រួល៖    រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.