07/09/2021 10:31
កសិករថែទាំហ្វូងគោ ។ រូបថត៖ ហុងភុក
លោក ហ្វិនវុាំងង៉ី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់ជំងឺលើដំណាំ សត្វចិញ្ចឹមស្រុកថ្កូវ សំណូមពរឲ្យបណ្ដាមូលដ្ឋាននិងកម្មាភិបាលបច្ចេកទេស បំពេញភារកិច្ចចាក់វ៉ាក់សាំងត្រូវជំរុញល្បឿនចាក់វ៉ាក់សាំងបង្ការ ដើម្បីបង្កើនថាមពលដល់ហ្វូងគោចិញ្ចឹម។ មុនពេលចាក់ត្រូវបែងប្រភេទគោដែលជ្រាបជំងឺ និងគោដែលមិនទាន់ជ្រាបជំងឺ ដើម្បីចាក់ថ្នាំឲ្យចំមុខសញ្ញា។ ពេលអនុវត្តចាក់ថ្នាំបង្ការ ត្រូវផ្សព្វផ្សាយឲ្យប្រជាជនយល់បានពីប្រយោជន៍នៃការចាក់ថ្នាំបង្ការជំងឺ ចលនាអ្នកចិញ្ចឹមអនុវត្តជាប្រចាំការរម្ងាប់មេរោគ បាញ់ថ្នាំកម្ចាត់សត្វ ល្អិតអាចចម្លងមេរោគដូចជា៖ រុយ ល្បោមនិង ដាក់មុងជាប្រចាំទាំងយប់ទាំងថ្ងៃ។ ណែនាំមាមីង ចិញ្ចឹមតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពបង្ការជំងឺលើហ្វូងគោ កាត់បន្ថយការខាតបង់ដល់កម្រិតទាបបំផុត។
តាមផែនការ ស្រុកថ្កូវនឹងចាក់វ៉ាក់សាំង បង្ការជំងឺរលាកពកស្បែកលើហ្វូងគោចំនួន ៣៧.០០០ ដូសនៅបណ្តាឃុំ ទីប្រជុំជននៅភូមិសាស្រ្ត ស្រុក ដើប្បីកុំឲ្យជំងឺកើតរាលដាល ៕ ហុងភុក-ថាច់ហៀង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។