09/04/2021 12:54
*ត្រាវិញបង្កើត ០៤ ក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១
លោក ង្វៀងក្វិញទៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សួរសុខទុក្ខនិងប្រគេនអំណោយ ព្រះចៅអធិការវត្តប្រខុប ឃុំង៉ូវឡាក ។ រូបថត៖ ទ្រឿងង្វៀង
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២១ របស់ជនរួមជាតិខ្មែរ កាលពីថ្ងៃទី ០៦ ខែមេសា លោក ង្វៀងក្វិញទៀង សមាជិក គណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្តរួមជាមួយថ្នាក់ដឹកនាំ បណ្ដាមន្ទីរ ផ្នែកខេត្ត ស្រុកយ្វៀងហាយ អញ្ជើញទៅសួរសុខទុក្ខនិងប្រគេនអំណោយ ដល់ព្រះឧបជ្ឈាយ៍យ៉ីបតឺយ ព្រះចៅអធិការ វត្តបាយ៉ាម ឃុំដូងស្វឹង ព្រះតេជគុណថាច់រ៉ឿន ព្រះចៅអធិការវត្តប្រខុប ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។ ព្រមទាំងសួរសុខទុក្ខ ជូនអំណោយអ្នកម្ដាយវៀតណាមវីរភាពថាច់ធីគុម នៅភូមិបាយ៉ាម (អា) អ្នកម្ដាយគាងធីហង នៅភូមិផ្នោរត្នោត ឃុំដូងស្វឹង ស្រុកយ្វៀងហាយ។
នៅបណ្ដាកន្លែង ដែលអញ្ជើញទៅដល់ លោកង្វៀងក្វិញទៀងបានធ្វើការសួរសុខទុក្ខ យ៉ាងស្និទ្ធស្នាលដល់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការនិងផ្ញើវាចាសួរសុខទុក្ខដល់ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរទាំងមូល ព្រមទាំងអ្នកម្ដាយវៀតណាមវីរភាពមានសុខភាពបរិបូរណ៍ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយ កក់ក្ដៅ សុភមង្គល៕
*អនុវត្តតាមសារលិខិតលេខ ៩០៦/UBND-KGVX ចុះថ្ងៃទី ១៥ មីនាឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីអំពីការចាត់តាំងទៅសួរសុខទុក្ខប្រគេន -ជូនអំ ណោយ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២១ ប្រពៃណីជនរួមជាតិខ្មែរ។
ខេត្តត្រាវិញបង្កើត ០៤ ក្រុមប្រតិភូ រួម មានគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សា ប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងប្រសិទ្ធពរដល់គ្រួសារគោលនយោបាយ កម្មាភិបាលស្នូលចំនួន ១៤០ គ្រួ ក្នុងគ្រួសារនីមួយៗបានជូនអំណោយជាសាច់ប្រាក់ ០១ លានដុង និងសួរសុខទុក្ខ ប្រគេនអំណោយ ដល់ ១៤៣ វត្តខ្មែរ វត្តនីមួយៗបានប្រគេន អំណោយ ០២ លានដុង (អំណោយ ០១ លានដុង និងសាច់ប្រាក់ ០១ លានដុង)។ ក្រៅពីនោះ ខេត្តឧបត្ថម្ភដល់ ០៨ អង្គភាព សាលាជនជាតិអន្តេវាសិក ផ្នែកអនុវទ្យាល័យវិជ្ជាជីវៈអន្តេវាសិកជនជាតិរបស់សាលាឧត្តមវិជ្ជាជីវៈខេត្ត សាលាមធ្យមសិក្សាបាលីខ្មែរ ត្រាវិញ ក្រុមសិល្បៈរស្មីប្រទីប ផ្នែកភាសា-វប្បធម៌-សិល្បៈណាមបូរបស់សាលាមហាវិទ្យាល័យត្រាវិញ ក្នុងអង្គភាពនីមួយៗបានឧបត្ថម្ភសាច់ប្រាក់ ០៥ លានដុង ដោយអស់ ថវិកាសរុបរួម ៩៣១ លានដុង៕ ប្រែសម្រួល៖ រតនា-ថាច់ហ្វាង