• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគ ង្វៀងជីយុង ធ្វើការជាមួយនឹងខេត្តត្រាវិញ

30/04/2021 15:12

ពិនិត្យផ្ទាល់គម្រោងការសំខាន់ៗមួយចំនួនរបស់ខេត្ត​។ រូបថត៖ ម៉ីញុឹង

​​    សប្តាហ៍កន្លងហើយ សមមិត្តង្វៀងជីយុង រដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគបានអញ្ជើញ មកធ្វើការជាមួយនឹងខេត្តត្រាវិញ។ ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមប្រតិភូការងារ មានសមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងត្រុងហ្វាង អនុប្រធានគណៈកម្មា​ធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំបណ្តាគណៈ មន្ទីរ ផ្នែកខេត្ត ស្រុកកាងឡុង ចូវថាញ់ យ្វៀងហាយ ទីផ្សាររួមខេត្តយ្វៀងហាយ និងទីក្រុង ត្រាវិញ។
    ស្ថិតនៅនឹងខេត្តត្រាវិញ សមមិត្តង្វៀងជីយុង រួមជាមួយនឹងក្រុមប្រតិភូការងារបានអញ្ជើញទៅពិនិត្យផ្ទាល់នៅគម្រោងការសំខាន់ៗមួយចំនួន របស់ខេត្តដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តភ្ជាប់មជ្ឈមណ្ឌលទីក្រុងត្រាវិញ ស្រុក ចូវថាញ់ កាងឡុងជាមួយនឹងផ្លូវជាតិលេខ ៦០ និងផ្លូវជាតិ ៥៣ (ដំណាក់កាលទី ២) ដែលស្ថិតក្នុងគម្រោងការចងសម្ព័ន្ធតំបន់ហេដ្ឋារចនាសម្ព័ន្ធស្រះស្តុកទឹកសាបតាមបណ្តោយទន្លេ ឡាងថែ ធានាសុវត្ថិភាពប្រភពទឹកឱ្យបណ្តា ស្រុកកាងឡុងចូវថាញ់ និងទីក្រុងត្រាវិញ។ កសាងកំណាត់ប្រព័ន្ធផ្លូវរបាំងតាមឆ្នេរសមុទ្រ នៅលើភូមិសាស្ត្រខេត្ត។ ឆ្លងតាមពេលត្រួត ពិនិត្យផ្ទាល់ ខេត្តមានក្តីសង្ឃឹមថារដ្ឋមន្រ្តីយក ចិត្តទុកដាក់ឧបត្ថម្ភតុល្យាភាពប្រភពថវិកា មជ្ឈិមក្នុងដំណាក់កាល ២០២១-២០២៥។
ដោយបានដឹង ការកំណត់ទិសដៅគ្រោង ផែនការរបស់ខេត្តដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ខេត្ត នឹងបញ្ជាក់ ពង្រីកបណ្តាតំបន់សេដ្ឋកិច្ចសំខាន់ៗ ដូចជា៖  (១) តំបន់ពង្រីកសេដ្ឋកិច្ចសមុទ្រ៖ ប្រមូលផ្តុំកម្លាំងទាញយកបណ្តាស័ក្តានុពល ភាពមានប្រៀបដើម្បីពង្រីកត្រាវិញក្លាយជាខេត្តអភិវឌ្ឍន៍​ មួយក្នុងបណ្តាខេត្តសំខាន់ពង្រីកសេដ្ឋកិច្ច​សមុទ្ររបស់តំបន់វាលទំនាបទន្លេគឺវឡុង។ (២)  តំបន់ពង្រីកសេដ្ឋកិច្ចកសិកម្មគឺពង្រីកការផលិត ស្រូវ ដើមឈើហូបផ្លែ ជលផលទឹកសាប គួប ផ្សំជាមួយនឹងការពង្រីកទេសចរណ៍បរិស្ថាន ទេសចរណ៍ផ្លូវទឹកនៅតំបន់បណ្តាស្រុកកាងឡុង កូវកែ ទីវកឹង។ ប្រមូលផ្តុំកម្លាំងពង្រីកការ ផលិតស្រូវ ដំណាំ ដើមឈើឧស្សាហកម្មរយៈ ពេលខ្លីថ្ងៃ និងចិញ្ចឹមជលផលទឹកសាបនៅតាម បណ្តាស្រុកចូវថាញ់ ថ្កូវ យ្វៀងហាយ កូវង៉ាង។ ពង្រីកហ្វួងសត្វចិញ្ចឹមដែលមានភាពមានប្រៀប ដូចជា៖ គោ  ពពែ  ជ្រូក សត្វស្លាបតាមទិសដៅ ចិញ្ចឹមប្រមូលផ្តុំ សុវត្ថិភាពជីវសាស្ត្រ។ (៣) តំបន់ពង្រីកសេដ្ឋកិច្ចទីក្រុង៖ ប្រមូលផ្តុំពង្រីក បណ្តាប្រភេទរូបភាពពាណិជ្ជកម្ម សេវាកម្ម ហិរញ្ញវត្ថុ ធនាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម សប្បាយកំសាន្ត សម្រាក បំប៉ន អប់រំកាយ និង ថែទាំសុខភាពគុណភាពខ្ពស់ ទេសចរណ៍នៅ ទីក្រុងត្រាវិញ ទីផ្សាររួមខេត្តយ្វៀងហាយ ទី ប្រជុំជនទីវកឹង និងមួយចំណែករបស់ស្រុក ចូវថាញ់៕                            រតនា

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.