• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បណ្តាថ្នាក់ដឹកនាំខេត្ត​ ស្រុកអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១

20/04/2021 08:52

កាលពីថ្ងៃទី ១១ មេសា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តបានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់បណ្តាវត្ត និងគ្រួសារគោលនយោបាយនៅលើភូមិសាស្ត្រស្រុកយ្វៀងហាយ ចូវថាញ់ និងទីក្រុងត្រាវិញ។

សមមិត្ត ង៉ូជីកឿង លេខាបក្សខេត្តបានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់
បណ្តាវត្ត និងគ្រួសារគោលនយោបាយនៅលើភូមិសាស្ត្រខេត្ត ។
រូបថត៖ ង៉ុកហុង
​
     នៅបណ្តាកន្លែងដែលបានអញ្ជើញទៅ សមមិត្តង៉ូជីកឿងបានប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទ និងបណ្តាគ្រួសារគោលនយោបាយទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយសេចក្តីសុខសប្បាយរមនា និងស្ងើចសរសើរអំពីស្នាដៃរបស់ព្រះសង្ឃ ពុទ្ធ បរិស័ទ និងគ្រួសារគោលនយោបាយជនជាតិខ្មែរបានសាមគ្គីរួមកម្លាំងជាមួយនឹងរដ្ឋអំណាច និងប្រជាជនមូលដ្ឋានពង្រីកសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មី កសាងស្រុកកំណើត រួមចំណែកលើកកម្ពស់គ្រប់ជ្រុងជ្រោយនៃជីវភាពរបស់ជនរួមជាតិខ្មែរត្រាវិញ។ ទន្ទឹមនឹងនោះ សមមិត្តលេខាបក្សខេត្តមានក្តីសង្ឃឹមថា ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការវត្ត ប្រជាពុទ្ធបរិស័ទ និងគ្រួសារគោលនយោបាយជនរួមជាតិខ្មែរយើងបន្តធ្វើជាស្នឹងពង្រីកប្រវេណីមហា សាមគ្គី​ទូទាំងប្រជាជាតិ អនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋ ជ្រោងខ្ពស់ស្មារតីខ្លួនទីពឹងខ្លួន សកម្មចូលរួមក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ។ ទន្ទឹមនឹងនោះសមមិត្តលេខាបក្សខេត្តសំណូមពរដល់ព្រះសង្ឃ និងគណៈ អារាមភិបាលវត្តសកម្មផ្សព្វផ្សាយចលនាប្រជាពុទ្ធបរិស័ទអនុវត្តល្អសិទ្ធិ និងកាតព្វកិច្ច​ពលរដ្ឋក្នុងការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជន​គ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ នាថ្ងៃទី ២៣ ឧសភាខាងមុខនេះ ៕
    *គណៈបញ្ជាការដ្ឋានយោធាខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធ ពរបុណ្យចូលឆ្នាំថ្មី

គណៈបញ្ជាការដ្ឋានយោធាខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីនៅបណ្តាវត្តក្នុងខេត្ត ។ រូបថត​៖ ហឺវហ៊ីប

អ្នកស្រី​​ យឿងធីង៉ុកធើ អញ្ជើញទៅប្រសិទ្ធពរឆ្នាំថ្មី និងប្រគេនអំណោយដល់ព្រះសង្ឃ ស្រុកកូវកែ។ រូបថត៖ គីមឡង
    កាលពីថ្ងៃទី ១២ មេសាគណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងក្រុមប្រតិភូកម្មាភិបាល ០៣ ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់វត្តបុទុមប្រជុំនទី (អូរឈូក) ស្រុកទីវកឹង វត្តពិសីវរារាម (ពិសី) វត្តពិសេសារាម (កន្លែងសេស) វត្តសង្វារិទ្ធិស័ក (ក្អែប)   ស្រុកកាងឡុង វត្តនាគវនារាម (ខ្ទឹង) ទីក្រុងត្រាវិញ និងវត្តសិមារាម (ផ្នោរអណ្តូង) ស្រុកថ្កូវ និងបណ្តា សមមិត្តអតីតថ្នាក់ដសឹកនាំគណៈបញ្ជាការដ្ឋានយោធាខេត្ត សមមិត្តចាស់ ព្រឹទ្ធាចារ្យបដិវត្តន៍៕

ឧត្តមសេនីយ៍ត្រី ដ្វងមិញភឿង អនុប្រធានស្នងការនយោបាយយោធភូមិភាគលេខ ៩ សួរសុខទុក្ខព្រះសង្ឃវត្តផ្នោរអំពូង។ រូបថត​៖ ហឺវហ៊ីប

លោក ថាច់ភឿកបិញ (ឈរទីពីរ រាប់ពីឆេ្វង) រួមនិងថ្នាក់ដឹកនាំក្រុមប្រឹក្សាជនជាតិរដ្ឋសភាសួរសុខទុក្ខប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ២០២១ ដល់សមាគមព្រះសង្ឃសាមគ្គីសេ្នហា​ជាតិខេត្តត្រាវិញ ។ រូបថត៖ គីមឡង

ថ្នាក់ដឹកនាំនគរបាលខេត្ត អញ្ជើញទៅប្រសិទ្ធពរនិងប្រគេនអំណោយព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ។ រូបថត៖ ហូយ៉ាង
*ជូនអំណោយចូលឆ្នាំថ្មីដល់បណ្តាគ្រួសារក្រីក្រ
    កាលពីថ្ងៃទី ១២ មេសា គណៈកម្មាធិការ​រណសិរ្សមាតុភូមិវៀតណាមឃុំភឿកហឹុងស្រុកថ្កូវចាត់តាំងពិធីជូនអំណោយចូលឆ្នាំថ្មីដល់បណ្តា គ្រួសារខ្មែរក្រីក្រ ១២០ គ្រួរបស់ឃុំ អំណោយ មួយចំណែកគិតជាតម្លៃ ២១០.០០០ដុង អាស្រ័យ ដោយព្រះតេជគុណ ធិចធៀងង៉ុក ព្រះចៅអធិការ វត្តឡុងហឹង ភូមិអូរុង ចលនាបណ្តាសប្បុរស ធម៌ឧបត្ថម្ភ៕

ថ្នាក់ដឹកនាំស្រុកទីវកឹង អញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំ ដល់អ្នកម្តាយវៀតណាមវីរភាព។ រូបថត៖ ថាញ់ក្វាង
*ចូវថាញ់៖ ចាត់តាំងបណ្តាសកម្មភាពសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី និងផ្សព្វផ្សាយបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦
          ចាប់តាំងពីថ្ងៃទី ០៥-១៤ មេសាមជ្ឈមណ្ឌល វប្បធម៌-ឃោសនាការ និងកីឡាស្រុកចូវថាញ់ចាត់បណ្តាសកម្មភាពសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ និងផ្សព្វផ្សាយបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ នៅនឹង ១០ វត្តពុទ្ធសាសនា មហានិកាយ និងតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ ក្រុមឃោសនាការស្រុកផ្សព្វផ្សាយអំពីខ្លឹមសារសំណួរ-ចម្លើយអំពីការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមព្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ទាំងពីរភាសា ខ្មែរ-វៀត។ ទន្ទឹមនឹងនោះសម្តែង ២០ ឈុត សិល្បៈ។ ក្នុងមួយរាត្រីសម្តែងទាក់ទាញទស្សនិកជនចូលរួមជាងរាប់រយនាក់៕ 

 ក្រុមអ្នកយកព័ត៌មាន

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.