• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

វិធានការមួយចំនួនស្ដីពីការបង្ការ ថែទាំនិងវិនិច្ឆ័យជំងឺរលាកដុំពកស្បែកគោ ក្របី

14/09/2021 09:05

គិតមកដល់ថ្ងៃទី ៣១ ខែសីហា ជំងឺរលាកដុំពកស្បែកគោ ក្របីនៅខេត្តត្រាវិញ​ បណ្តាលបង្កឲ្យគោចំនួន ២៦២ ក្នុង​ចំណោមហ្វូងគោ ៨១៥ ក្បាលមានជំងឺ បានកម្ចាត់ចោលចំនួន ០៧ ក្បាល (ក្នុងនោះ មាន ០១ ក្បាល អាស្រ័យដោយគ្រួសារ​អ្នកចិញ្ចឹមកម្ចាត់ដោយខ្លួនឯង) ជាមួយនឹងទម្ងន់សរុបរួម ១.៥៤៦ គីឡូក្រាម។ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទបានសកម្ម​ផ្សព្វផ្សាយបណ្ដាវិធីសាស្រ្តបង្ការកម្ចាត់ជំងឺរលាកដុំពកស្បែកគោ ក្របី ចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺ។ អ្នកយកសារព័ត៌​មានកាសែតត្រាវិញបានសំណេះសំណាលជាមួយ លោកឡេវុាំងដុង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញជុំវិញការណែនាំពីរបៀបសម្គាល់​ អំពីរោគសញ្ញា និងបណ្ដាវិធានការបង្ការ ថែទាំ ព្រមទាំងវិនិច្ឆ័យជំងឺរលាកដុំពក​ស្បែកគោ ក្របី។ល។

