
បច្ចុប្បន្ននេះ ផ្កាស្រលិត(វល្លិ៍មានផ្កាក្លិនក្រអូបអាចស្លឬឆាបាន)ជាបន្លែមួយក្នុងបណ្តាប្រភេទ បន្លែបានអតិថិជនចូលចិត្តយកមកច្នៃធ្វើម្ហូប ផ្តល់ជីវជាតិច្រើនក្នុងការហូបចុកប្រចាំថ្ងៃរបស់គ្រួសារ។ ហេតុនោះ ទម្រង់ដាំផ្កាស្រលិតនៅនិងផ្ទះកំពុងមានការរីកចម្រើន រួមចំណែកឆ្លើយតបតម្រូវការពេលអាហារនិងបង្កប្រភពចំណូលល្អបង្គួរ អាស្រ័យដោយតម្លៃសេដ្ឋកិច្ចពីផ្កាស្រលិត នាំមកមិនចាញ់បណ្តាប្រភេទបន្លែផ្សេងៗដូចជា៖ ផ្ទី ននោង។ល។ ឡើយ។
21/09/2021 15:53
ជាមួយទម្រង់ដាំឫស្សីយកទំពាំង កសិករគីមជុង ប្រធានក្រុមសហការដាំបន្លែនៅភូមិកិញឆាង ឃុំហ្វាឡើយ ស្រុកចូវថាញ់មានប្រាក់ចំណូលក្នុងមួយថ្ងៃពី ២០០.០០០ ដល់ ២៥០.០០០ ដុង។ នេះគឺជាទម្រង់មានប្រសិទ្ធភាព ដោយបានកសិករគីមជុង ដាំពិសោធនកម្មដំបូងបង្អស់នៅលើភូមិសាស្រ្តឃុំ បច្ចុប្បន្នមាន ១៣ គ្រួសារចូលរួមអនុវត្តពង្រីកទម្រង់នេះ។
17/09/2021 09:23
ក្នុងរយៈពេល ០៨ ខែដើមឆ្នាំ ២០២១ ក្រុមហ៊ុនអគ្គិសនីត្រាវិញអនុវត្តភារកិច្ចផលិត ធ្វើអាជីវកម្មទន្ទឹម នឹងការខិតខំបង្ការទប់ស្កាត់ជំងឺកូវីដ -១៩។ ដើម្បីធានាផ្ទត់ផ្គង់អគ្គិសនីសុវត្ថិភាព ស្ថិរភាពបម្រើការផលិត ប្រជុំជីវភាព និងបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ ក្រុមហ៊ុនបានអនុវត្តព្រមៗគ្នា បណ្ដាវិធានការរក្សាការផលិ ត ធ្វើអាជីវកម្មស្ថិរ ភាព អនុវត្តសម្រេចកម្រិតផែនការជាច្រើន។
14/09/2021 11:42
អស់រយៈពេល ០៥ ឆ្នាំដែលបានផ្លាស់ប្តូរ បច្ចុប្បន្ននេះ ថាញ់ភូជាមូលដ្ឋានមួយក្នុងបណ្តាមូលដ្ឋាននៅស្រុកកូវកែ មានផ្ទៃដីដាំក្រូចពោធិ៍សាត់សំបកក្រាស់(បង្វែរពីដីផលិតស្រូវផ្តល់ផលទាប)ច្រើនបំផុតប្រមាណជាង ៨០០ ហិកតា តម្លៃសេដ្ឋកិច្ចពីការដាំក្រូចពោធិ៍សាត់អំណោយផលគិតជាមធ្យមក្នុងមួយហិកតាពី ៤៥០-៥០០ លានដុងក្នុងមួយឆ្នាំ។
14/09/2021 09:05
គិតមកដល់ថ្ងៃទី ៣១ ខែសីហា ជំងឺរលាកដុំពកស្បែកគោ ក្របីនៅខេត្តត្រាវិញ បណ្តាលបង្កឲ្យគោចំនួន ២៦២ ក្នុងចំណោមហ្វូងគោ ៨១៥ ក្បាលមានជំងឺ បានកម្ចាត់ចោលចំនួន ០៧ ក្បាល (ក្នុងនោះ មាន ០១ ក្បាល អាស្រ័យដោយគ្រួសារអ្នកចិញ្ចឹមកម្ចាត់ដោយខ្លួនឯង) ជាមួយនឹងទម្ងន់សរុបរួម ១.៥៤៦ គីឡូក្រាម។ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទបានសកម្មផ្សព្វផ្សាយបណ្ដាវិធីសាស្រ្តបង្ការកម្ចាត់ជំងឺរលាកដុំពកស្បែកគោ ក្របី ចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺ។ អ្នកយកសារព័ត៌មានកាសែតត្រាវិញបានសំណេះសំណាលជាមួយ លោកឡេវុាំងដុង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញជុំវិញការណែនាំពីរបៀបសម្គាល់ អំពីរោគសញ្ញា និងបណ្ដាវិធានការបង្ការ ថែទាំ ព្រមទាំងវិនិច្ឆ័យជំងឺរលាកដុំពកស្បែកគោ ក្របី។ល។
10/09/2021 09:34
លោកមាគាងសៅរ៍ កើតឆ្នាំ ១៩៥៩ នៅភូមិ ឫស្សី ម្គុម្ព ឃុំង៉ុកបៀង ស្រុកថ្កូវប្រកបរបរបោះគ្រែឫស្សី ៤០ ឆ្នាំប្លាយ។ បច្ចុប្បន្ន អ្នកប្រកបរបរបោះគ្រែឫស្សីនៅមិនច្រើនឡើយ ព្រោះខ្វះវត្ថុធាតុដើម ឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងគ្រួសារបច្ចុប្បន្នសម្បូរបែប ហើយទំនើប ម៉្លោះហើយមិនសូវមាននរណាចាប់អារម្មណ៍ប្រើផលិតផលផលិតពីឫស្សី។
10/09/2021 09:12
ជ្រោមជ្រែងលើកបំផុសចលនារបស់អគ្គសម្ព័ន្ធពលករវៀតណាមនិងផែនការរបស់សម្ព័ន្ធពលករខេត្ត សម្ព័ន្ធពលករស្រុកទីវកឹងសហការជាមួយមជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាននិងកីឡាស្រុក បណ្ដាសហជីពមូលដ្ឋានស្ថិតក្រោមឱវាទ ជំរុញមាំការងារផ្សព្វផ្សាយ ចលនាសហជីព កម្មករ និយោជិត ពលករលើភូមិសាស្រ្ដស្រុកសកម្មចូលរួមពិធីប្រឡងផ្សាយបន្ដផ្ទាល់ ស្វែងយល់អំពី ”សេចក្ដីសម្រេចចិត្ដមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ របស់បក្ស សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្ដិកាលឆ្នាំ ២០២០-២០២៥” និង” ស្វែងយល់ចំណេះដឹងសហជីពវៀតណាម ភ្ជាប់ជាមួយក្រមច្បាប់ពលកម្មឆ្នាំ ២០១៩”។
10/09/2021 08:48
បក្ខភាគ ប្រជាជនខេត្តត្រាវិញបានរួមជាមួយទូទាំងប្រទេសចូលរួមពង្រីកសេដ្ឋកិច្ច-សង្គម រួមចំណែកបង្កបានសមិទ្ធផលសំខាន់ៗយ៉ាងច្រើន។ ក្នុងនោះ វិស័យឧស្សាហកម្ម ភាវូបនីយកម្មទំនើបប្រទេសជាតិរីកចម្រើនលើសកម្រិត ជាពិសេសគឺក្នុងសម័យកាលសមាហរណកម្មពង្រីកសេដ្ឋកិច្ចដូចបច្ចុប្បន្ននេះ។ ថ្វីត្បិតដូច្នោះ ឆ្នាំនេះអាសន្នរោគជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅ និងការងារធ្វើរបស់ប្រជាជន។
07/09/2021 09:25
តាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ននេះ មាមីងកសិករក្នុងខេត្តប្រមូលផលរដូវ ដើមឆ្នាំបានជាង ៨៦.០០០ ហិកតាសម្រេចជាង ៦៣% នៃចំនួនផ្ទៃដីដែលបានចុះពូជ បរិមាណផលសម្រេចជិត ៥១៩.០០០ តោន ក្នុងមួយហិកតាទិន្នផលផ្ដល់ជាមធ្យមជាង ០៦ តោន។
07/09/2021 09:19
ក្នុងខែសីហា ទោះបីស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ លើភូមិសាស្រ្ដកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ់ ស្រុកអនុវត្តតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាលនិងសារាចរលេខ ១០ របស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពីគម្លាតសង្គម បង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ស្ថានភាពសេដ្ឋកិច្ច-សង្គម សន្ដិសុខ-ការពារជាតិ កសាងប្រព័ន្ធនយោបាយលើភូមិសាស្រ្ដស្រុកថ្កូវសម្រេចបានបណ្ដាលទ្ធផលសំខាន់ជាបង្គួរ។
07/09/2021 05:47
ស្ថិតក្នុងស្ថានភាពរីករាលដាលរបស់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្ត ការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ជូនពលករជាវិធីសាស្រ្តចាំបាច់ ដើម្បីរកឃើញករណីជ្រាបជំងឺកូវីដទាន់ពេល (ប្រសិនបើមាន) កាត់បន្ថយដល់កម្រិតទាបបំផុតនិន្នាការឆ្លងជំងឺ។