វិនិច្ឆ័យជំងឺរលាកដុំពក​ស្បែកគោ ក្របី។ល។  រូបថត៖ ហឺវហ្វេ

     អ្នកយកសារព័ត៌មាន៖ តើការសន្និដ្ឋានរបស់លោកអំពីស្ថានភាពអាសន្នរោគជំងឺរលាកដុំពក ស្បែកគោ ក្របីនាពេលបច្ចុប្បន្ននៅលើភូមិសាស្រ្តខេត្តដូចម្ដេចខ្លះ សូមលោកមានប្រសាសន៍?
     លោកឡេវុាំងដុង៖ គិតដល់ចុងខែកក្កដា ឆ្នាំ ២០២១ ទូទាំងខេត្តមានហ្វូងគោ ក្របី ២២០.៧៥៩ ក្បាល ក្នុងនោះ មាន ៩៤% នៃហ្វូងចិញ្ចឹមរាត់រាយតាមទម្រង់គ្រួសារ។ អាស្រ័យដោយទម្លាប់ ចិញ្ចឹមឲ្យ ស៊ីចំណីនៅតាមវាលស្រែ ម្ល៉ោះហើយពន្លកជំងឺងាយឆ្លងរាលដាលទូលំទូលាយ ពិបាកត្រួតពិនិត្យ។ ចំពោះបណ្ដាស្រុកដែលមានគោ ក្របីកើតជំងឺបានបង្កើតក្រុមវិនិច្ឆ័យ កម្ចាត់សត្វ ដែលងាប់ដោយសារជំងឺ និងទប់ទល់ជាមួយជំងឺរលាកដុំពកស្បែកលើគោ ក្របី។
     អ្នកយកសារព័ត៌មាន៖ សូមលោកសន្និដ្ឋានអំពីជំងឺរលាកដុំពកស្បែកគោ ក្របី តើអាស្រ័យដោយកត្តាណា ខ្លះបង្កឡើង ហើយបច្ចុប្បន្នមាន វ៉ាក់សាំងបង្ការជំងឺហើយឬនៅ?
     លោកឡេវុាំងដុង៖ ជំងឺរលាកពកស្បែកឬក៏ហៅថាជំងឺគគ្រើមស្បែកជាជំងឺឆ្លងរាលដាលអាស្រ័យដោយវីរុសមួយប្រភេទមានអម្បូរ Poxviridae បង្កជំងឺលើគោ ក្របី។ ជំងឺនេះកើតឡើង ចំពោះតែគោ ក្របី មិនឆ្លងមកមនុស្សឡើយ។ ជំងឺឆ្លងរាលដាលសំខាន់តាមសត្វល្វិត (រុយ មូស ល្បោម ស្រួយ។ល។) ការដឹកជញ្ជូនគោ ក្របី ដែលមានជំងឺ ប្រើរួមស្នូកសម្រាប់ដាក់ទឹក ចំណី ឲ្យគោ ក្របីស៊ី ទឹកដោះ ជាតិរំអិល (ដោយឈ្មោល ធម្មជាតិឬក៏សិប្បនិម្មិត និងតាមរយៈការប៉ះពាល់ ផ្ទាល់។
បច្ចុប្បន្ន មានវ៉ាក់សាំងបង្ការជំងឺរលាកដុំពក ស្បែក ហើយនេះជាវិធានការសំខាន់និងមានប្រសិទ្ធភាពបំផុតសម្រាប់បង្ការជំងឺ។ ប្រសិនបើគ្រួ សារចិញ្ចឹមគោ ក្របីអនុវត្តការចាក់វ៉ាក់សាំងបង្ការ ជំងឺ ៩០% នៃចំនួនហ្វូងសត្វចិញ្ចឹមនោះនឹងមាន ប្រសិទ្ធភាពបំផុតក្នុងការបង្ការ កម្ចាត់ជំងឺរលាក ដុំពកស្បែក។
     អ្នកយកសារព័ត៌មាន៖ ក្រៅពីវ៉ាក់សាំង សូមលោកឲ្យដឹងអំពីការប្រកាសព្រមានមួយចំនួន និង បច្ចេកទេស បង្ការ កម្ចាត់ជំងឺរលាកដុំពកស្បែក លើគោ ក្របី?
     លោកឡេវុាំងដុង៖ ដើម្បីបង្ការជំងឺមានប្រសិទ្ធភាព ដំបូងបង្អស់ អ្នកចិញ្ចឹមមិនត្រូវទិញគោ ក្របី ដែលសង្ស័យឬជ្រាបជំងឺរលាកដុំពកស្បែកពីតំបន់ដទៃមក។ គោ ក្របី ដែលទើបបញ្ចូល ហ្វូងគប្បីដាក់ឲ្យនៅដោយឡែក ក្នុងរយៈពេលប្រមាណ ២៨ ថ្ងៃ មិនត្រូវបញ្ចូលគោ ក្របីថ្មីប្រសិនបើក្នុងតំបន់មានអាសន្នរោគ រលាកដុំពក ស្បែក។ ចិញ្ចឹមគោ ក្របី សុវត្ថិភាពជីវសាស្រ្ត ក្រោលចិញ្ចឹមត្រូវមានមុង ពិដានការពារសត្វល្អិត ឧស្សាហ៍អនាម័យក្រោល បាញ់ថ្នាំរម្ងាប់មេរោគ ក្នុងបរិវេណនិងជុំវិញក្រោល បាញ់ថ្នាំកម្ចាត់សត្វ ល្អិតដែលចម្លងជំងឺ។
     ពេលឃើញគោ ក្របីមានរោគសញ្ញាគប្បីគម្លាត រួចរបាយការណ៍ជាបន្ទាន់ដល់រដ្ឋអំណាចមូលដ្ឋានឬក៏ ស្ថាប័នជំនាញដើម្បីអនុវត្តវិធានការបង្ការ ទប់ស្កាត់ជំងឺតាមកំណត់បានទាន់ពេល។
     អ្នកយកសារព័ត៌មាន៖ តើវិធានការបង្ការ ព្យាបាលពេលគោ ក្របីជ្រាបជំងឺរលាកដុំពកស្បែកនោះ តើដូចម្ដេចខ្លះ?
     លោកឡេវុាំងដុង៖ ចំពោះអ្នកចិញ្ចឹមគប្បីឆាប់ ដឹងរួចវិនិច្ឆ័យទាន់ពេលចំពោះគោ ក្របី​ ដែល​សង្ស័យមាន ជំងឺរលាកដុំពកស្បែក។ ក្នុងនោះ បង្កើនការថែទាំ បំប៉នឲ្យបានល្អដើម្បីបង្កើនសុខ​​ភាពឲ្យគោ ក្របី ដូចជា ៖ ប្រើគួបផ្សំបណ្ដាប្រភេទថ្នាំបង្កើនកម្លាំងធន់នឹងជំងឺ ព្យាបាលរោគ​សញ្ញា និងបណ្ដាមូលហេតុជ្រាបមេរោគ។ ជំនួយ​កម្លាំងគោ ក្របីដោយប្រើបណ្ដាប្រភេទថ្នាំ ដូច​ជា៖ Glucose, Lactate។ល។ បណ្ដាវីតាម៉ីន A B C (ចាក់ដោយម្ជុលឬលាយជាមួយទឹកឲ្យផឹករាល់ថ្ងៃ)។ សម្រនគ្រុនក្ដៅ ឈឺចុកចាប់អាចប្រើបណ្ដាប្រភេទថ្នាំមួយចំនួនតាមការណែនាំ​របស់ពេទ្យសត្វ។
     ចំពោះកូនគោនៅតូចតែងប៉ះពាល់ច្រើនដល់ ប្រព័ន្ធផ្លូវដកដង្ហើម។ អាស្រ័យហេតុនោះ គប្បីធានាសីតុណ្ហភាពឲ្យបានគ្រប់គ្រាន់ដល់កូនគោ នៅរដូវត្រជាក់ អនាម័យក្រោលចិញ្ចឹមឲ្យជ្រះ ស្ងួតឲ្យស៊ីចំណី ផឹកទឹកមានជាតិបំប៉នគ្រប់គ្រាន់ (ប្រសិនបើកូនគោមិនអាចស៊ីផឹកដោយខ្លួនឯងបានត្រូវបញ្ចុកដូចជា៖ ទឹកដោះឬបបររាវ។ គប្បី ចាប់ផ្ងាកូនគោឡើង ដើម្បីឲ្យងាយស្រួលក្នុងការ ដកដង្ហើម។ ចំពោះគោ ក្របីពេ លមានជំងឺមិនអាចឈរនឹងឬដេកក្រាប គប្បីប្រើឧបករណ៍ជំនួយលើកតម្កល់គោឲ្យផុតពីមុខដី ជៀសវាងកុំឲ្យខ្វិន ត្រូវចាប់ផ្ងាគោឡើងឲ្យងាយដកដង្ហើម។   

                                                                                                                អ្នកយកសារព័ត៌មាន៖ សូមអរគុណលោក!

 

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.